ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

លោកជំទាវ ហ៊ុន ម៉ា​ណា ៖ ជានិច្ចកាល​សម្តេច​ទាំង​ពីរ​តែង​គិតគូរ​អំពី​សុខទុក្ខ​ដល់​ពុក​ម៉ែ បងប្អូន គ្រប់​ទីកន្លែង​និង​គ្រប់​ពេលវេលា​….!!

ខេត្ត​កំពង់ឆ្នាំង ៖ លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា​ទូរទស្សន៍ និង វិទ្យុ​បាយ័ន និង​ជា​ប្រធាន​កម្មវិធី​ផ្ទះ​ទេវតា បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ទេវតា ចំនួន​២​ខ្នង​បន្តទៀត ជូន​ដល់​ទុរគតជន ជន​ចាស់ជរា​គ្មាន​ទីពឹង នៅក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

១. ផ្ទះ ១​ខ្នង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ ប្រគល់ជូន​លោកតា សូ ចំរើន អាយុ​៧៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​លោកយាយ មុល យុ​ប អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​តាំង​ធ្នង់ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។​
​សូម​បញ្ជាក់​ផង​ដែរ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភ​: ឆ្នាំ​២០១៩​កន្លងទៅនេះ មាន​គ្រោះ​អកុសល ផ្ទះ​ឈើ​បាំងជញ្ជាំង​ស្លឹកត្នោត ដំបូល​ប្រក់​ស្បូវ​ចាស់​មួយ​ខ្នង ត្រូវ​ភ្លើង​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​អ្វី​ក្រៅពី​សំលៀកបំពាក់​ជាប់​ខ្លួន​មួយ​ចង្កេះ ខណ​:​ពេល​លោក​តា និង​លោកយាយ​មិន​នៅផ្ទះ​។​

២. ផ្ទះ​លេខ​២៦៦ ប្រគល់ជូន​លោក​យាយ ផុន យឹម អាយុ​៦៥​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដែល​ជា​អំណោយ ឧបាសិកា គ្រី ប៉ូ​ង និងឧ​សិកា ភោគ រាជ​។​

​នៅក្នុង​ពិធី​ប្រគល់​ផ្ទះ​ទេវតា​នោះ លោកជំទាវ ហ៊ុន ម៉ា​ណា បាន​មានប្រសាសន៍​បញ្ជាក់​ថា ជានិច្ចកាល​សម្តេច​ទាំង​ពីរ​តែង​គិតគូរ​អំពី​សុខទុក្ខ​ដល់​ពុក​ម៉ែ បងប្អូន គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា​។ លោកតា លោកយាយ ដែល​ទទួល​បាន​ផ្ទះ​ខាងលើ​នោះ ក៏​បាន​ទទួល​អំណោយ​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បន្ថែមទៀត រួម​មាន​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ គ្រឿងឧបភោគ​-​បរិភោគ​ជាច្រើន​មុខ និង​ថវិកា​មួយចំនួន​។ ជាមួយគ្នា​នោះ​ដែរ មាន​ប្រជាពលរដ្ឋ និង​ក្មួយៗ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​អបអរសាទរ​ពិធី​ប្រគល់​ផ្ទះ​ទេវតា​នេះ ក៏​បាន​ទទួល​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផងដែរ រួម​មាន​សម្ភារ​សិក្សា​, នំ​កញ្ចប់​, ខោអាវ​, ផ្តល់​រទេះរុញ​ដល់​ជនពិការ​ចំនួន ១ គ្រឿង និង​ថវិកា​មួយចំនួន​៕

ph190706a1 ph190706a2 ph190706a3 ph190706a4

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.