ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

ធ្លាយ​រឿង​នី​កា​ចាញ​មាន ហ៊ូ ជី​វៃ​នៅ​ពីក្រោយ​យក​លុយ​បិទមាត់​ជំនាញ​ពាក់ព័ន្ធ​ទើប​ធ្វើ សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តរតនគិរី​យ៉ាង​គក្រិកគក្រែង ឡើងវិញ​!

ខេត្ត​រតនគិរី ៖ ថ្មីៗ​នេះ​សកម្មភាព​បទល្មើស​ព្រៃឈើ​ន​លើ​ទឹកដី​ខេត្ត​រតនៈគិរី បានចាប់ផ្តើម​ក​ក្រើក​ឡើង​វិញ​ហើយ បន្ទាប់​ពី​សកម្មភាព​បំផ្លាញ​ស្ងប់ស្ងាត់​មួយរយៈ ក្រោយ​ពេល​លោក គឹម រស្មី អតីតៈ​មេបញ្ជាការ​កាងរាជអាវុធហ​ត្ថ​ខេត្តរតនគិរី ត្រូវ​រាជរដ្ឋាភិបាល​ដកចេញ​ពី​តំណែង​ទាក់ទង​នឹង​ប្រាក់​រាប់​សែន​ដុល្លារ ដែល​សង្ស័យ​ថា​ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ ។

​សហគមន៍​ការពារ​ព្រៃឈើ​បាន​លួចខ្សឹប​ប្រាប់​ឲ្យ​អង្គភាព​យើង​ដឹងថា សកម្ម​បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​ស្ថិតនៅ​ក្បែរ​ភូមិ​បាដ​ល ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ជា​ប្រភេទ​ឈើ​ហ៊ុប​ស្រស់​ទើប​នឹង​កាត់​ថ្មីៗ​ដោយ​ប្រើ​រថយន្ត​បា​កុង​ដឹកជញ្ជូន​យ៉ាង​គក្រឹកគក្រេង ដែល​មាន​ឈ្មោះ​ហ៊ូ​វ ជី​វៃ ឲ្យឈ្មោះ ប៉ិច ជា​អ្នក​ផ្តល់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ប្រធាន​សហគម​ន៏​ឈ្មោះ ចំ​ស្មើ​ល ដើម្បី​បើកដៃ​ឲ្យ​មេ​ឈ្មួញ​ឈើ​ទុចរិត​ទាំងនេះ អាចដឹកនាំ​គ្រឿងចក្រ​នឹង​កម្មករ​ចូល​ទៅ​កាប់​ផ្លាញ​ឈើ​ព្រៃ​សហគម​ន៏​បាន​ទាំង​បំពាន​ច្បាប់ ដែល​មានឈ្មោះ នី ជា​មេ​ឈ្មួញ​បទល្មើស​ផងដែរ ។​

​ប្រភព​បាន​បន្តទៀតថា កន្លង​មក​មេខ្លោង​ឈ្មួញ​ឈើ​ដ៏​ល្បី និង​ជា​អតីត​មេភូមិ ឈ្មោះ នី​កា​ចាញ​ដែលមាន ឈ្មោះ​ហ៊ូ​វ ជី​វៃ ជា​អ្នក​នៅ​ពីក្រោយ ក៏​ធ្លាប់បាន​ជួល​កម្មករ​សម្រុក​លួច​កាប់​ឈើ​យ៉ាង​កក្រើក នៅក្បែរ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ រហូត​ដល់​បង្គោល​១៤ និង​១៥ ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ដោយ​អូស​ឈើ​ហ៊ុប មូល​តាម​រថយន្ត​កែច្នៃ ចូល​ក្នុង​ទឹក​ទន្លេសេសាន រួច​បណ្តែត​ជា​ក្បូន ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​វៀតណាម ដូច​ហែ​កឋិន ប៉ុន្តែ​គ្មាន​មន្ត្រី និង​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​មេ​ឈ្មួញ​រូប​នេះ​ឡើយ​។​នៅ​ពេល​ថ្មីៗ​នេះ​ស្រាប់តែ​លិចមុខ​ធ្វើ​សកម្មភាព​បន្ត​ស្ថិតនៅ​ភូមិ​បាដ​ល ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​ទៅវិញ ។​

​បើ​តាម​សហគមន៍​ការពា​ព្រៃឈើ​បានឲ្យដឹង​ទៀតថា មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​ឈ្មោះ ហ៊ូ​វ ជី​វៃ បាន​ចំណាយ​ប្រាក់​រាប់​សែន​ដុល្លារ​អាមេរិក សំរាប់​រត់ការ​បិទមាត់​មន្ត្រី​ជំនាញ និង​ពី​មូលដ្ឋាន​រហូតដល់​ខេត្ត ដើម្បី​ធ្វើ​សកម្មភាព​អោយ​រលូន ។​សកម្មភាព​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ ដែល​លួច​ចូល​កាត់​ដឹកជញ្ជូន​ឈើ​របស់​រដ្ឋ ឃុបឃិត​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដែល​ចូលចិត្ត​ប្រព្រឹត្ត​ពុករលួយ​ជា​លក្ខណៈ​ប្រពន្ធ័​នោះ ។​

​ប្រជាពលរដ្ឋ​ខេត្ត​បាន​រិះគន់​ចំៗ​ថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​នឹង​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទំនង​ទទួលបាន​ផលប្រយោជន៏​ច្រើន​ពី​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ ហ៊ូ​វ ជី​វៃ នឹង​នី នេះ​ហើយ​មើលទៅ ទើប​មិន​មានកា​រឹតបន្តឹង​យ៉ាងខ្លាំង​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ចំពោះ​មេ​ឈ្មួញ​រូបនេះ​។​

​មហាជន​រង​ចាំ​មើល​ថា​តើ សម្តេច​តេជោ ហ៊ុន សែន​ប្រើ អភិក្រម​5 ទៅលើ​លោក ថង សាវុន នឹង​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បែបណា​ដែរ ដែល​អស់លោក​អសមត្ថភាព​ដឹកនាំ​ខេត្ត ក្នុង​ការគ្រប់គ្រង​ពត័មាន​ក្នុង​មូលដ្នាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​កំពង់​កក្រើក​ឡើងវិញ​នេះ ជាហេតុ​ធ្វើអោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិតិ្ត​យស របស់​រាជរដ្ឋាភិបាល​នោះ ៕

nikajanhhovchivai

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.