ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

ឯកឧត្ដម សេង ទៀង និង​ឯកឧត្ដម ជាវ តា​យ នាំយក​ថវិកា​សម្ដេច​តេជោ​ទៅ​ប្រគល់ជូន​ក្រុមគ្រួសារស​ពក​ម្មករ​ដែល​អាគា​ររលំ​បាក់​សង្កត់​ស្លាប់​…!!

កំពត ៖ ថវិកា​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​តាមរ​យៈស​ប្បុរ​សជន​នានា​ដែល​ចំនួន​៦៦៣.៤៣២​ដុល្លារ​អាមេរិក​នោះ នៅ​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ ត្រូវបាន​ឯកឧត្ដម សេង ទៀង ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​និង​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​នាំយក​ទៅ​ប្រគល់ជូន​ដល់ដៃ​ក្រុមគ្រួសារ​សព​កម្មករសំណង់​ដែល​រងគ្រោះ​ដោយ​អាគារ​រលំ​បាក់​សង្កត់​ស្លាប់ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មីៗ​នេះ​។ ការប្រគល់​និង​ទទួល​ថវិកា​នេះ ធ្វើឡើង​នៅ​ធនាគារ​អេស៊ីលីដា​សាខា​ខេត្ត​កំពត ដែល​មាន​គ្រួសារ​សព​ជនរងគ្រោះ​មក​ទទួល​ចំនួន​៨​គ្រួសារ ដែល​មកពី​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​កំពត​។ ក្នុងនោះ​សព​ជនរងគ្រោះ​នៅក្នុង​ស្រុក​កំពង់ត្រាច​ចំនួន​៦​នាក់ និង​សព​ជនរងគ្រោះ​ក្នុង​ស្រុក​ដងទង់​ចំនួន​២​នាក់ ដោយ​ក្នុង​ស​ពម្នាក់ៗ​ឬ​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន​៨២.៩២៩​ដុល្លារ​ហើយ​ថវិកា​ទាំងនេះ ក៏​ត្រូវបាន​បញ្ចូល​ទៅក្នុង​គណនេយ្យ​ធនាគារ​របស់​ក្រុមគ្រួសារ​នីមួយៗ ដើម្បី​រក្សា​នូវ​សុវត្ថិភាព​ក៏ដូចជា​ការដក​និង​ដាក់​ប្រាក់​តាម​តម្រូវការ​គ្រួសារ​រៀងៗ​ខ្លួន​ផង​ដែរ ។​

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្ដម សេង ទៀង បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​ទាំង​នោះ ដើម្បី​សំដែង​សមានចិត្ត ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព ដែល​ត្រូវ​បាត់បង់ ស្វាមី និង កូនៗ​ជាទី​ស្រលាញ់ ក៏ដូចជា​ការបាត់បង់​នូវ​ធនធានមនុស្ស​ដ៏​មាន​សក្ដានុពល​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ជាតិ​ផងដែរ​។

​ឯកឧត្ដម សេង ទៀង ក៏​បាន​បញ្ជាក់ថា ថវិកា​ដែល​នាំយកមក​ប្រគល់​ដល់ដៃ​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​នាពេលនេះ គឺ​ក្នុងនាម​ស​ប្បុស​ធម៌​ដោយ​បាន​មក​ពី​ការខិតខំ​យកចិត្តទុកដាក់​របស់​សម្ដេច​តេជោ ហ៊ុន សែន ធ្វើការ​អំពាវនាវ​ស្វែងរក​មូលនិធិ​ពី​សប្បុរជន​នានា​ដើម្បី​ជួយ​ក្នុងនាម​ខ្មែរ​ដូចគ្នា ខ្មែរ​តែ​មួយ​ឈាមជ័រ​តែមួយ​។​

​ឯកឧត្ដម សេង ទៀង ក៏​បាន​សំណូមពរ​ផ្ដាំផ្ញើ​ក្រុមគ្រួសារ​សព​អោយ​មាន​ការ​រឹងប៉ឹង​ឡើង​កុំ​អស់សង្ឃឹម ដើម្បី​បន្ត​មុខរបរ​ចិញ្ចឹមជីវិត​និង​គ្រួសារ​ត​ទៅ​មុខ​ទៀត ជៀសវាង​ប្រព្រឹត្ត​អំពើ​ដែល​សង្គម​មិន​ត្រូវការ ។​

​ក្នុងឱកាស​នោះ​ក្រុមគ្រួសារ​សព​នីមួយៗ ក៏​បាន​សំដែង​ក្តីកោតសរសើរ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​ជា​ថ្នាក់ដឹកនាំ​ល្អ ជានិច្ចកាល​សម្តេច​តែងតែ​មាន​ការយកចិត្ត​ទុកដាក់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ មិន​ថា​ក្នុង​ពេលវេលា​ណាមួយ​ឡើយ​និង​ដោយ​មិន​មាន​ការរើសអើង ព្រមទាំង​សូម​គោរព​បួងសួង​ជូនពរ​សម្តេច​តេជោ​ព្រមទាំង​ក្រុមគ្រួសារ អោយមាន​សុខភាព​ល្អ​បរិបូរណ៍ មាន​ជន្មាយុ​យឿន​យូរ ដើម្បី​ជា​ម្លប់​ដឹកនាំ​ប្រទេស​អោយបាន​កាន់តែ​រីកចម្រើន និង​មាន​សុខ​សន្តិភាព​បន្ត​ជា​រៀង​រហូត​ទៅ​អនាគត​ទៀត​៕

ph190704a1 ph190704a2 ph190704a3 ph190704a4

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.