ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

កិច្ច​ប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​ការងារ​ត្រៀម​បង្ការ​និង​សង្គ្រោះ​មហន្តរាយ​ខេត្ត​កំពត​…!!

កំពត ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ទី​១​គណ​:​កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​ការងារ​ត្រៀម​បង្ការ និង​សង្គ្រោះ​គ្រោះមហន្តរាយ​ខេត្ត​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​នា​ព្រឹក ថ្ងៃ​អង្គារ ៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩​នៅ​សាលាខេត្ត​កំពត​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នាឱកាស​នេះ​រួមមាន​:​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឯកឧត្តម​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត កម្លាំង​ទាំងបី​ប្រភេទ ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ​អង្គភាព​ចំណុះ​សាលាខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុប​ប្រមាណ​២០០​នាក់​។​

​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ឯកឧត្តម អភិបាលខេត្ត បាន​ជម្រាបជូន​អំពី​មុខសញ្ញា នៃ​គ្រោះ​មហន្តរាយ ក្នុង​ខេត្ត​កំពត និង​ការងារ​ជួយ​អន្តរាគមន៍​សង្គ្រោះបន្ទាន់​ដែល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រួម​ជាមួយ​កាកបាទ​ក្រហម និង​សប្បុរសជន បាន​ដោះស្រាយ ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ កន្លងមក​។​

​ហើយ ឯកឧត្តម អភិបាលខេត្ត បាន​បញ្ជាក់​អំពី​ការងារ​ដែល​ត្រូវ​អនុវត្ត​បន្ត​រួមមាន សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អង្គការ​ជាតិ អន្តរជាតិ ក្នុង​ការបណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ដល់ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​គ្រប់​លំដាប់ថ្នាក់ -​ត្រៀម​បម្រុង កៀរគរ​ធនធាន ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា ពេល​មាន​គ្រោះអាសន្ន -​ផ្សព្វផ្សាយ​ប្រព័ន្ធ​ប្រកាស​ឲ្យដឹង​មុន​ពី​គ្រោះអាសន្ន (១២៩៤) និង​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​ព្រម​ជាមួយ​នេះ ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ឯកឧត្តម ពិតជា​បាន​ខ្វល់ខ្វាយ​យកចិត្តទុកដាក់​ខ្ពស់ អញ្ជើញ​ចុះ​បំពេញ​បេសកកម្ម​ដោយផ្ទាល់​នៅលើ​ទឹកដី​ខេត្ត​កំពត​នាពេលនេះ​។​

​សូម​បញ្ជាប់​ថា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ក្នុងនាម​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ឧបត្ថម្ភ មន្ត្រីរាជការ មេឃុំ ចៅសង្កាត់ ដែល​មកពី​បណ្តា​ក្រុង ស្រុក​ចំនួន​៨៣​នាក់ ក្នុង​១​នាក់ ទទួលបាន​ថវិកា ៥០០០០​ម៉ឺន​រៀល​៕

 

ph190806c1

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.