ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​ - សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ - នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​...!! - ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ - ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​អង្គភាព និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​ - ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!! - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទទួលប​ដិ​សណ្ឋារ​កិច្ច​លោក​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​...!! - ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​...

​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​…!!

​ខេត្ត​កណ្ដាល ៖​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​ចេញ​ពី​ប្រទេស​វៀតណាម​បាន​បើក​កាយ​រឿង​មន្ដ្រី​គយ​នៅ​ច្រក​កោះធំ​ក៏​ដូច​នៅ​ច្រក​បាក់ដៃ​ខេត្ត​តាកែវ​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ក្នុង​ការ​ឲ្យ​ទំនិញ​ចូល​មក​តាម​ច្រក​ទាំងពី​នេះ​គេច​ពន្ធ​បាន​ឬ​ជួនកាល​ឲ្យ​បង់ពន្ធដែរ​តែ​បង់ព​ន្ធ​មិន​គ្រប់​ហើយ​ទុក​បង់​បង្គ្រប់​នៅ​ក្នុង​ហោប៉ៅ​ទៅវិញ ។

​ឈ្មួញ​លើកឡើង​បែប​នេះ​ដោយ​សំអាង​លើ​ហេតុផល​ថា បើ​មិន​ធ្វើ​បែប​នឹង​ទេតើ​បាន​លុយ​ចំណេញ​មកពីណា បើ​ចំណាយ​ឲ្យ​លោក​គយ​តាម​ច្រក​ក៏​ដូច​គយ​ចល័ត​ស្ទើរ​រីង​ខ្លួន​ទៅហើយនោះ​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា គេ​តែង​សង្កេត​ឃើញ​រថយន្ត​ដឹកទំនិញ​ដែល​សង្ស័យ​ថា ជា​ទំនិញគេចពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់ របស់​លោក​ឧកញ៉ា សុខ ថៃ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​ធ្វើ​ចរាចរណ៍​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម តាម​ច្រក​កោះធំ ក្នុង​ខេត្ត​កណ្តាល​ដោយ​មិន​មាន​ការត្រួតពិនិត្យ​ច្បាស់លាស់​ពី​មន្ត្រី​គយ ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​នេះឡើយ​។​

​តាម​ការបញ្ជាក់​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ឆ្លងដែន​ពី​ប្រទេស​វៀតណាម បានឲ្យដឹងថា ទំនិញ​របស់​លោក​ឧកញ៉ា សុខ ថៃ ត្រូវបាន​ដឹក​មក​ស្តុក នៅក្នុង​ឃ្លាំង​ជាច្រើន​កន្លែង​ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ស្ថិត​ក្នុង​ដែនដី​ត្រួតត្រា​បង់ពន្ធ​របស់លោក អន ស៊ីនួន​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ប្រចាំ​ខេត្ត​កណ្តាល​។​

​ប្រជាពលរដ្ឋ​បាន​អះអាងថា ឃ្លាំង​ស្តុក​ទំនិញគេចពន្ធ​របស់​ឧកញ៉ា សុខ ថៃ មាន​ពីរ​ទីតាំង​ផ្សេងគ្នា គឺ​ស្ថិតនៅ​ផ្ទះ​លេខ​០៤៨ ផ្លូវ​លេខ​២១ ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ និង​មួយ​ទីតាំង​ទៀត ស្ថិតនៅ​តាម​ផ្លូវ​លេខ​២១B ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់ឲ្យដឹង​ថា លោក​ឧកញ៉ា សុខ ថៃ តែងតែ​ដឹកទំនិញ​គ្រប់​ប្រភេទ ដោយ​មិន​មាន​ការបង់ពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់ ចូល​តាម​ច្រក​អន្តរជាតិ​ជ្រៃ​ធំ ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល និង​ច្រក​ទ្វេភាគី​បាក់ដៃ ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ ដោយ​មាន​បុរស​ម្នាក់ ជា​ជនជាតិ​វៀតណាម ឈ្មោះ យាំង ជា​អ្នកគ្រប់គ្រង ។​

​បុរស​ជនជាតិ​វៀតណាម ឈ្មោះ យាំង បាន​ទទួលស្គាល់ថា លោក​ពិត​ជា​អ្នក​នាំ​ទំនិញ​ទាំងនេះ ចូល​តាម​ច្រក​ជ្រៃ​ធំ ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល​និង​ច្រក​ទ្វេភាគី​បាក់ដៃ ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ ពិតប្រាកដ​មែន​ប៉ុន្តែ​លោក​បាន​អះអាង​ថា​ទំនិញ​ទាំងនេះ​ជា​របស់​អភិបាលរង​ខេត្តកណ្ដាល​ម្នាក់​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ដែល​ថា ទំនិញ​របស់​លោក​សុខ ថៃ គឺ​សុទ្ធសឹង​ជា​ទំនិញគេចពន្ធ ឬ​បង់ពន្ធ​មិ​គ្រប់ បុរស​ឈ្មោះ យាំង បាន​សារភាព​ថា ជាទូទៅ​លោក​តែងតែ​ធ្វើ​បែប​នេះ ដោយ​លើក​ហេតុផល​ថា បើ​មិន​ធ្វើ​ដូច្នេះ​ទេ លោក​មិន​អាច​រក​ប្រាក់ចំណេញ​សម្រាប់​ចែក​ជាមួយ​មន្ត្រី​គយ​ប្រចាំ​ច្រកព្រំដែន និង​មេ​គយ​ខេត្ត​កណ្តាល​ឡើយ​។​

​លោក​ឧកញ៉ា សុខ ថៃ បាន​ឆ្លើយតប​ជាមួយ​អ្នកយកព័ត៌មាន នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៩​នេះ​ថា លោក​ពិតជា​មាន​ឃ្លាំងទំនិញ ដែល​មាន​ទីតាំង​ខាងលើ​មែន តែ​បាន​លក់​ឲ្យទៅ​ឈ្មួញ​វៀតណាម ឈ្មោះ យាំង ដែល​ជា​ដៃគូ​រកស៊ី​ទំនិញគេចពន្ធ​ឆ្លងដែន​ជាមួយ​គ្នា​បាត់​ហើយ ។​

​ទោះបីជា​មាន​ការ​ដោះសារ​ពី​សំណាក់​ឧកញ៉ា សុខ ថៃ ថា​ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ឆ្លងដែន នៅក្នុង​ទឹកដី​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ​នោះ​ក៏​ដោយ តែ​ប្រជាពលរដ្ឋ បាន​សំណូម​ដល់​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មេត្តា បើក​កាស៉ើបអង្កេត​ឃ្លាំង​ស្តុក​ទំនិញ​សង្ស័យ​គេចពន្ធ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​សុច្ចរិត​ភាព​នៃ​ការរកស៊ី​ប្រកួតប្រជែង​ក្នុង​របប​ទីផ្សារសេរី ៕

ph190814b1 ph190814b3 ph190814c ph190814b4

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.