ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

​ឯកឧត្តម​ហ៊ុន ម៉ា​នី ជួប​សំណេះ សំ​ណា​ល​ជាមួយ​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​

(​ស្វាយរៀង​) ៖ ពិធី​ឡើង​មាន​ការជួប​សំណេះ សំ​ណា​ល​ជាមួយ​សមាជិក​សមាជិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​
​ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់កណ្តាល​និង​ឯកឧត្តម​ម៉ែន វិបុល អភិបាល​ខេត្ត​ប្រមាណ​ជាង​១៦១០​នាក់ នៅ​ថ្ងៃ​ទី​០៩​ខែ​សីហា​ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាកលវិទ្យាល័យ​ស្វាយរៀង​មានការ​សំណេះ សំ​ណា​ល​ជាមួយ​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង និង​មាន​ការចូលរួម​ពី​គ្រួសារ ស​.​ស​.​យ​.​ក ថ្នាក់កណ្តាល ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង សរុប​ចំនួន​១៦១០ នាក់ ។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានបញ្ជាក់​ថា ក្នុង​រយៈ ៧​ឆ្នាំ​ចុងក្រោយ​នេះ អ្វីដែល​ធ្វើអោយ​ខ្ញុំ​មាន​មោទនភាព ក្នុងនាម​ខ្ញុំ ស​.​ស​.​យ​.​ក​. ហើយ​មាន​កម្លាំងចិត្ត​ធ្វើ​បន្ត​ទៀត​នោះ​គឺ​
– សមាជិក សមាជិកា គ្រួសារ ស​.​ស​.​យ​.​ក​. យើង​បាន​រីកលូតលាស់​ជា​បន្តបន្ទាប់​។​
– អរគុណ​ចំពោះ​សមាជិក សមាជិកា ដែល​ជ្រើសរើស​ពាក់​ឯកសណ្ឋាន​មួយ​នេះ​។
​ពេល​ប្រជាពលរដ្ឋ​ឃើញ Logo របស់​យើង គឺ​មិន​ដែល​ផ្សារភ្ជាប់​
​ទៅ​ភាពអវិជ្ជមាន​នោះទេ ប្រជាពលរដ្ឋ​តែងតែ​ផ្សារភ្ជាប់  ទៅលើ​កិច្ចការ​សង្គម​… នេះ​ហើយ​ចំពោះ​ខ្ញុំ​ជា​មោទនភាព​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យ​យុវជន បន្ត​ចូលរួម​ក្នុង​សកម្មភាព​សង្គម ដោយ​សង្កត់ធ្ងន់ថា «​យើង​ទាំងអស់ មកពី​ប្រភព​ផ្សេងគ្នា និង​អាច​មាន​ភាព​ផ្សេងគ្នា ប៉ុន្តែ​យើង​មាននូវ​បុព្វហេតុ​រួមគ្នា​មួយ​នោះ​គឺ​ការរួម​គ្នា​បង្កើត​ភាព​ជា​គម្រូ និង​ភាព​វិជ្ជមាន​សម្រាប់​សង្គម​យើង និង​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​» ។ សកម្មភាព​របស់​យើង​នា​ពេលកន្លងមក បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ថា យើង​បាន​និង​កំពុង​ធ្វើ​អ្វី លើស​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន នោះ​គឺជា​ប្រយោជន៍​សម្រាប់​សង្គម​យើង​ទាំងមូល ៕

ph190810a1 ph190810a2 ph190810a3 ph190810a4 ph190810a5 ph190810a7

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.