ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

​ពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ​សាទរ​យ៉ាង​ខ្លាំង នៅពេល​ទទួលបាន​អំណោយ​ផ្លូវ​បេតុង​មួយ​ខ្សែ មាន​ប្រវែង ១០៧០​ម៉ែត្រ ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​…!!

​បន្ទាយមានជ័យ ៖ ផ្លូវ​បេតុង​ប្រវែង ១០៧០​ម៉ែត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ នៅ​ភូមិ​ចក សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ត្រូវបាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​ក្រោម​អធិបតីភាព ឯកឧត្តម
​អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​សៅរ៍ ៥​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩​។

​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ ផ្លូវ​បេតុង ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ៖ សមិទ្ធផល​ដែល​យើង​ទទួលបាន​នៅ​ថ្ងៃ​នៅថ្ងៃនេះ គឺជា​សមិទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​របស់​យើងទាំងអស់គ្នា ពិសេស​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទស​ជាតិ​ពី​បាតដៃទ​ទេ រហូត​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ បងប្អូន​ប្រជាព​រដ្ឋ​រស់នៅ​ដោយ​គ្មាន​ការភ័យខ្លាច ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ជា​ច្រើន​ខ្សែ ច្រើន​គីឡូម៉ែត្រ បាន​ត​ភ្ជាប់​ពី​ទីក្រុង ទៅ​ជនបទ ពី​ជនបទ​ទៅ​តំបន​ដាច់ស្រយាល​។ ឯកឧត្តម​បន្តថា ៖ សម្តេច​បាន​លះបង់​គ្រប់បែប​យ៉ាង​ដើម្បី​បុព្វហេតុ​ប្រទេសជាតិ សម្តេច​បាន​យក​ជីវិត ជា​ដើមទុន ដើម្បី​រំដោះ​ជាតិ​កម្ពុជា ចេញ​ពី​ភ្លើងសង្គ្រាម​ដ៏​ខ្មៅ​ងងឹត ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​ប្រជាជន​កម្ពុជា​ត្រូវ​បាន​កាប់សម្លាប់​រាបលាន​នាក់ ។ តែ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា កម្ពុជា​បាន​ប្រែ​មុខមាត់​យ៉ាងខ្លាំង​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​រីកដុះដាល​គ្រប់​ទីកន្លែង ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ។ ដោយឡែក​ខេត្ត​បន្ទាយមានជ័យ គឺជា​ខេត្ត​មួយ​ដែល​ទេីប​នឹង​ចប់​សង្គ្រាម​ក្រោយ​គេ​ក៏​ពិតមែន តែ​យើង​ទទួលបាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង​គួរឲ្យកត់សម្គាល់ ។ អភិបាលខេត្ត​លើកឡើង​បន្តថា ៖ ជាមួយនឹង​សមិទ្ធផល​ដែល​យើង​ទទួលបាន​នៅ​ថ្ងៃនេះ គឺ​បាន​ដោយសារ​មាន​ការចូលរួម​ពី​បងប្អូន​ទាំងអស់​គ្នា ហេ​ី​យក៏​សូម​អំពាវនាវដ​ល់​បង​ប្អូន​ប្រជាជន​រួមគ្នា​ថែរក្សា​សមិទ្ធផល​មួយ​នេះ​ឲ្យបាន​គង់វង្ស​យូរអង្វែង នឹង​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព ដែល​យើង​ទទួលបាន​មក​ដោយ​លំបាក កុំឲ្យ​បាន​បាត់បង់​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ។

​ជាមួយគ្នា​នោះ ពលរដ្ឋ​នៅក្នុង​ក្រុង​សិរីសោភ័ណ មានការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​ថ្មី​ដែល​ទទួលបាន​ផ្លូវ​បេតុង ដែល​ងាយស្រួល​ដល់​ពួកគាត់​ធ្វើដំណើរ ពិសេស​ពួកគាត់​ក៏​បាន​ថ្លែង​អំណរ​យ៉ាងខ្លាំង ចំពោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន និង​លោកជំទាវ ដែល​ជានិច្ចកាល​តែងតែ​ចុះជួយ​ដល់​ពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក ជាក់ស្តែង​ពួកគាត់​បាន​លើកឡើង ផ្លូវ​ខាង​លើ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ពួកគាត់​ធ្វើដំណើរ ដោយ​ពីមុន គឺ​មាន​ភាព​ពិបាក​នៅពេល​មាន​ភ្លៀង​ម្តងៗ ។

​សូមបញ្ជាក់​ថា ៖ ក្រោយពី​បញ្ចប់​កិច្ច​សំណេះសំណាល ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចែក​ជូន​សា​រ៉ុង​ម្នាក់​មួយ ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ផង​ដែរ ៕

ph190706c0 ph190706c1 ph190706c2 ph190706c3

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.