ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​ - សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ - នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​...!! - ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ - ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​អង្គភាព និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​ - ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!! - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទទួលប​ដិ​សណ្ឋារ​កិច្ច​លោក​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​...!! - ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​...

ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដើម្បី​ចូលរួម​ចំណែក​លើ​ការចំណាយ​របស់​មាតា បិតា ឬ​អាណាព្យាបាល​សិស្ស​នៅ​តាម​បណ្តា​ស្រុក​នានា ដែលមាន​ជីវភាព​ខ្វះខាត រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀបចំ​ក្រុមការងារ​ពិនិត្យ​លទ្ធភាព និង​រៀបចំ​កន្លែង​ស្នាក់​នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មកពី​តាម​បណ្តា​ស្រុក​នានា ក្នុង​ខេត្ត​កំពង់ចាម ដើម្បី​មក​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៩ ខែ​សីហា ឆ្នាំ​២០១៩ ឆាប់ៗ​ខាងមុខនេះ​។​

​បន្ទាប់​ពី​ឯកឧត្តម អ៊ុន ចាន់​ដា ឡើងកាន់តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ​រដូវវស្សា និង​អន្តរាគមន៍​បូមទឹក​ដាក់​ស្រែ​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ភាព​រាំងស្ងួត នៅ​ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កំពង់ចាម នៅ​បាន​ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ស្ថានភាព ច្រាំងទន្លេ ដែល​កំពុង​រង​ការ​គម្រាមកំហែង​ដោយសារ​គ្រោះធម្មជាតិ បាក់​ស្រុត​ចូល​ទន្លេ ស្ថិត​នៅ​ចំណុច​ឃុំ​ពាម​កោះ​ស្នា និង​ឃុំ​ព្រះ​អណ្ដូង នៃ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ដែល​បច្ចុប្បន្ន​នេះ គ្រោះធម្មជាតិ បាន​គម្រាមកំហែង និង​ធ្វើឲ្យ​បាក់​ស្រុត​ច្រាំង កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កំពង់ចាម បាន​ស្តារឡើងវិញ​នូវ​សួនច្បារ​មាត់​ទន្លេ​មេគង្គ​ដើម្បី​លំអរ​សោភ័ណ្ឌភាព​ក្រុង​កំពង់ចាម នៅ​ដើមឆ្នាំ​២០២០ បន្ទាប់ពី​រងគ្រោះ​បាក់ស្រុត​ច្រាំង​ទន្លេ​ក្នុង​រយ​:​កាល​កន្លង​មក ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ​ដើរ​កំសាន្ត និង​ហាត់ប្រាណ​ដើម្បី​សុខភាព​៕

ph190814a1 ph190814a2 ph190814a3 ph190814a4

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.