ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ត្រូវ​បាន​បិទ​ការដ្ឋាន​ជីកដី​មួយ​កន្លែង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ស្ថិតនៅ​ស្រុក​ប្រាសាទបាគង​..!!!

​សៀមរាប ៖​ថ្ងៃទី​០១ ខែ កក្កដា ឆ្នាំ​២០១៩​នេះ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តសៀមរាប និង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ​លោក មាស ជូ​រ៉ាវី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ដោយ​រួមសហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ប្រាសាទបាគង ដឹកនាំ​ដោយ​លោក សូរ ប្លាតុ​ង  អភិបាល​នៃ​គណៈ​អភិបាលស្រុក​ប្រាសាទបាគង  បាន​ចុះ​បិទ​ការដ្ឋាន​រណ្តៅ​ដី​មួយ​កន្លែង ដែល​គ្មាន​ច្បាប់​អនុញ្ញាត ស្ថិតនៅ ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​តាម​ការបញ្ជាក់​របស់​លោក​មេភូមិ បានឲ្យដឹងថា ការដ្ឋាន​ជីកដី​នេះ បាន​ចាប់ធ្វើ​អាជីវកម្ម​ជីកដី អស់​រយៈពេល​ជាង ៤​ខែ​ហើយ​។ ក្នុងនោះ​ដែរ​លោក សូរ ប្លាតុ​ង ក៏​បានឲ្យ​ដឹង​ផងដែរ​ថា ការដ្ឋាន​មួយ​នេះ គឺ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ ឬ​មន្ទីរជំនាញ​ណាមួយ​ឡើយ លោក​បាន​បន្តទៀតថា ក្នុង​រយៈពេល​កន្លងមក ស្រុក​បាន​ឲ្យ​មន្ត្រី​ជំនាញ ចុះមក​ធ្វើ​ការផ្អាក​មិនឲ្យ​ធ្វើ​អាជីវកម្ម​ជីក​ដីដោយ​ខុសច្បាប់ ចំនួន ២​ដង រួចមកហើយ ដើម្បី​ឲ្យ​ម្ចាស់​ការដ្ឋាន​ទៅធ្វើ​ច្បាប់​ទន្លាប់​ឲ្យបាន​ត្រឹមត្រូវ​ផងដែរ​។ តែ​បែរជា​ម្ចាស់​ការដ្ឋាន​នេះ មិន​គោរព​ការហាមឃាត់​របស់​មន្ត្រី​ជំនាញ ថែមទាំង​បន្ត​ធ្វើ​ការជីក​ក​កាយ​ដី​ដដែល​។

​ក្នុង​ការចុះពិនិត្យ​ការដ្ឋាន​នោះ លោក មាស ជូ​រ៉ានី  ក៏​បាន​ធ្វើ​ការណែនាំ​មួយចំនួន ដោយ​បាន​គូសបញ្ជាក់ថា មន្ទីរ មាន​បំណង​ឲ្យ​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ទាំងអស់ ត្រូវ​មាន​ច្បាប់​ត្រឹមត្រូវ និង​ត្រូវ​អនុវត្ត​តាម​លក្ខខ័ណ្ឌ​អាជ្ញាប័ណ្ណ ឲ្យ​ខានតែបាន និង​បញ្ឈប់​រាល់​ការអនុវត្ត​ខុសច្បាប់ បើ​នៅ​តែ​អនុវត្ត​ខុស គឺ​ត្រូវ​ទទួល​កំហុស​ចំពោះ​មុន​ច្បាប់ ជា​ធរមាន​។ ក្នុង នោះដែរ លោក​ក៏​បានឲ្យដឹងថា ការដ្ឋាន​រណ្តៅ​ដី​ស្ថិតនៅ​ក្នុង​ស្រុង​ប្រាសាទបាគង មាន​ចំនួន ៤​កន្លែង តែ​មាន​ច្បាប់​អនុញ្ញាត​តែ ០៣​រណ្តៅ​ទេ ហើយក៏​បាន​កំពុង​ធ្វើ​អាជីវកម្ម​តែ ០១​រណ្តៅ ប៉ុណ្ណោះ តែ​ចំពោះ​ការដ្ឋាន​រណ្តៅ​ដី​ទីតាំង​នេះ ពុំ​បាន​សុំ​អនុញ្ញាត​ច្បាប់​ឡើយ​។

​ក្នុងនោះដែរ​ក្រុមការងារ ក៏​បាន​ធ្វើ​កំណត់ហេតុ និង​កិច្ចសន្យា​ជាមួយ​ម្ចាស់​ការដ្ឋាន ដោយ​បញ្ឈប់​សកម្មភាព​ក្នុង​ការជីក​យក​អាចម៍​ដី និង​ត្រូវ​ទៅ​ធ្វើការ​បង់​ផាកពិន័យ (​ស្របតាម មាត្រា ៣៥​ថ្មី នៃ​ច្បាប់​វិសោធនកម្ម ស្តីពី​ច្បាប់ ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​)​។ ក្នុងនោះដែរ ក្រុមការងារ ក៏​បាន​ធ្វើ​ការបិទ​ក្លុំ (​អេស្កាវ៉ាទ័រ​) ចំនួន ០៤​គ្រឿង និង​រថយន្ត​ទាំង ០៩​គ្រឿង មិនឲ្យ​ធ្វើ​សកម្មភាព​មួយ​រយៈ រហូតដល់​មាន​ច្បាប់​អនុញ្ញាត​ពី​ខេត្ត ឬ​ក្រសួង ទើប​អាច​យក​គ្រឿងចក្រ​ទាំងនេះ ទៅ​ធ្វើ​អាជីវកម្ម​វិញ​បាន នៅពេល​ណា​មាន​ច្បាប់​អនុញ្ញាត​៕

ph190702d1 ph190702d2 ph190702d3 ph190702d4

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.