ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ច្រក​ត្នោត ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ​ខេត្ត​កំពង់ឆ្នាំង​…!!

ស្រុក​សាមគ្គី​មានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៥​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨ និង​០០​នាទី​ព្រឹក ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​របស់​ក្រសួង ចុះ​ពិនិត្យ​ដល់​ទីតាំង​ចំពោះ​សំណូមពរ និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ច្រក​ត្នោត ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ដែល​បាន​លើកឡើង​ក្នុង​វេទិកាសាធារណ​: របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ នៅក្នុង​បរិវេណ​វត្ត​អង្គចន្ទ​សុវណ្ណ​រាជា ហៅ​វត្ត​ច្រក​ស្តេច កាលពី​ថ្ងៃ ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក​។​

​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ច្រក​ត្នោត ក្នុង​ឃុំ​ឈានឡើង ពួកគាត់​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​មេត្តាជួយ​សម្រួល​លូ​ចំនួន ០២ កន្លែង ដែល​ការដ្ឋាន​សាងសង់​ផ្លូវ​របស់​កងវិស្វកម្ម​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​លប់​លូ​កាត់​ផ្លូវ​ដែល​ធ្លាប់​មាន​កន្លងមក​។ នៅ​ពេល​ភ្លៀង​បាន​បណ្តាល​ឲ្យ​ស្ទះ​ទឹក​ហូរ​កាត់​ផ្លូវ ជន់​លេច​ផ្ទះ និង​ផលដំណាំ​ប្រជាពលរដ្ឋ​។​

​បន្ទាប់ពី​បាន​ទួល​សំណូមពរ​របស់​ប្រជាព​រដ្ឋ​រួច​មក លោក វន ស៉ីផា អភិបាល​ស្រុក​សាមគ្គី​មានជ័យ បាន​ដឹកនាំ​ការិយាល័យ និង​អង្គភាព​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ដល់​ទីតាំង កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ចាត់វិធានកា​រណ៍​ដោះស្រាយ និង​គោរព​រាយការណ៍​ដើម្បី​សុំ​គោលការណ៍​សហការ​ពី​ក្រសួង ស្ថាប័ន អង្គភាព និង​គ្រប់​អ្នកពាក់ព័ន្ធ​ដើម្បី​សម្របសម្រួល និង​ចាត់ វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​សភាពការណ៍​។​

​ទើប​នៅ​ព្រឹក​នេះ ឯកឧត្តម​បណ្ឌិត និង​ក្រុមការងារ​របស់​ក្រសួង បាន​ចុះ​ពិនិត្យ​ដល់​ទីតាំង​ចំពោះ​សំណូមពរ និង​បញ្ហា​ប្រឈម​ប្រជាពលរដ្ឋ​ជាក់ស្តែង​នៅ​មូលដ្ឋាន និង​បាន​ផ្តល់​អនុសាសន៍​ដើម្បី​ចាត់វិធានការ​ដូចខាងក្រោម​÷

​ទី​១÷ ចំពោះ​លូ​ចាស់ នៅ​ម្តុំ​មុខ​ផ្ទះ​លោក​សួន ផល ដែល​ក្រុម​កងវិស្វកម្ម​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​លប់​លូ​កាត់​ផ្លូវ​ដែល​ធ្លាប់​មាន​កន្លងមក ដោយ​នៅ​ពេល​ភ្លៀង​ម្តងៗ​បាន​បណ្តាល​ឲ្យ​ជន់​លេច​ផ្ទះ ផលដំណាំ​ប្រជាពលរដ្ឋ​ប្រមាណ ១៥​គ្រួសារ និង​នាំ​ឲ្យ​ទឹក​ហូរ​កាត់​ផ្លូវ​។ ឯកឧត្តម​បណ្ឌិត​បាន​ចាត់ឲ្យ​ក្រុមការងា​ររបស់​ក្រសួង និង​រដ្ឋបាល​ស្រុក សម្របសម្រួល​ជាមួយ​អង្គភាព និង​ភាគី​ពាក់ព័ន្ធ​កាយ​ប្រឡាយ​ស្នាមភ្លោះ​ស្រប​ផ្នូវ​ដើម្បី​ជម្លៀស​ទឹក​ឲ្យ​ហូរ​តាម​លូ​នៅ​ម្តុំ​មុខផ្ទះ គន់ ហ៉ី  វិញ​។ ប្រឡាយ​ស្នាមភ្លោះ​នេះ មាន​ប្រវែង​ប្រមាណ ៣០០ ម៉ែត្រ​។​

​ទី​២÷ ចំពោះ​លូ​ចាស់ នៅ​ម្តុំ​មុខ​ផ្ទះ​លោក អ៊ុត សាវិន ដែល​ក្រុម​កងវិស្វកម្ម​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​លប់​លូ​កាត់​ផ្លូវ​ដែល​ធ្លាប់​មាន​កន្លងមក ដោយ​នៅ​ពេល​ភ្លៀង​ម្តងៗ​បាន​បណ្តាល​ឲ្យ​ជន់​លេច​ផ្ទះ ផលដំណាំ​ប្រជាពលរដ្ឋ​ប្រមាណ ០៥ គ្រួសារ និង​នាំ​ឲ្យ​ទឹក​ហូរ​កាត់​ផ្លូវ​។ ឯកឧត្តម​បណ្ឌិត​បាន​ផ្តល់​អនុ​សាន៍​ថា ទីតាំង​នេះ​គួរតែ​ដាក់លូ​កាត់​ផ្លូវ បើ​មិន​ដាក់លូ​បន្ថែម​ទេ គឺ​ធ្វើឲ្យ​ផ្លូវ​ម្តុំ​ហ្នឹង​ឆាប់​ខូច  ឬ​ទឹក​ហូរ​កាត់​នាំ​ឲ្យ​បាក់ផ្លូវ​ម្តុំនេះ​។ ឯកឧត្តម​បណ្ឌិត ក៏​បាន​ចាត់ឲ្យ​ក្រុមការងា​ររបស់​ក្រសួង និង​រដ្ឋបាល​ស្រុក សម្របសម្រួល​ជាមួយ​អង្គភាព និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​លទ្ធភាព​សាងសង់​លូ​បន្ថែម ០១ កន្លែង នៅ​ទីតាំង​នេះ​ដើម្បី​ជួយ​សម្រួល​ការលំបាករ​បស់​ប្រជាពលរដ្ឋ​៕

ph190706b1

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.