ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សិក្ខាសាលា​ស្តីពី "​ការលើកស្ទួយ​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​កង្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​" - ឯកឧត្តម​គួច ចំរើន បើក​កិច្ចប្រជុំ​គណ​:​កម្ម​ការសម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​...!! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​

អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ជា​ប្រធាន​កិត្តយ​ស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​កំពត អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ដឹកនាំ​ក្រុមការងារ​ជា​មន្ត្រីរាជការ ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ចុះ​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ភូមិ​ដើម​ចារ និង​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច និង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ចំនួន​១៨០​គ្រួសារ​។​

​ឯកឧត្តម ជាវ តា​យ បាន​មានប្រសាសន៍ថា បញ្ហា​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ គឺជា​ទុក​លំបាក​របស់​ថ្នាក់ដឹកនាំ នៃ​រាជរដ្ឋាភិបាល​គ្រប់​លំដាប់ថ្នាក់ ពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​លំបាក​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ហើយ​សម្តេច​តេជោ​តែងតែ​ក្រើនរំលឹក​ណែនាំ​ដល់​មន្ត្រី​មូលដ្ឋាន គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចុះជួយ ប្រជាពលរដ្ឋ​ជួប​ទុក្ខ​លំបាក​គ្រប់​ពេលវេលា​។​

​អំណោយ​ដែល​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ៣៥​គ្រួសារ នៅ​ស្រុក​កំពង់ត្រាច ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន រួមមាន ៖ អង្ករ ២៥​គីឡូក្រាម មី ០១​កេស ត្រីខ ១០​កំប៉ុង ទឹកត្រី ០៦​ដប ស្ករស ០១​គីឡូក្រាម និង​ថវិកា សរុប ១,៧៥០,០០០​រៀល ដោយ​មួយ​គ្រួសារ​ទទួល បាន​៥០,០០០​រៀល ។ ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​បាន​ឧបត្ថម្ភ ថវិកា​សរុប​១​លាន​រៀល ដល់​យុវជន​កាកបាទក្រហម​ចំនួន​១០​នាក់ អ្នកស្ម័គ្រចិត្ត​ចំនួន​២​នាក់ និង​កងកម្លាំង ប្រជា​ការពារ ៨៨​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​១​ម៉ឺន​រៀល​។​

​នៅ​ស្រុក​ទឹកឈូ ចំនួន​សរុប​១៤៥​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​។ នោះដែរ លោក​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​សរុប ២,៩០០,០០០​រៀល ។​

​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ក៏​បាន​នាំ​អំណោយ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ផងដែរ ៕

 

ph190813a1 ph190813a2 ph190813a3 ph190813a4 ph190813a5 ph190813a6 ph190813a7

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.