ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ត្រូវបាន​រាលដាល​ដល់​.​ភូមិ​.​ឃុំ​.​ស្រុក​ស្វាយជ្រុំ​ខេត្ត​ស្វាយរៀង​ហើយ​..!!

ខេត្ត​ស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា​នេះ​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បានចាប់ផ្តើម​ផ្ទុះ​នៅ​ភូមិ​ឬ​ស្សី​ជួរ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង មាន​សត្វ​ជ្រូក​ជាង​១០០​ក្បាល បាន​ឆ្លង​ជំងឺរ​មួយ​នេះ​។​

​លោក​ក៏​បាន​បញ្ជា​ឲ្យ មន្ត្រី​ជំនាញ និង​មន្ទីរ​ដែល​ពាក់ព័ន្ធ​ត្រូវ​ចុះ​ទប់ស្កាត់ កុំឱ្យ​ឆ្លង​រាលដាល​ដល់​ភូមិ​ឃុំ​ផ្សេងទៀត​។​

​ពាក់ព័ន្ធ​ទៅ​ការឆ្លង​ជំងឺរ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ឃុំ​ក្រោល​គោ​នេះ លោក ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៍មាន​ថា ពិតជា​មាន​ករណី​ឆ្លង​ជំងឺប៉េស្ត​អាហ្វ្រិក​ពិតមែន នៅ​ភូមិ​ឬ​ស្សី​ជួរ​ខាងត្បូង ឃុំ​ក្រោលគោ ប៉ុន្តែ​កាលពី​អាទិត្យ​មុន ក្រុម​ពេទ្យសត្វ​បាន​មក​បាញ់​ថ្នាំ​ហើយ បាន​យក​ឈាម​ទៅ​ពិនិត្យ​នៅ​ភ្នំពេញ ក្នុងនោះ​ពេទ្យសត្វ​មិនទាន់​ឱ្យ​ផ្សព្វផ្សាយ​នោះ​ទេ​។​

​លោក​មេឃុំ​បាន​បន្តថា សព្វថ្ងៃនេះ មាន​សត្វ​ជ្រូក​ជាច្រើន បាន​ងាប់​ជា​បន្តបន្ទាប់​ហើយ រូបលោក និង​មន្ត្រី​ជំនាញ​បាន​ដុត​ចោល​អស់​ពីរ​ក្បាល​ហើយ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

​លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាផ​លិតកម្ម និង​បសុព្យាបាល​ខេត្ត​ស្វាយរៀង បានឱ្យដឹងថា លោក និង​លោក សុខ រស់ អភិបាលរង​ខេត្ត កំពុង​ចុះ​ពិនិត្យ​នៅ​កន្លែង​ដែល​ផ្ទុះ​ជំងឺ​នេះ​ហើយ​។​

​ដោយឡែក​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​លិខិត​មួយច្បាប់​ជម្រាបជូន​លោក​អភិបាលខេត្ត​ស្វាយរៀង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។​

​ក្នុង​លិខិត​លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ស្នើ​ដល់​អភិបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ជួយ​ផ្តល់​កិច្ច​សហការ​ក្នុង​ការអនុវត្ត​វិធានការ​បសុព្យាបាល របស់​មន្ត្រី​ជំនាញ​ក្នុង​ការពង្រឹង​ការទប់ស្កាត់​ចលនា​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក ចេញពី​តំបន់​ផ្ទុះ​ជំងឺឆ្លង​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមជម្រាបថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ មិន​ឆ្លង​ដល់​មនុស្ស​ទេ ប៉ុន្តែ​ជំងឺ​វា​កាច​សាហាវ​ធ្វើឲ្យ​ជ្រូក​ងាប់​មានអ​ត្រា​ខ្ពស់​បំផុត​រហូតដល់​១០០​ភាគរយ ដែល​អាច​បណ្តាលឲ្យ​មាន​ការខាតបាត់​បង់ប្រាក់​ចំណូល​ខ្ពស់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​៕

ph190709a1 ph190709a2 ph190709a3 ph190709a4

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.