ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

ធ្លាយ​រៀង​លោក អន ស៊ីនួន មេ​គយ​ខេត្តកណ្តាល​រង​ការរិៈគន់​ពី​មន្ត្រី​ក្រោម​ឱវាទ​និង​ក្រុម​ឈ្មួញ​រក​ស៊ី​យ៉ាង​ចាស់ដៃ​..!

​កណ្ដាល ៖​បើ​តាម​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា សព្វថ្ងៃនេះ លោក អន សុីនួន ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តកណ្ដាល​កំពុងតែ​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​រក​សុីខុស​ច្បាប់​កឹបកេង​លើ​បញ្ហា​បង់ពន្ធ​លើ​ទំនិញ​គ្រប់​ប្រភេទ​មាន​ភាព​មិន​ប្រក្រតី​ហើយ​ប្រមូល​លុយ​ចូល​ហោប៉ៅ​និង​បក្ខពួក​ខ្លួន​យ៉ាង​រំភើយ​គ្មាន​ថ្នាក់លើ​ណា​ហ៊ាន​ចាត់ការ​លោក​ឡើយ​ទោះបី​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ សូម្បីតែ​លោក​បណ្ដិត អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​ដែរ​។​

​ប្រភព​បន្ដថា​ដោយសារ​តែ​បែប​នេះ​ហើយ​ទើប លោក អន សុីនួន កាន់តែ​បានចិត្ត​ក្នុង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ហើយ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​ឆ្លងកាត់​ខេត្ត​កណ្ដាល ចូល​មក​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។​

​តាម​ប្រភព​ពី​មន្ត្រី​គយ​ខេត្តកណ្ដាល ដែល​ស្និទ្ធ​នឹង​លោក អន សុីនួន បានឲ្យដឹងថា មួយ​រយៈពេល​ចុងក្រោយ​នេះ​មេ​គយ​នៅ​ច្រក​ក្អម​សំណ និង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​កណ្ដាល ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​មេ​គយ​ប្រចាំ​ច្រក​ក្អម​សំណ​និង​ច្រក​ផ្សេងៗ​ទៀត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​ពេញបន្ទុក គឺ​ដោយសារ​មាន​ការឃុបឃិត​សម្របសម្រួល​ពី​សំណាក់​លោក អន សុីនួន ហើយ​មាន​ការបែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​។ លោក អន សុីនួន មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​មិន​ញញើត​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ ហើយ​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​
(​អង្គភាព​សារព័ត៌មាន​យើង​សុំ​ការបំភ្លឺ​ពី​រ​(​លោក​អន ស៊ី​នួន មិន​បាន​ទេ ខ​ល ទៅ​ជាប់រវល់​) ៕

ph190807a1 ph190807a2 ph190807a3 ph190807a4

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.