ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា​

នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៨​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា​ដើម្បី​សម្តែង​ការគួរសម និង​ជម្រាបលា​បន្ទាប់ពី​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​រយ​:​ពេល ០៣​ឆ្នាំ ត្រូវបាន​បញ្ចប់​។

​មានប្រសាសន៍​នាឱកាស​នេះ តាមរយ​:​ឯកឧត្តម​ឯកអគ្គរាជទូត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ គុណ​ជូន​ចំពោះ​ប្រជាជន និង​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​តាមរ​យ​:​គម្រោង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​កសិកម្ម រាជ រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ និង​គាំទ្រ​យ៉ាង​យកចិត្តទុកដាក់ ហើយ​ទទួលបាន​សមិទ្ធផល​យ៉ាង​ធំធេង​គួរ​ជាទី​មោទន​។

​ជាងនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ សំខាន់ៗ​ដូចជា​ស្ពាន ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​មួយ​ចំនួន​ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​តា​ម​រយ​:​អង្គការ JICA ហើយ​រចនាសម្ព័ន្ធ​ទាំងអស់​នោះ​ហើយ​គឺជា​សរសៃឈាម​រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នា​ពេលបច្ចុប្បន្ន និង​បន្ត​រក្សា​កំណើរ​នេះ​ឲ្យមាន​និរន្តរភាព​នាពេលអ​នាគត​។ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា​រាជ​រដ្ឋា ភិបាល​ជប៉ុន តាមរយ​:​ឯកឧត្តម​ឯកអគ្គរាជទូត​ថ្មី​នឹង​បន្ត​គាំទ្រ និង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​កសិកម្ម​ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត​នាពេល​អនាគត​។​

​ឯកឧត្តម Hidehisa HORINOUCH បាន​ថ្លែងអំំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​ដែល​បាន​ជួយ​សហការ​បាន​យ៉ាង​ល្អប្រសើរ​ក្នុង​ការអនុវត្ត​គម្រោង​នានា​ទាក់ទង​គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម​។ ជាក់ស្តែង​គម្រោង​អភិវឌ្ឍ​វារីវប្បកម្ម ព្រៃឈើ និង​ដំណាំ​បន្លែ ដែល​កំពុង​អនុវត្ត​ប្រកបដោយ​ផ្លែផ្កា ហើយ​សង្ឃឹមថា​គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អប្រសើរ ដើម្បី​រួមចំណែក​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់បន្ថែម​ថា​វិស័យ​កសិកម្ម​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច ដូច្នេះ​លោក​បាន​គាំទ្រ លើកទឹកចិត្ត និង​ជូនពរ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហ​ការីឲ្យទទួលបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​ក្នុង​អំឡុងពេល​បេសកកម្ម​ដ៏​ធំធេង​ក្នុង​ការដឹកនាំ និង​អភិវឌ្ឍ​វិស័យ​មួយ​នេះ​នា​ពេលអនាគត​។

​ឯកឧត្តម​រដ្ឋមន្ត្រី ជាថ្មី​ម្តងទៀត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​ឯកអគ្គរាជទូត និង​សហការី​សម្រាប់​គ្រប់​បែបយ៉ាង​ទាំង​ការងារ​ការទូត ការងារ​សង្គម និង​បច្ចេកទេស ដែល​ឯកឧត្តម​ឯកអគ្គរាជទូត​បាន​លះបង់​ដើម្បី​ជាតិ និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​ជូនពរ​ឯកឧត្ដម និង​ក្រុម​គ្រួសារឲ្យ​ទទួលបា​ន​ជោគជ័យ ថ្មីៗ​បន្ថែមទៀត​ក្នុង​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​៕

ph190808a1 ph190808a2 ph190808a3

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.