ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

លោក យូ​ហេង បិទ​ភ្នែក​ញែក​ផ្លូវ​ឱ្យ​មន្រីក្រោមឱវាទ​ផ្វើ​ត្រីងៀត ឈ្លៀត​ពង​ឃុបឃិត​ឱ្យ​ឈ្មូញ​តូច​ធំ​ដឹក​ទំនិញ​គេ​ចព​ន្ឋ ឫ​បង់​ព​ន្ឋ​មិន​គ្រប់​?

​បាត់ដំបង​ ៖ ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ ប្រភព​ពី​ក្រុម​ឈ្មួញ​តូចតាច​មួយ​ចំនួន​និង​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​បាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ត្រូវ​ប្រកាស​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ គឺ​លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាម​របៀប​ពុក​រលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក យូ ហេង បាន​យក​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់ធ្វើ​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ មក​បន្ត​អនុវត្តន៍​នៅក្នុង​ខេត្ត​បាត់ដំបង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ជាបន្ទាន់​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បានឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង គឺ​លោក យូ ហេង មិនទាន់​ចាត់​វិធានការ​កែទម្រង់​ដើម្បី​លុបបំបាត់​អំពើពុករលួយ​នៅ​ឡើយ​ទេ ហើយ​កំពុង​បណ្ដោយ​ឲ្យ​មន្ត្រី​គយ​តាម​ច្រកព្រំដែន​ក្នុង​ស្រុក​សំឡូត ស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​មន្ត្រី​គយ​ប្រចាំ​ច្រក​ព្រំដែន​ក្នុងស្រុក​ទាំង​៤​ខាងលើ​នេះ​ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង គឺ​មន្ត្រី​គយ​ប្រចាំ​ច្រក​ព្រំដែន​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បាត់ដំបង មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​ដូច​សព្វថ្ងៃនេះ​ទេ​។​

​មន្ត្រី​គយ​នៅក្នុង​ខេត្ត​បាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ទំនង​ជា​លោក យូ ហេង ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ទើប​មក​កាន់​តំណែង​ភ្លាម​ក៏​ចាប់ផ្ដើម​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ក្នុង​ស្រុក​សំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ​មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក យូ ហេង កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ផងដែរ​ដើម្បី​កុំឲ្យ​មេគយ​ខេត្តបាត់ដំបង រូប​នេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​..?៕

ch190504a1 ch190504a2 ch190504a3

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.