ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

រុក្ខទិវា​៩​កក្កដា ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ក្បាលដំរី ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ថ្ងៃ​អង្គារ ៨​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ ក្នុងនាម​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទូលបង្គំ ខ្ញុំ​ព្រះករុណា​ខ្ញុំ​បាទ រួម​ជាមួយ​រដ្ឋបាល​ខេត្ត​ក្រចេះ មាន​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម និង​មនោសញ្ចេតនា​រំភើប​រីករាយ​ជា​អនេកប្បការ ចំពោះ​ព្រះរាជ​វត្តមាន​ដ៏​ថ្លៃថ្លា​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ព្រះរាជ​ពិធី រុក្ខ​ទិវា ស្ថិតនៅ​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ក្បាលដំរី ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​។

​ក្នុង​ទិវា​ដ៏​មហា​នក្ខត្ត​ឬ​ក្ស​នេះ​ផង​ដែរ ក៏​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្តេចចៅហ្វា​វាំង គង់ សំអុល វរ​វៀងជ័យ អធិបតី​ស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​នៃ​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ មន្ត្រីរាជការ​នៃ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អាជ្ញាធរ​ដែនដី កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​ប្រមាណ ៧ ០០០​នាក់​។

​តាម​ការគ្រោងទុក សម្រាប់​រុក្ខទិវា ឆ្នាំ​នេះ​មាន​កូន​ឈើ​ពូជ​ចម្រុះ គ្រញួង ធ្នង់ ក​កោះ អង្កា​ញ់ សរុប​ចំនួន ១៣ ៦០០​ដើម ដាំ​នៅលើ​ផ្ទៃដី​ទំហំ ១០​ហ​ត នៃ​ផ្ទៃដី​សរុប ៩៨៧​ហ​ត ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ​។​

​ជាមួយនឹង​មនោសញ្ចេតនា​អបអរសាទរ​ព្រះរាជ​ពិធី រុក្ខ​ទិវា ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា​សូម​លំឱនកាយវាចា​ចិត្ត​គោរព​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី និង​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក ពិសេស​ទេវតារ ក្សា​ព្រះមហា​ស្វេតច្ឆត្រ និង​ព្រះ​រាជបល្ល័ង្ក ព្រះ​បារមី​អតីតព្រះមហាក្សត្រ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​មហាក្សត្រិយានី​គ្រប់​ព្រះអង្គ សូម​តាម​ជួយ​ប្រោះព្រំ​បីបាច់​ថែរក្សា ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​ទាំង​ទ្វេ​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូណ៍ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា និង​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​នៅ​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ សុខដុមរមនា​របស់​ប្រជារាស្ត្រ​ព្រះអង្គ​ជា​និរន្តរ៍​រៀង​ទៅ​។

​សូម​ប្រគេន​ពរ និង​ជូនពរ បវរ​មហាប្រសើរ​ជូន​ចំពោះ ព្រះតេជព្រះគុណ​ព្រះសង្ឃ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ ព្រមទាំង​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​ទទួល​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

ph190709c1 ph190709c1a ph190709c1b ph190709c1c ph190709c1d ph190709c2

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.