ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​ - សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ - នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​...!! - ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ - ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​អង្គភាព និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​ - ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!! - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទទួលប​ដិ​សណ្ឋារ​កិច្ច​លោក​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​...!! - ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​...

​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​

ខេត្ត​ក្រចេះ ៖ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ ស្រុក​ស្នួល​ខេត្ត​ក្រចេះ​លោក ឧកញ៉ា គង់ ក្រឹង​កាលពី​ចុង​សប្តាហ៍​មុន​ក៏​បាន​ថ្លែង​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា លោក​បាន ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ចូល​ទៅ​បំភ្លឺ ករណី​ដែល​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​រឿង បទល្មើស​ព្រៃឈើ ហើយ​លោក​ក៏​មិន​មាន​ការបារម្ភ​ឬ​ភ័យខ្លាច​នោះដែរ ។ ការអះអាង​បែប​នោះ​ធ្វើឡើង បន្ទាប់​ពី​ព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា លោក​ឧកញ៉ា គង់ ក្រឹ​ង បាន​រត់គេចខ្លួន ក្រោយពេល​ដែល​គណកម្មាធិកា​រ​បង្ក្រាប​បទល្មើស​ព្រៃឈើ​កោះ ហៅ​ទៅ​សួរនាំ​រឿង​រកស៊ី​ឈើ​ឧកញ៉ា គង់ ក្រឹ​ង ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ ដើម្បី​ចូល​ទៅ​បំភ្លឺ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ ។ នេះ​បើ​យោងតាម​ប្រភព​ពី​មនុស្ស​ស្និទ្ធ​ជាមួយ​លោកឧ​ញ៉ា រូបនេះ ហើយ​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាល​ពី​ថ្មីៗ​នេះ ។

​យោងតាម​សេចក្តីរាយការណ៍​ពី​សហការី រួម​ទាំង​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល​ខេត្ត ក្រចេះ បានឲ្យដឹងថា លោក​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ ខេត្តក្រចេះ​រូបនេះ ជានិច្ច​ជា​កាល​តែងតែ​អាណិតអាសូរ ជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាជន ដោយ​មិន​មាន​ការរើសអើង ទោះបី​ការជួយ តិច​ឬ​ច្រីន ជួយ​ទៅ​តាម​លទ្ធភាព​តាម​ចិត្តសប្បុរស​របស់​លោក ។​

​សកម្មភាព​របស់​លោក​ឧកញ៉ា​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​កងកម្លាំង អាជ្ញាធរ រួមទាំង​ប្រជាពលរដ្ឋ​បើទោះបីជា​មាន​បញ្ហា​ប្រឈម​ឬ​ការរិះគន់​ខ្លះៗ​ក៏ដោយចុះ ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ថា សកម្មភាព​របស់​ឧកញ៉ា គង់ ក្រឹ​ង បាន​ចូលរួមចំណែក​ក្នុង​គោ​លន​យោ បាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល ។

​ឧកញ៉ា គង់ ក្រឹ​ង កាល​ពី​ថ្មីៗ នេះ​ក៏​បាន​សម្តែង​ការសោកស្ដាយ​ចំពោះ​បណ្ដាញ​ព័ត៌មាន និង​ហ្វេ​ស​ប៊ុកមួយ​ចំនួនដែល បាន​ផ្សព្វផ្សាយ​ដោយ​មិន​មាន​ការពិត ដែល​លោក​គិតថា​ជា​ព័ត៌មាន​ក្លែងក្លាយ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៩​កន្លងទៅនេះ​មាន​បណ្ដាញ​ព័ត៌មាន​និង​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុក​មួយចំនួន​បាន​ធ្វើ​ការផ្សព្វផ្សាយ​ថា​កម្លាំង​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ជា​ទ្រុងទ្រាយ​ធំ ហើយ​ក៏​ឈាន​ដល់​ការចាប​ឃាត់​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ។ ប៉ុន្តែ​លោក​ថា ការចុះផ្សាយ​ព័ត៌មាន​បែបនេះ​គឺ ធ្វើឲ្យ​អ្នកសារព័ត៌មាន​អស់​តម្លៃ​ខ្លួន​ឯង ហើយ​ប៉ះពាល់​វិស័យ​សារព័ត៌មាន​ថែម​ទៀត ព្រោះថា រឿង​ពិត​ជាក់ស្ដែង​នោះ គឺ​មិន​មាន​សមត្ថកិច្ច​ណាមួយ​ធ្វើ​ការឃាត់ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹ​ង ដូច​ការផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំ​ង​សង្គម​នោះ​ឡើយ ។

​សូមបញ្ជាក់​ថា គណៈកម្មាការ​ថ្នាក់ជាតិ​មាន​កម្លាំង​ចម្រុះ​ទាំង​បួន​ប្រភេទ​រួម​មាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់ ផ្នែក និង​នាយខ័​ណ្ឌ សហការណ៍​ដឹកនាំ​ដោយ​ឧត្ដមសេនីឯក ហុង វិណុល លោក ខាន់ ចំណាន អភិបាលរង ខេត្ត​ក្រចេះ នឹង​លោក គង់ គឺ​មនី អ​ភី​បាល​នៃ​គណៈ​អភិបាល ស្រុក​ស្នួល បាន​ចុះ​ពិនិត្យ​ឆែកឆេរ​រោង​សិប្បកម្ម​ដែល​មាន​ម្ចាស់​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត ដែល​ស្ថិតនៅ​ដី​ឡូត៏​របស់​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​មាន​ច្បាប់​អនុញាត្តិ​ពី​មន្ត្រី​ជំនាញ​ត្រឹម ត្រូវ​ដោយឡែក​ឈើ​ដែល​ដឹក​ចូល​សិប្បកម្ម​ទាំងនោះ​ក៏មាន PC ផងដែរ ។ បន្ទាប់មក​ក៏​បាន​បើក​កិច្ចប្រជុំ​នៅ សាលា​ស្រុក​ស្នួល កាល​ពិ​ថ្ងៃទី​៣១ ខែ​កក្កដា​ដល់​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៩ តាម​ជាក់ស្ដែង​គេ​រក​មិនឃើញ​មាន​បទល្មើស​ណាមួយ​បញ្ជាក់​ទោសកំហុស​លើ​លោក​ឧកញ៉ា គង់ ក្រឹ​ង នោះឡើយ​៕

 

ph190814c

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.