ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

​លោក​ឧកញ៉ា តាំង អ៊ាង ប្រើ​ឈ្មោះ​ខ្មោច​ក្រុមហ៊ុន MDS របស់​ឧកញ៉ា ទ្រី ភាព ទៅ​កាប់​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​

​ខេត្ត​ពោធិ៍សាត់ ៖ មេ​ឈ្មួញ​ឧក្រិដ្ឋ​ឧកញ៉ា តាំង អ៊ាង បាន នឹង​កំពង់តែ​លួច​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន MD​របស់​ឧកញ៉ា ទ្រី​ភាព និង​អាង​អំណាច​គណ​អភិបាលខេត្ត​ពោធិ៏សាត់ ទៅ​កាប់ បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស ដោយ​គ្មាន​ការទប់ស្កាត់ ដែល​បញ្ហា​នេះ​គេ​សង្ស័យថា ៖​ប្រសិនបើ​ជា​គ្មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ គណ​អភិបាលខេត្ត​ពោធិ៏សាត់​ទេ គេ​មិន​ជឿ​ថា​មេ​ឈ្មួញ តាំង អៀង និង បក្ខពួក ហ៊ាន​លួច​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃ ឈើ​ក្នុង​ជម្រក​ដែន​ព្រៃ​អភិរក្ស​ការពារ​ដោយ​ព្រះរាជក្រឹត្យ តំបន់ភ្នំ​សំ​កុស​តាម​ទំនើងចិត្ត ។​

​តាម​មន្ត្រី​សាលាខេត្ត​ពោធិ៍សាត់​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ឲ្យដឹងថា រយៈពេល​ជាង​០១​ខែ​មកនេះ សកម្មភាព​កាប់​ឈើ​នៅ​ក្នង​តំបន់​អភិរក្ស​ដូច​រៀបរាប់​ខាងលើ ហាក់​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំមុនៗ​ទៅទៀត ដោយ​ឃើញ​មាន​អ្នក​អា​ឈើ​រាប់រយ​នាក់ និង​គ្រឿងចក្រ រថយន្ត​ប្រកុង រថយន្ត​ច្នៃ​ជិត​១០០ គ្រឿង ហើយ ឧកញ៉ា តាំង អ៊ាង បាន​ប្រើ​មេកា​របស់​ខ្លួន​ពីរ​នាក់ ឈរ​ចាំ​ប្រមូល​ទិញ​ឈើ​នៅ​ដេប៉ូ​ធំៗ​ចំនួន​ពីរ​ទីតាំង​ខុសគ្នា ក្នុង​ក្រុមហ៊ុន​MDS​។​

​សេចក្តីរាយការណ៍​បន្ត​ថា មេការ​ធំ​មា្ន​ក់​ឈ្មោះ ង៉ូវ ទី ត្រូវជា​ប្អូនប្រុស​របស់​ឧកញ៉ា តាំង អ៊ាង បាន​បង្កើត​ដេប៉ូ​យ៉ាង​ធំ​សម្បើម​ចាំ​ទិញ​ឈើ​ខុស​ច្បាប់​ក្នុង​បរិ​វណ​ក្រុមហ៊ុន MDS ស្ថិតនៅ​ឃុំ​អន្លង់​រាប ស្រុក​វាលវែង​។ ឯ​មេការ​ធំ​ម្នាក់​ទៀត​ឈ្មោះ លីម ជា​កូនប្រុស​បង្កើត​ឧកញ៉ា លាង ចាន់​មុនី ដែល​ល្បីឈ្មោះ​ខាង​កាប់​បំផ្លាញ​ព្រៃ ឈើ និង​ជា​មនុស្ស​ជំនិត​របស់​ឧកញ៉ា​ទ្រី​ភាព បាន​យក​ទីតាំង​កែច្នៃ​ឈើ​យ៉ាង​ធំ ទល់មុខ​ក្រុមហ៊ុន MDS ដំណាក់​សុ​ក្រំ ស្ថិតក្នុង​ឃុំ​សំរោង ស្រុក​ក្រវាញ សម្រាប់​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​ស្ទួច​ដាក់​រថយន្ត​V1 ដឹក​ចេញ​ទៅ​កាន់​រាជធានី​ភ្នំពេញ ជាប្រចាំ​។​

​គួរ​រំលឹក​ដែន​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស ស្ថិត​នៅក្នុង​ស្រុក​វាលវែង និង​ព្រៃ​អភិរក្ស​ជួរ​ភ្នំក្រវាញ ក្នុងស្រុក​ក្រវាញ​ត្រូវ​មេ​ឧក្រិដ្ឋជន​ព្រៃឈើ ដែល​មាន​ងារ​ជា​ឧកញ៉ា​ឈ្មោះ តាំង អ៊ាង បានឲ្យ​មេកា​ររបស់​ខ្លួន​ប្រើ​មនុស្ស​រាប់រយ​នាក់ ចូល​ទៅ​កាប់​បំផ្លាញ​ឈើ​ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន MDS របស់​ឧកញ៉ា ទ្រី ភាព និង​បាន​ឃុបឃិត​ពុករលួយ​ពី​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​។​

​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បានឲ្យដឹង​ទៀតថា ៖ លោក​ឧកញ៉ា តាំង អៀង បាន​បញ្ជា​អោយ​មេការ​ដឹកឈើ​ចេញពី​ព្រៃ​យក​មក​លក់​ឲ្យ​ក្រុមហ៊ុន​ម្នាក់ បាន​លួចខ្សិ​បប្រាប់ឲ្យដឹង​ថា ៖ ដើម្បី​បាន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​MDS ឧកញ៉ា តាំង អ៊ាង បាន​ចំណាយលុយ​ប្រមាណ ៣៥០​ដុល្លារ​ក្នុង​១​ម៉ែត្រគូប បង់​ឲ្យ​ឧកញ៉ា ទ្រី ភាព ដោយ​មាន​ប្រធាន​តំបន់​របស់​ក្រុមហ៊ុន​ម្នាក់ ឈ្មោះ​ជី​វ័ន្ត ហៅ​ពៅ ចាំ​សម្របសម្រួល​ឯកសារ​ច្បាប់​ដឹង​ជញ្ជូន​។ ហើយ​ប្រភេទ​ឈើ​ប្រណីត​មួយចំនួន​ត្រូវបាន​គេ​ដឹក​ជញ្ជូន​យក​មក​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​ទី​ភាព​គ្រុប​ត្មាត​ពង និង​មួយចំនួនទៀត​ដឹកយក​ទៅ​ស្តុក​ក្នុង​ឃ្លាំង​ឈើ​មួយ​កន្លែង​ទៀត នៅ​ក្រោយ​ទី​តាំ​រោងចក្រ​កាត់ ដេរ​៦​ជាន់ ផ្លូវវេង​ស្រេង មុន​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា ព្រោះ​តែ​ក្រុម​មន្ត្រី​ជំនាញ​អស់​នោះ​បាន​ទទួល​ស្រោមសំបុត្រ​ឧបត្ថម​បិទមាត់​ធ្វើ​សកម្មភាព​ពុករលួយ​ជាប្រចាំ​នោះ​។  មេការ​ធំៗ​ទាំង​ពីរ​នាក់​ខាងលើ ចែក​តំបន់​គ្នា​ដើម្បី​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ ដោយ​លោក ង៉ូវ ទី ទទួល​ទិញ​ឈើ​ដែល​គេ​កាប់​ពី​តំបន់​អភិរក្ស​ភ្នំ​សំ​កុស ចាប់​ពី​ច្រក​អូរ​លាក់​មាស ច្រក​ពង​ពង់ ច្រក​ស្ទឹង​តា​តាំង ច្រក​ក្រពើ​ពីរ ច្រក​ភ្នំ​ទំព័រ និង​តំបន់ភ្នំ ១៥០០​។

​ឯ​លោក លីម មាន​សិទ្ធិ​ចាំ​ទិញ​ឈើ​ខុសច្បាប់​ដែល​គេ​កាប់​ចេញពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ ចាប់ពី​តំបន់​ខ្សាច់​ពូក ច្រក​ដា ច្រក​អំពិល ច្រក​រវៀង និង​ច្រក​អូរ​លាក់​មាស​។ ឈើ​គ្រប់​ប្រភេទ​ត្រូវបាន​គេ​ប្រមូល​ទិញ ដូចជា​ប្រភេទ​ឈើ​ប្រណីត​ប្រភេទ​ឈើ​រាជ​ថ្កុល ធ្នង់ នាងនួន និង​ឈើ​អា​ប្រភេទ​លេខ​២​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​។​

​ទាក់ទិន​ទៅ​នឹង​ជំនួញ​លួច​កាប់​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ និង​បន្ថែម​ការ​លូច​គៃបំបាត់​ពន្ធ​រដ្ឋ​ដែល​មាន​ក្រុម​មន្ត្រី​ជួយ​ហែរ​ហម ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន MDS នេះ ភាគី​ពាក់ព័ន្ធ​ការិយាល័យ​របស់​យើង​មិនអាច​សុំ​ការបកស្រាយ​បាន​ទេ​ពី​សំណាក់​កូនជឹង និង​លោក​ឧក ញ៉ា តាំង អ៊ាង បានទេ ៕

ph190106a2

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.