ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

ទីក្រុង​កំពត បាត់ដំបង និង ក្រចេះ ត្រូវ​អភិវឌ្ឍ​ឱ្យក្លាយ ជា​តំបន់​គោលដៅ​ទេសចរណ៍​ទី​២

ក្រសួង​ទេសចរណ៍ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ប្ដេជ្ញា​អភិវឌ្ឍ​ទីក្រុង​កំពត បាត់ដំបង​និង ក្រចេះ ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ទី​២ (secondary urban tourism destination) បន្ទាប់​ពី​គោលដៅ​ទេសចរណ៍​ធំៗ មាន សៀមរាប​-​អង្គរ រាជធានី​ភ្នំពេញ និង​តំបន់​ឆ្នេរសមុទ្រ​។

ការ​អនុ​អភិវឌ្ឍ គឺ​អនុវត្ត​គម្រោង «​ទីក្រុង​ប្រកបដោយ​បរិយាប័​ន្ន​»​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ក្រសួង​ទេសចរ​ណ៍​។

​លោក ថោង ខុន  រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍​ចំពោះមុខ លោក Philippe Sternmetz នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​ថា កន្លងមក​ក្រសួង​ទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អង្គការ UNESCO បាន​សហការ​គ្នា​រៀបចំ​អភិវឌ្ឍ​ទីក្រុង​ទាំង​៣​ខាងលើ ទៅ​ជា​ទីក្រុង​ទេសចរណ៍ វប្បធម៌​បេតិកភណ្ឌ និង​ជា​គោលដៅ​ទេសចរណ៍​ទី​២​។​

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខេត្ត​កំពត ត្រូវបាន​គេ​ស្គាល់​ថា ជា​តំបន់​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ខ្លាំង​តាមរយៈ​ប្រព័ន្ធ​អេកូ​ទេសចរណ៍ ដែល​មាន​ចម្ការ​ម្រេច និង​ចម្ការ​ផ្លែឈើ​ជា​ច្រើន​ប្រភេទ ជាពិសេស​ចម្ការ​ធុ​រ៉េន​។ កាលពី​ចុងឆ្នាំ​២០១៨ មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​បាន​កំណត់​យ​ក​តំបន់​សក្តានុពល​ទេសចរណ៍​ចំនួន​១១​កន្លែង ជា​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មក​ទស្សនា​កាន់តែច្រើន​។  តំបន់​ទេសចរណ៍​ទាំងនោះ រួមមាន ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស​បូកគោ ទឹកឈូ ណា​តាយ៉ា​ព្រែកអំពិល អន្លង់​ធំ ស្រែអំបិល ភ្នំ​ឈ្ងោក ទំនប់​ប្រទាក់​ក្រ​ទ្បា ភ្នំ​កំពង់ត្រាច ជម្រក​សត្វ​ស្លាប​អន្លង់​ព្រឹង និង ចម្ការ​ម្រេច​។

​សម្រាប់​ខេត្ត​បាត់ដំបង គឺមាន​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ប្រវត្តិសាស្ត្រ និង​បុរាណ​ជាច្រើន សម្រាប់​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ មក​សិក្សា​និង​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​នានា​។ តំបន់​ទេសចរណ៍​សំខាន់​ក្នុង​ខេត្ត​បាត់ដំបង​មាន ផ្ទះ​បុរាណ​របស់​លោកយាយ ប៊ុន រឿង ដែល​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩២០ វត្ត​ឈើខ្មៅ​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ​តំបន់​ព្រៃ​លិច​ទឹក នៃ​បឹង​ទ​នេ្ល​សាប​លើ​ទួល​មួយ ក្នុង​ភូមិ​កោះ ជី​វាំង ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ និង ប្រាសាទ​បាណន់​ជាដើម​។​

​ដោយឡែក ខេត្តក្រចេះ​វិញ មាន​តំបន់​សក្កា​នុព​ល​មួយចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន គឺ​ការ​មក​ទស្សនា​សត្វ​ផ្សោត ដែល​ជា​មច្ឆា​កម្រ​មួយ​ប្រភេទ​។
​ហើយ​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ទៅ​លេង​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តក្រចេះ​នេះ គឺ​ភូមិ​កាំ​ពី​ដែល​មាន​ចម្ងាយ​ប្រហែល​១៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​។

​ក្រៅពីនេះ​ក៏​នៅ​មាន​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ផងដែរ ដូចជា ភ្នំ​សំបុក​ជា​ប្រាសាទតូច និង​សហគមន៍​ចាម ដែល​ស្គាល់​ថា​ជា​ភូមិ​ត្បាញ​កន្ត្រក​៕

ph190805b3 ph190805b4 ph190805b5 ph190805b2

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.