ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

មេ​កាំកុងត្រូល​ច្រក​ភ្នំ​ដី ខេត្ត​បាត់ដំបង​លោក​ហាស់ សារ៉ន ត្រូវ​ឈ្មួញ​ជះ​លុយ​បិត​ភ្នែក ត្រចៀក ច្រមុះ ឱ្យ​ធ្វើ​មិនដឹងមិនឮ​..!

បាត់ដំបង ៖ តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ តាម​ច្រក​អន្តរជាតិ​គីឡូ​១៣ ហៅ​ភ្នំ​ដី ដែល​ស្ថិត​ក្នុងស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បានឲ្យដឹងថា ជា​រៀងរាល់ថ្ងៃ​មាន​ឈ្មួញ​បាន​នាំ​ទំនិញ​ចេញ ចូល​នូវ​ទំនិញ​ខូច​គុណភាព​គ្រប់​ប្រភេទ មក​ក្នុង​ទឹកដី​កម្ពុជា​ដើម្បី​មក​លក់​គ្មាន​ញញើត​អ្នកណា​ឡើយ​។​

​តាម​សេចក្តីរាយការណ៍​មក​ថា នៅ​ច្រក​អន្តរជាតិ​គីឡូ​១៣ ហៅ​ភ្នំ​ដី​នេះ​មាន ឡាន​ដឹក​ទំនិញ​ជាច្រើន​កំពុង​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ​យ៉ាង​រលូន ដែល​គេ​សង្ស័យ​ថា​លោក ហាស់ សារ៉ន ជា​ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ដ​បាត់ដំបង និង​លោក ពេជ្រ ប្រាថ្នា ជា​អនុប្រធាន​ការិយាល័យ​ប្រចាំការ​ច្រក​អន្តរជាតិ​គីឡូ​១៣ ហៅ​ភ្នំ​ដី បាន​បើកដៃ​អោយ​ឈ្មួញ​ទាំងអស់នោះ​ចូល​មក​ដោយ​មន្ត្រី​កាំកុងត្រូល​ច​គ្រាន់តែ​រាប់​ក្បាល​ឡាន​យក​លុយ​ពី​ឈ្មួញ​ទំនិញ​តែប៉ុណ្ណោះ ដោយ​គ្មាន​ការត្រួតពិនិត្យ​ឡើយ​។

​ដែល​សកម្មភាព​នេះ​ត្រូវ​ក្រុម​មន្ត្រី និង​ពលរដ្ឋ​នៅ​ទីនោះ​លើកឡើងថា មេ​កាំកុងត្រូល​ខេត្ត និង​មេ​កាំកុងត្រូល​ច្រក​ភ្នំ​ដី ត្រូវ​ឈ្មួញ​យក​ដុល្លារ​បិតបាំង​ភ្នែក ត្រចៀក ច្រមុះ អស់ហើយ ។​

​បើ​តាម​មន្ត្រី​ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​បង្ហើប​ឱ្យដឹងថា ឈ្មួញ​ទាំងអស់​នោះ​បាន​បង់លុយ​ប្រចាំថ្ងៃ និង​ប្រចាំខែ​ទៀតផង ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ចូល​បាន​យ៉ាង​រលូន ហើយ​មិន​ដែល​ឃើញ​មន្ត្រី​នៅ​ប្រចាំ​ច្រក​អន្តរជាតិ​គី​ឡូ​១៣ ហៅ​ភ្នំ​ដី ត្រួតពិនិត្យ​នោះ​ឡើយ​គឺ​ពួកគាត់​គិតតែ​ពី​ដើរ​រាប់​ក្បាល​ឡាន និង​រ៉ឺម៉ក់​យក​លុយ​តែ​ម្ដង បើ​អ្នកណា​មិន​ឲ្យ​លុយ​គឺ​ឃាត់ទុក តែបើ​ឲ្យ​គឺ​បើកភ្លើង​ខៀវ​តែ​ម្ដង ហើយ​មិនដឹងថា​ទំនិញ​នាំចូល​នោះ​ល្អ ឬ​ខូចគុណភាព​នោះឡើយ​។​

​បើ​តាម​ភ្នាក់ងារ​យក​ព័ត៌មាន​របស់​អង្គភាព​សារព័ត៌មាន​រស្មី​គោកធ្លក បាន​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​ច្រក​អន្តរជាតិ​គីឡូ​១៣ ហៅ​ភ្នំ​ដី​កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៩ ឃើញ ថា​មាន​ករណី​ដឹក​ទំនិញ​ចេញ​ខុស​ប្រក្រតី​ជា​ច្រើន​មែន ដោយសារតែ​មាន​ការឃុបឃិត​របស់​សមត្ថកិច្ច​នៅ​ច្រកទ្វារ​នោះ​។ ហើយក៏​មាន​ការប៉ះទង្គិច​គ្នា​ជាមួយ​កម្មករ​អូស​រទេះ និង​ឈ្មួញ​ដែល​ជា​ម្ចាស់​ទំនិញ​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា ចាន់ ដែល​ជា​ឈ្មួញ​ជើង​ខ្លាំង​។ ហើយ​រាល់​ទំនិញ​របស់​ឈ្មោះ ចាន់ នេះ​នឹង​ដឹក​ចេញ​ចែកចាយ​ក្នុង​ខេត្ត​បាត់ដំបង និង​ដឹក​ទៅ​ខេត្ត​ពោធិ៍សាត់​។ ហើយ​នៅ​គ្រា​ដែល​អ្នកសារព័ត៌មាន​ថត​សកម្មភាព​ទាំងនោះ មេ​ឈ្មួញ​នេះ ក៏​មាន​ការប៉ះពាល់​សម្ដី​មក​លើ​អ្នកសារព័ត៌មាន​ទៀត​ដោយ​ចោទ អ្នកសារព័ត៌មាន​ថា ជា​អ្នក​ប្រើប្រាស់​សារធាតុ​ញៀន ដែល​វា​ពិតជា​ធ្វើឲ្យប៉ះពាល់ ដល់​កិត្តិយស​អ្នកសារព័ត៌មាន​យ៉ាងខ្លាំង​ផងដែរ​។​

​ជាមួយ​នេះ​ប្រជាពលរដ្ឋ​ក៏​បាន​និយាយទៀតថា គ្រប់​ប្រភេទ​ទំនិញ​ដែល​ដឹក​ចេញ នោះ​មិន​ប្រាកដ​ថា​ទំនិញ​ល្អ​ទាំងអស់​នោះ​ទេ​។ ហើយ​ពួកគាត់​ក៏​បាន​ធ្វើការ​សំណូមពរ ដល់​អាជ្ញាធរ​ខេត្ដ និង​កម្លាំង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ទាំងអស់ សូម​ជួយ​ពិនិត្យ ចំពោះ​ឈ្មួញ​ដែល​កំពុង​តែ​នាំ​ទំនិញ ចូល​ក្នុង​តំបន់​ខាងលើ​នេះ​ផង​។​

​ជុំវិញ​ករណី​ខាងលើ ភ្នាក់ងារ​យក​ព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ពី លោក ហាស់ សារ៉ន ជា​ប្រធាន កាំកុងត្រូល​ប្រចាំ​ខេត្ដ​បាត់ដំបង និង​លោក លោក​ពេជ្រ ប្រាថ្នា ជា​អនុប្រធាន​ការិយាល័យ​ប្រចាំការ ច្រក​អន្តរជាតិ​គី​ឡូ​១៣ ហៅ​ភ្នំ​ដី បានឡើយ​៕

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.