ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​ - សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ - នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​...!! - ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ - ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​អង្គភាព និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​ - ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!! - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទទួលប​ដិ​សណ្ឋារ​កិច្ច​លោក​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​...!! - ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​...

​ពិធី​ប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង មុខតំណែង​អភិបាល អភិបាលរង នៃ​គណ​: អភិបាលខេត្ត បន្ទាយមានជ័យ “​ថ្មី “

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៧ កើត ខែ​ពិ សាខ ឆ្នាំកុរ​ឯកស័ក ពុទ្ធ សក រាជ ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ ២០ ១៩ នេះ រដ្ឋបាល​ខេត្ត​បន្ទាយ មានជ័យ បាន​រៀបចំ​ពិធី​ប្រកាស តែងតាំង​ផ្ទេរ​ភារកិច្ច ចូលកាន់​មុខ​តំណែង​អភិបាល​នៃ​គណ​: អ​ភិ បាល​ខេត្ត​បន្ទាយមានជ័យ ។

​ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ញៀន អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តា ល​ចុះ ជួយ​ខេត្ត​បន្ទាយមានជ័យ ។​
​ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក លោកជុំទាវ ថ្នាក់​ដឹកនាំ​ជា​ច្រើន រូប​បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ប្រកាស តែងតាំង ចូលកាន់​មុខ​តំណែង អភិបាលរង នៃ​គណ​:​អភិបាល​ខេត្ត​បន្ទាយ មានជ័យ​ផងដែរ​។​

​ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ដែល​ទើប​និង​កាន់ តំណែង​ថ្មី​. បាន​មាន ប្រសាសន៍ថា .​ខេត្ត​បន្ទាយមានជ័យ ជា​ខេត្ត​ជាប់​ព្រំដែន ថៃ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ដាក់​នៅ​គោលនយោបាយ​ឈ្នះៗ ខេត្ត​បន្ទាយមានជ័យ ទទួលបាន​នៅ ហេ​ថា​រចនាសម្ព័ន្ធ​នានា​ជាច្រើន ដូចជា : ស្ពាន ផ្លូវថ្នល់ កំពុង មាន​ការតភ្ជាប់​ស្ទើ​គ្រប់​តំបន់​និង​ផ្នែក​កសិក ម្ម​ទទួល បាន​ជោគជ័យ​គួរឱ្យ​កត់សម្គាល់​យ៉ាង​ខ្លាំង​។  ឯកឧត្តម អ៊ុំ​រាត្រី​បាន ធ្វើការ​ប្តេជ្ញាចិត្ត អនុវត្តន៍ និង​គោរព​តាម​ការណែនាំ របស់​ថ្នាក់​ដឹក នាំ​គ្រប់​លំដាប់ថ្នាក់​ប្រគល់ជូន ខិតខំ​បំពេញ ការងារ​តាម តួនាទី​ភារកិច្ច​ឲ្យអស់​ពី​កម្លាំងកាយ​កម្លាំងចិត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង និង​អោយបាន​ល្អ ដូច​អភិបាល មុនៗ ដូចជា ឯកឧត្ដម សួន បរ​វ ជាដើម  ។​

​ក្នុង​ឱកាស​នេះ​ផងដែរ សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ជា ពិសេស​(​ឯកឧត្តម អ៊ុំ រាត្រី និង​ឯកឧត្ដម គឹម វណ្ណៈ​..) ដែល​ទើប​និង ចូលកាន់​តំណែង​ថ្មី ជា​អភិបាលខេត្តរង អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ។​

​ត្រូវ​ចេះ​សហការ​រាល់​ការងារ​ដែល​ពាក់ព័ន្ធ ងាយស្រួល​រាល់​កា​បំពេញ ភារកិច្ច ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបំពេញ​ភារកិច្ច​និង​កិច្ច​សហប្រត្តិបត្តិកា​បានល្អ​ជាមួយ​មន្ត្រី​រាជការ ក៏ដូចជា​កងកំលាំប្រដាប់អាវុធ ទាំងបី​.: ប្រភេទ​និង ប្រពន្ធ័​តុលាការ​ដើម្បី​ងាយស្រួល​ក្នុង​ការចុះ​បំពេញភារកិច្ច ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ការងារ​អភិវឌ្ឍន៍ ខេត្ត​បន្ទាយមានជ័យ​ឱ្យ​កាន់តែ​រីក​ចំ​ម្រើ​ន​បន្ត​ទៀត​ផង​ដែរ  ។​

​ជាមួយគ្នា​នេះ​ផង​ដែល សម្ដេច​ក្រឡាហោម សខេង បានធ្វើការ កោតសរសើរ ចំពោះ ឯកឧត្ដម សួន បវរ ដែល​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍ ហេ​ថា​រចនាសម្ព័ន្ធ នានា​ជាច្រើន នៅក្នុង​ខេត្ត​បន្ទាយមានជ័យ កន្លងមក ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ការប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល អភិបាលរង នៃ​គណ​:​អភិបាលខេត្ត បន្ទាយមានជ័យ នេះ​រួមមាន ៖

១• ឯកឧត្ដម សួន បវរ ឋានន្តរស័ក្ក័​ឧត្ដមម​ន្ត្រី ថ្នាក់​លេខ​២ ពី​អភិបាល​ខេត្ត​បន្ទាយមានជ័យ ឱ្យទៅ​បម្រើរ​ការងារ នៅ ទីស្ដីការ​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួល ភារកិច្ច​ថ្មី ។​

២• ឯកឧត្តម អ៊ុំ រាត្រី ឋានន្តរស័ក្ក័​ឧត្ដមម​ន្ត្រី ថ្នាក់​លេខ​៦ តែងតាំង ជា​អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​បន្ទាយមានជ័​យ ។​

៣• លោក គឹ​ង វណ្ណៈ ឋានន្តរស័ក្ក័​ឧត្ដមម​ន្ត្រី ថ្នាក់​លេខ​២ តែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ .​។​

ph190510a1 ph190510a2 ph190510a3 ph190510a4

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.