ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

សិប្បកម្ម​កែច្នៃ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​បាន​កំពុង​នឹង​រីក​ដូច​ផ្សិត​នៅ​ចំណុច​ភូមិ​ស្រឡៅ​ភូមិ​វាល​ដិញ​ស្រុក​ថា​ឡា​បរិ​វ៉ាត់​

ខេត្ត​ស្ទឹងត្រែង ៖ តាម​ប្រភព​បាន​បញ្ជាក់​ឱ្យដឹងថា ការ​ធ្វើ​សិប្បកម្ម​ទាំងនោះ ពុំមាន​ច្បាប់​អនុញ្ញាត​អ្វី​នោះ​ទេ​គឺ​ធ្វើឡើង​តាម​តែ​គ្នា​មាន​ជំនាញ​នៅ​ទីនោះ​ពុំ​មាន​ការបង្ក្រាប​ឬក៏​ទប់ស្កាត់​ម្ដងណា​ឡើយ​សង្ស័យ​បាន​ទទួល​សំណែន​សែន​ពី​ក្រុម​ធ្វើ​សិប្បកម្ម​កែច្នៃ​ទាំងនោះ​ហើយ​មើល​ទៅ​បាន​ជា​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ធ្វើ​សិប្បកម្ម​ទាំងនោះ​ធ្វើ​យ៉ាង​អនាធិបតេយ្យ​។​

​ដោយ​មិន​បាន​បង្ក្រាប តាម​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ក្រុម​ដែល​ធ្វើ​សិប្បកម្ម​យ៉ាង​អនាធិបតេយ្យ​ទាំងនោះ​សុទ្ធសឹងតែ​អ្នក​មក​ពី​ចម្ងាយ​ពុំមែន​អ្នក​នៅ​ភូមិ​ស្រុក​នៅ​កន្លែង​នឹង​ទេ​គឺ​គេ​បាន​នាំគ្នា​មក​ធ្វើ​យ៉ាង​អនាធិបតេយ្យ​យ៉ាង​កក្រើក​និង​ពុំមាន​ច្បាប់​អនុញ្ញាត​ពី​ខេត្ត​ឬក៏​ច្បាប់​លិខិតអនុញ្ញាត​ដែល​ធ្វើ​ចេញពី​ក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​កែឆ្នៃ​។​

​ចុះ​ហេតុអ្វី​ពួក​ក្រុម​ធ្វើ​សិប្បកម្ម​ទាំងនោះ​បាន​ប្រព្រឹត្ត​និង​កែច្នៃ​ធ្វើ​ជា​រៀងរាល់ថ្ងៃ​ដោយ​ពុំ​ខ្លាច​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ជំនាញ​ណាមួយ​មក​ចុះ​អន្តរាគមន៍​ឬ​ក៏​បង្ក្រាប​ទប់ស្កាត់​បន្តិច​ឡើយ ? តើ​ឯកឧត្ដម​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​តើ​លោក​មាន​បានដឹង​ដែរ​ឬទេ​ថា​កូនចៅ​ក្រោម​ឱវាទ​របស់​លោក​កំពុងតែ​នាំគ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រលូន​ដោយ​ពុំ​មាន​នរណា​បានដឹង​ឬ​ក៏​ដឹង​ហើយ​បែរជា​ឃុបឃិត​គ្នា​ចែក​លុយ​ចូល​ហាង​ផឹកស៊ី​សប្បាយ​ភ្លេច​តួនាទី​របស់​ខ្លួន​ហើយ​មើលទៅ ។​

​បានជា​ធ្វើ​មិនឃើញ​មិនលឺ​មិន​ដឹង​ទើប​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ​បានចិត្ត​និង​មិន​ខ្លាច​នឹង​ធ្វើ​សិប្បកម្ម​កែច្នៃ​ជា​រៀងរាល់ថ្ងៃ​ដោយ​ខ្លួន​ពុំ​មានច្បាប់​អនុញ្ញាត​ទាំងអស់​ឡើយ​។

​ប្រភព​បាន​ប្រាប់​បន្ត​ទៀត​ថា​សិប្បកម្ម​ទាំងនោះ​មាន​យប់​ខ្លះ​បាន​លួច​ទិញ​ឈើ​ខុសច្បាប់​ពី​ក្រុម​ពួក​គោយន្ត​ដែល​ក្រុម​ទាំងនោះ​បាន​លួច​កាប់​អា​ពី​ព្រៃ​អភិរក្ស​យកមក​លក់​ចែកចាយ​តាម​បណ្ដារ​សិប្បកម្ម​នៅ​ម្ដុំ  ភូមិ​ស្រឡៅ​នៅ​ភូមិ​វាល​ដេញ​ដោយ​ពុំ​ខ្លាច​សមត្ថកិច្ច​ទាំងនោះ ។​

​ប្រជាពលរដ្ឋ​បាន​ដាក់​ការសង្ស័យ​ទៅលើ​ជំនាញ​ក្នុង​មូលដ្ឋាន​នៅ​ភូមិ​ស្រឡៅ​និង​ភូមិ​វាល​ដិញ​ថា​ប្រហែល​ក្រុម​ជំនាញ​ទាំងនោះ​បាន​សំណែន​សែន​ពី​ក្រុម​សិប្បកម្ម​ខុស​ច្បាប់​ទាំងនោះ​ហើយ​ទើប​ពុំ​មាន​វិធានការ​បង្ក្រាប​ឬក៏​ទប់ស្កាត់​ដើម្បី​ឱ្យ​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ធ្វើ​ច្បាប់​ចេញពី​ក្រសួង​និង​បាន​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យបាន​ស្រប​ច្បាប់ ៕

 

ph190106a4 ph190106a3

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.