ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​គម្រប់​៦៨​ឆ្នាំ ថ្ងៃកំណើត​គណបក្ស

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​គម្រប់​៦៨​ឆ្នាំ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាង​មហោឡា​រឹក​នេះ ។​

​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី ព្រម​ទាំង​សម្តេច​អនុប្រធាន ឯកឧត្តម លោកជំទាវ​សមាជិក សមាជិកា រួម​នឹង​សមាជិក សមាជិកា​រាប់ម៉ឺន​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​៤០​មកហើយ​នោះ មាន​បេសកកម្ម​ដ៏​ចម្បង​ក្នុង​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ទៅ​មុខ​ទៀត ក្រោម​ម្លប់​ព្រះមហាក្សត្រ និង​ដំបូល​រដ្ឋធម្មនុញ្ញ ការការពារ​ឱ្យបាន​នូវ​អធិបតេយ្យ​ជាតិ សាមគ្គី​ជាតិ ឯករាជ្យ​ជាតិ ស្នេហា​ជាតិ ស្រឡាញ់​ប្រជាពលរដ្ឋ ដើម្បី​សម្រេច​ឱ្យបាន​នូវ​សមទ្ធិលផល​ធំៗ​ទៀត ជូន​ជាតិ និង​ប្រជាជន ពោល​គឺ​ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍ រីកចម្រើន ស៊ីវីល័យ គ្មាន​សង្គ្រាម កើតឡើង​ជា​ថ្មី​ទៀត​ឡើយ នៅ​ទឹកដី​មាតុភូមិ​របស់​យើង​។​

​ឆ្លងកាត់​ការលំបាក និង​ឧបសគ្គ​ម​រាប់មិនអស់ គណបក្ស​ប្រជាជន​កម្ពុជា បាន​កសាង​សមទ្ធិ​ផល​ច្រើន​ណាស់​នៅក្នុង​រយៈពេល ៦៨​ឆ្នាំ​មកនេះ ជាពិសេស​នៅក្នុង​រយៈពេល​៤០​ចុងក្រោយ​នេះ បន្ទាប់ពី​របប​ប៉ុលពត​ប្រល័យ​ពូជសាសន៍ បាន​ផ្តួល​រំលំ​ទៅនោះ​។​

​គុណ​តម្លៃ​ធំៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​កត់សម្គាល់​មាន ដូចជា​ការចូលរួម​ទាមទារ​ឯករាជ្យ រំដោះ​ប្រទេស​ជាតិ​ចេញពី​ប្រល័យ​ពូជសាសន៍ ការ​ស្វះស្វែង​រក​សុខ​សន្តិភាព បិទ​បញ្ចប់​ភ្លើងសង្គ្រាម និង​ការប្រឹងប្រែង​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីកចម្រើន លើ​គ្រប់​វិស័យ ដូចដែល​យើង​កំពុង​ទទួលបាន​នា​ពេល​នេះ​។​

​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​ទី​ប្រមូលផ្តុំ​ខ្មែរ​គ្រប់​ទិស​ទី គ្រប់​មជ្ឍដ្ឋាន ដោយ​មិន​ប្រកាន់​និន្នាការ អតីកាល វណ្ណៈ​នោះឡើយ ដែល​មក​ដល់ពេលនេះ​គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​សមាជិកា​ប្រមាណ​ជាង​៥​លាន​នាក់​។ ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​ស​ង្គ​៕

ph190629a1 ph190629a2 ph190629a3 ph190629a4 ph190629a5 ph190629a6

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.