ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​ - សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ - នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​...!! - ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ - ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​អង្គភាព និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​ - ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!! - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទទួលប​ដិ​សណ្ឋារ​កិច្ច​លោក​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​...!! - ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​...

​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាង​តា​ស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២១​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ នៅ​សាលាខេត្ត​កំពត បាន​ធ្វើ​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស ក្រោម​អធិបតីភាព លោក នុត សុខុម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោក លោកស្រី ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​តំណាង​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃ ព្រមទាំង​សមាជិក សមាជិកា នៃ​គណៈកម្មការ​មក​ពី​គ្រប់​បណ្តា​ខេត្ត ចំនួន​២៥ ខេត្ត​-​ក្រុង ទូទាំង​ប្រទេស​។​

​ក្នុង​ពិធី​បើក​សន្និបាត​នា​ព្រឹក​នេះ លោក នុត សុខុម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​គូសបញ្ជាក់ថា ការរៀបចំ​សន្និបាត​នាពេលនេះ គឺ​ដើម្បី​បូកសរុប និង​វាយតម្លៃ​លើ​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ និង​ស្វែងយល់​ពី​បញ្ហា​ប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំង​ដំណោះស្រាយ ដើម្បី​បទពិសោធន៍​យកទៅ​ធ្វើការ​កែលម្អ​ការបោះឆ្នោត​លើក​ក្រោយៗ​ទៀត​ឱ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ជោគជ័យ​បន្ថែមទៀត​។​លោក​បាន​បន្តទៀតថា ដោយ​ផ្អែក​លើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​កន្លងមកនេះ​ឃើញថា មាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួតប្រជែង ហើយ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៦.៩៥៦.៩០០​នាក់ ស្មើនឹង ៨៣,០២% នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៨.៣៨០.២១៩​នាក់ បាន​ចេញ​ទៅ​បោះឆ្នោត​សម្តែង​ឆន្ទៈ​ក្នុង​ការជ្រើសរើស​តំណាង​របស់​ខ្លួន​។​

​លោក នុត សុខុម បាន​បញ្ជាក់ទៀតថា បើ​ពិនិត្យ​ជារួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រូវបាន​មតិ​ជាតិ និង​មតិ​អន្តរជាតិ​ភាគច្រើន​បាន​វាយតម្លៃ​ថា អ្នកបោះឆ្នោត​មាន​សេចក្តី​សប្បាយរីករាយ និង​គ្មាន​ការភ័យខ្លាច ហើយ​ការរៀបចំ​បញ្ជី​បោះ​ឆ្នោត​ក៏​បាន​ល្អ ព្រមទាំង​អនុញ្ញាត​ឱ្យ​មាន​ការថត​ទិដ្ឋភាព នៅពេល​រាប់​សន្លឹកឆ្នោត​ដែល​ជា​ឧត្តមា​នុវត្ត​មួ​យគួរអនុវត្ត​តាម ហើយ​ក៏​សរសើរ​ថា ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ យុតិ្ត​ធម៌ មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​ប្រសើរ គ្មាន​អំពើហិង្សា ថែម​ទាំង​ល្អ​ជាង​ការបោះឆ្នោត​មុនៗ​ទៀតផង​។​

​សូមបញ្ជាក់​ថា សន្និបាត​នេះ ត្រូវ​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២១​និង​២២​ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​កម្ម​វិធី​សន្និបាត​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃ​ទី​២២​ខែ​កញ្ញា ឆ្នាំ​២០១៨ ស្អែក​នេះ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​៕

 

r180921a10 r180921a11 r180921a12 r180921a14

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.