ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​ - សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ - នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​...!! - ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ - ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​អង្គភាព និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​ - ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!! - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទទួលប​ដិ​សណ្ឋារ​កិច្ច​លោក​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​...!! - ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​...

ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា

កំពត ៖ ព្រឹក ថ្ងៃ​អង្គារ ១៣​កើត ខែ​ស្រាពណ៌ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៩  ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត រួម​នឹង​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ក្នុង​ខេត្ត បានទទួល​ស្វាគមន៍​គណៈប្រតិភូ គណៈកម្មការ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​មុខងារ​សាធារណៈ នៃ​ព្រឹទ្ធសភា (​គណៈកម្មការ​ទី​៤) ដឹកនាំ​ដោយ ឯកឧត្តម សុខ ឥសាន ប្រធាន​គណៈកម្មការ ។​

​នៅក្នុង​ជំនួប​ខាងលើ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​រាយការណ៍​ជូន​ប្រតិភូ អំពី​សភាពការណ៍​រួម​ទូទៅ និង​វឌ្ឍនភាព​រីកចម្រើន ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត​កំពត សម្រេច​បាន​កន្លងមក និង​ផែនការ​ទិសដៅ​អនុវត្ត​បន្ត នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ព្រមទាំង​បញ្ហា​ប្រឈម និង​សំណូមពរ​នានា ដែល​រដ្ឋបាល​ខេត្ត​កំពត បាន​ជួបប្រទះ​កន្លងមក និង​កំពុង​បាន​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​ជាប្រចាំ​។​

​ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះដែរ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ក៏​បាន​រាយការណ៍ ឲ្យដឹង​ផងដែរ​អំពី​លទ្ធផល និង​សមិទ្ធផល​សំខាន់ៗ ពាក់ព័ន្ធ​លើ​វិស័យ​ខ្លួន រួម​មាន​ការងារ​មហា​ផ្ទៃ ការងារ​ការពារ​ជាតិ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ការងារ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​ការងារ​មុខងារសាធារណៈ ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជូន​គណៈប្រតិភូ ផងដែរ​។​

​ឯកឧត្តម សុខ ឥសាន ប្រធាន​ប្រតិភូ បានឲ្យដឹងថា គណៈកម្មការ​នៅ​ក្នុង​ព្រឹទ្ធសភា​មាន​ចំនួន​១០​។ ដោយឡែក​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា​ដែល​បាន​ចុះ​មក​បំពេញបេសកកម្ម ក្នុង​ខេត្ត​កំពត​ពេលនេះ គឺ​ក្នុង​គោលបំណង​សិក្សា​ស្វែងយល់ ជាមួយ​អាជ្ញាធរ​ដែនដី ខេត្ត ក្រុង ស្រុក​និង មន្ទីរជំនាញ អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត​កំពត​ស្ដីពី​កិច្ចការ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​មុខងារ​សាធារណៈ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាល​ខេត្ត​កំពត ក៏ដូចជា​មន្ទីរ​អង្គភាព​ជំនាញ បានរួម​គ្នា​ខិតខំ​ជម្នះ​រាល់​ការលំបាក និង​បញ្ហា​ប្រឈម​នានា ក្នុង​ដំណើរការ​ជំរុញ​ល្បឿន នៃ​កិច្ច​អភិវឌ្ឃន៍​ខេត្ត​មាន​ការរីកចម្រើន នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

​ឯកឧត្តម ប្រធាន​គណៈប្រតិភូ ក៏​បាន​សំណូមពរ​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​កំពត គ្រប់​លំដាប់ថ្នាក់ បន្ត​ខិតខំ​ចូលរួម​ជំរុញ​កិច្ចអភិវឌ្ឍន៍​បន្ថែមទៀត ពិសេស​ការចូលរួម​ជំរុញ​ការងារ​ប្រតិបត្តិ​ច្បាប់ ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង ៕

 

r190813c1 r190813c2 r190813c3 r190813c4

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.