ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

ស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អមដំណើរ​ដោយ​លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត នា​ព្រឹក​ថ្ងៃ​អង្គារ​១៣​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា​ច្រាំងទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង (​ទំនប់​តា​ណេង​) ក្នុងនោះ​មាន​ការរៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ទស្សនាការ​ប្រណាំងទូក​។​

​គួរំ​ឮ​កផងដែ​ថា ក្នុង​រយះ​ពេលដែល លោក ម៉ែន វិបុល ចូលកាន់​មុខ​តំណែង​ជា អភិបាលខេត្ត​ស្វាយរៀង បី​ឆ្នាំ​កន្លងមកនេះ លោក​បាន​ក៏​សាង​នូវ​សមិទ្ធផល​ធំៗ ជាច្រើន​នៅក្នុង​ខេត្ត ដែល​បាន​ចូលរួមចំណែក ក្នុង​ការអភិវឌ្ឍ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា រួមមាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត ឲ្យ​កាន់តែ​មាន​ភាព​ស្រស់បំព្រង ការរៀបចំ​ការរ៉ូឡា នៅតាម​បណ្តោយ​ផ្លូវ​សំខាន់ៗ ក្នុង​ក្រុង និង​សួនច្បារ​សាធារណៈ កន្លែង​ហាត់ប្រាណ​ជាដើម​។​

​ហើយ​បច្ចុប្បន្ន​សមិទ្ធផល​ដែល​កំពុង​ក៏​សាង និង​លេច​រូបរាង​ឡើង សម្រាប់​ទុកជា​កេរ្តិ៍មរតក អោយ​បងប្អូន​ប្រជាពលរដ្ឋ​នោះ គឺ​ច្រាំងទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយរៀង ហើយ​ក្រោយ​ការស្ថាបនា​រួចរាល់ ក៏​ជា​ទីកន្លែង​ទស្សនាការ​ប្រណាំងទូក ជាទី​កម្សាន្ត លំហែ​អារម្មណ៍ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​កន្លែង​ហាត់ប្រាណ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​៕

ph190813c1 ph190813c2 ph190813c3

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.