ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

លោក​លឹម​គានហោ​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​..!!

ភ្នំពេញ ៖​ដោយ​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ ចូលរួម​ដោយ​លោក លោកស្រី រដ្ឋលេខាធិការ អគ្គលេខាធិការ នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ជា​អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ សមាជិក សមាជិកា​គណៈកម្មាធិកា​រ​ជាតិ ទន្លេមេគង្គ​កម្ពុជា អមដោយ​មន្ត្រី​ជា​ជំនួយការ ព្រមទាំង​មន្ត្រី នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្មាធិការជាតិ ទន្លេមេគង្គ​កម្ពុជា មួយចំនួន​ទៀត​នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៩​នេះ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ទន្លេមេគង្គ​កម្ពុជា បាន​អញ្ជើ្ជញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ ទន្លេមេគង្គ​កម្ពុជា ។

​នៅក្នុង​មតិ​បើក​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ទន្លេមេគង្គ​កម្ពុជា បាន​សំដែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ ចំពោះ​លោក លោកស្រី រដ្ឋលេខាធិការ អគ្គលេខាធិការ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការ​ជាតិ ទន្លេមេគង្គ​កម្ពុជា តាមរយៈ​ព្រះរាជក្រឹត្យ លេខ នស​/​រកត​/០៦១៩/៩២១ ចុះ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី​ការ​តែង តាំង​សមាសភាព គណៈកម្មាធិការ​ជាតិ ទន្លេមេគង្គ​កម្ពុជា ។

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ជម្រាប​អំពី​តួនាទី ភារកិច្ច​របស់​គណៈកម្មាធិកា​រ​ជាតិ ទន្លេមេគង្គ​កម្ពុជា គណៈកម្មការ​ទន្លេមេគង្គ និង​ការងារ ដែល​បាន​បំពេញ ក៏​ដូច​ជា​សមិទ្ធផល​សំខាន់ៗ ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ ដែល​សម្រេច​បាន​រហូត​មកដល់ពេលនេះ ។

​ទន្ទឹមនឹងនោះ ក៏​បាន​ជម្រាប​អំពី​បច្ចុប្បន្នភាព នៃ​ស្ថានភាព​អាង​ទន្លេមេគង្គ ក៏ដូចជា​បញ្ហា​ប្រឈម នាពេល​បច្ចុប្បន្ន និង​ចំពោះមុខ ដែល​ត្រូវ​គិតគូរ និង​រួម​គ្នា​ដោះ ស្រាយ ដើម្បី​ជម្រុញ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ ស្រប​តាម​កិច្ចព្រមព្រៀង​មេគង្គ ដែល​ប្រទេស​ទាំង​បួន កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​១៩៩៥ ។

​លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង អំពី​ជោគជ័យ​ដែល​កម្ពុជា បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ លើក​ទី​៣ កាល​ពី​ក្នុង​ខែ​មេសា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ក្រោម​អធិបតី​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ជា​លទ្ធផល កិច្ចប្រជុំ​កំពូល បាន​ដាក់ចេញ​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ ដែល​ប្រទេស​ជា​សមាជិក ត្រូវ​បន្ត​លើកកម្ពស់ កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាព​ជា​ដៃគូ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ ។

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក​គណៈ​កម្មាធិការជាតិ ទន្លេមេគង្គ​ម្ពុ​ជា ក៏ដូចជា​ភាគី ពាក់ព័ន្ធ​ផ្សេងទៀត ដែល​កន្លងមក​បាន​ចូលរួម និង​ផ្តល់​នូវ​កិច្ចសហការ​ល្អ​ប្រសើរ ក្នុង​ដំណើរការ​ការងារ របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក៏​ដូចជា​ក្នុង​ក្របខ័ណ្ឌ​កិច្ច សហប្រតិបត្តិការ​គណៈ​កម្ម​ការ​ទន្លេមេគង្គ ដែល​បាន​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការចូលរួម​របស់​កម្ពុ​ជា ក្នុងនាម ជា​ប្រទេស​សមាជិក ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​អាង​ទន្លេមេគង្គ ។

​កិច្ចប្រជុំ បាន​ដំណើរការ​ដោយ​បាន​ពិនិត្យ​លើ​វឌ្ឍនភាព និង​ទិសដៅ​ការងារ​ដែល​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​គណៈកម្មការ​ទន្លេ​មេគង្គ សម្រេច​បាន​រហូត​មក​ដល់​បច្ចុប្បន្ន និង​បន្ត​អនុវត្ត​នាពេលខាងមុខ ។

​អង្គប្រជុំ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ដែល​សម្រេចបាន និង​បាន បង្ហាញ​នូវ​ការប្តេជ្ញា​ចិត្ត​បន្ត​ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត ក្នុង​ក្របខ័ណ្ឌ​ការងារ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​តំបន់ សម្រាប់​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ក្នុង​អាង​ទន្លេមេគង្គ​។ កិច្ចប្រជុំ បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្និត​ស្នា​ល និង​សម្រេចបាន​លទ្ធផល​តាម​ការគ្រោងទុក ។

​នៅក្នុង​មតិ​បូកសរុប និង​បិទ​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី ជាថ្មី​ម្តងទៀត បាន​ថ្លែងអំណរគុណ ចំពោះ​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក​គណៈ​កម្មាធិការជាតិ ទន្លេមេគង្គ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​ជានិច្ ច​កាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ផ្តល់​កិច្ច សហប្រតិបត្តិការ​ល្អ​ប្រសើ​រ ក្នុង​ក្របខ័ណ្ឌ​ការងារ មេគង្គ​នា​ពេលកន្លងមក និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការប្តេជ្ញា​បន្ត​ចូលរួម ឲ្យបាន​កាន់តែ​សកម្ម និង​មាន​ប្រសិទ្ធភាព​ថែមទៀត ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត សំដៅ​លើកកម្ពស់ ប្រសិទ្ធភាព ការងារ ឲ្យបាន​កាន់តែ​ប្រសើរ​សម្រាប់ក​ម្ពុ​ជា និង​ក្នុង​កិច្ចសហប្រតិបត្តិការ​តំបន់ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច ឲ្យបាន​នូវ​ភាពចម្រុងចម្រើន​ផ្នែក​សេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​និរន្តរភាព​បរិស្ថាន​ក្នុង​អាង​ទន្លេ​មេ​ង្គ ៕

 

ph190813b1 ph190813b2 ph190813b3 ph190813b4

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.