ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​សម្ពោធ​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ​ប្រវែង​៣៧៨៨​ម៉ែត្រ​និង​លូ​រំដោះ​ទឹក​៥​កន្លែង ដើម្បី​បញ្ជា​ស់​មិន​អោយ​ទឹក​ដក់​..!!

​ស្វាយរៀង ៖  ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ ចំនួន​២​ខ្សែ ដែល​មាន​ប្រវែង ៣៧៨៨​ម៉ែត្រ រួម​និង លូ​រំដោះ​ទឹក ៥​កន្លែង​ផ្សេង​ទៀត​ស្ថិត​ភូមិ​ទ​ទារ ស្វាយ​ចំបក់​និង​ភូមិ​ចេក​សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ត្រូវបាន​សម្ពោធ​ដាក់​អោយ​ពលរដ្ឋ​ប្រើប្រាស់ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា​ឆ្នាំ ២០១៩ បន្ទាប់​ពី​ជួសជុល​កែ​លំ​ម្អ​ឡើងវិញ​។​

​ពិធី​សម្ពោធ​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​, ឯកឧត្តម ជក់ មុន្នី​, ឯកឧត្តម សំ សិរី​រតន៍​, ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង​ស្វាយរៀង និង លោក លោកស្រី​ជា​ប្រធាន អនុប្រធាន មន្ទីរ អង្គភាព​នានា និង​ពលរដ្ឋ​ក្នុង​សង្កាត់ ប្រមាណ​ជាង​៥០០​នាក់​ផង​ដែរ ។

​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​បាន​ថ្លែង​កោតសរសើរ​ចំពោះ អាជ្ញាធរ​ដែនដី សង្កាត់ ដែល​កន្លងមក​បាន​រួម ថែរក្សា​ការពារ សន្តិសុខ សុវត្ថិភាព ជូន​ពលរដ្ឋ​បានល្អ​នៅក្នុង​ភូមិ​នានា​របស់​សង្កាត់ ពិសេស​ការចូលរួម​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​លើ វិស័យ គមនាគមន៍ ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច ជាមួយនិង​រាជរដ្ឋាភិបាល​កម្ពុជា ។

​ឯកឧត្តម​បន្តថា នៅក្នុង​គោលនយោបាយ​ជាតិ វិស័យ​គមនាគមន៍ ជា​វិស័យ​អាទិភាព​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​អភិវឌ្ឍន៍​ទន្ទឹម និង ទឹក ភ្លើង ដើម្បី​បំរើ​ឲ្យ​ការប្រើប្រាស់​របស់​ពលរដ្ឋ​ក្នុង​ការស្តា​និង​អភិវឌ្ឍន៍​ជាតិ ពី​ពេល​នេះ និង​ទៅ​អនាគត ។​

​ឯកឧត្តម​បន្តថា ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ផ្លូវ បានយូ​អង្វែង គប្បី​ពលរដ្ឋ ដែល​រស់​នៅ​អម​សងខាង​ផ្លូវ ត្រូវ​ចូលរួម​ជួសជុល​ថែទាំ ករណី​ផ្លូវ​មាន​ការខូចខាត​បឋម តាមរយះ​រួម​បដិភាគ​ទិញ ដី​ចាក់​បំពេញ​បន្ថែម ឬមួយ រួម​កំលាំង​អ្នកភូមិ​គ្នាឯង ធ្វើការ​ជួសជុល បញ្ចៀស​ការខូចខាត​ធ្ងន់ធ្ងរ ចាំ​ធ្វើ​នាំ​អោយ​ការចំណាយ​ថវិកា​ច្រើន ។

​ទន្ទឹម​និង​នោះដែរ ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ក្រុង និង ពលរដ្ឋ សង្កាត់ ចេក​ទាំងមូល ឯកឧត្តម ម៉ែន វិបុល សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​ការងារ​ថ្នាក់ជាតិ ដែល​បាន​ចូលរួម​ជា​កញ្ចប់​ថវិកា​បដិភាគ​ជាមួយ​ពលរដ្ឋ​ក្នុង​ការកែលំអ ថែទាំ ជួសជុល​ផ្លូវ ជូន​ពលរដ្ឋ​ប្រើប្រាស់​នៅពេលនេះ ក្នុង​គោលនយោបាយ​បង្ខឹត​ជនបទ​និង​ទីក្រុង​ពិសេស​កាត់បន្ថយ​ភាព ក្រីក្រ របស់​ពលរដ្ឋ​នៅក្នុង​តំបន់ ៕

 

ph190712a4 ph190712a1 ph190712a2 ph190712a3

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.