ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​ - សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ - នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​...!! - ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ - ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​អង្គភាព និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​ - ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!! - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទទួលប​ដិ​សណ្ឋារ​កិច្ច​លោក​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​...!! - ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​...

ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​

ភ្នំពេញ ៖ នា​ថ្ងៃ​ចន្ទ ៤​រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៩​នេះ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​, ឯកឧត្តម ម៉ប សារិន ប្រធានកិត្តិយស​សាខា និង​ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា ។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​-​មន្ត្រី ទីស្នាក់ការ​កណ្តាល សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា និង​អ្នកពាក់ព័ន្ធ​សរុប​ប្រមាណ​២០០​នាក់ ។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ដោយ​បាន​លើកឡើង​ថា ៖ ក្នុងនាម​ជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌ សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ក្រោម​ការចង្អុលបង្ហាញ​ជាប់​ជាប្រចាំ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ប៊ុន រ៉ានី ហ៊ុន​សែន បាន​ប្រើប្រាស់​ធនធាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ចែករំលែក​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​បំពេញ​នូវ​បេសកកម្ម​មនុស្សធម៌​ជាច្រើន ក្នុង​ការជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ ដែល​បាន​កើតមានឡើង​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ស្រប​តាម​ទិស​ស្លោក (​ទីណា​មាន​ការលំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​) ។​

​បន្ទាប់​ពី លោកជំទាវ សោម សេរី​វឌ្ឍន៍ នាយិកា​រង​នាយកដ្ឋាន​ធនធានមនុស្ស​កាកបាទ​ក្រហម​កម្ពុជា បាន​អាន​សេចក្តីសម្រេច​រួចមក លោក ជិន ប៊ុនធឿន នាយក​ប្រតិបត្តិ​សាខា បាន​ឡើង​មានមតិ​ចាប់អារម្មណ៍ និង​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ខិតខំ​ប្រឹងប្រែង​សាមគ្គី​ផ្ទៃក្នុង​អនុវត្ត​ឲ្យសម្រេចបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​ផែនការ​សកម្មភាព​របស់​សាខា​ដែល​បាន​ដាក់​ចុះ​ផ្តោតលើ​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា ។​

​ថ្លែង​សំណេះសំណាល​នា​ឱកាស​នោះ លោកជំទាវ ពុំ ចន្ទី​នី បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល​ប្រកបដោយ​សេចក្តី​នឹករលឹក ។ លោកជំទាវ បាន​បន្តថា​៖ ឱកាស​នៃ​ពិធី​ប្រកាស​នាយក​សាខា​នាពេល​នេះ​ជា​ចំណែក​មួយ​ជម្រុញ និង​លើកទឹកចិត្ត​ក្រុម​ប្រតិបត្តិ​សាខា ព្រមទាំង​អ្នកស្មគ្រ័ចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា សមាជិក សមាជិកា បន្ត​ចូលរួម​ជួយ​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់​កាលៈទេសៈ​ថែមទៀត ។​

​ទន្ទឹមនឹងនេះ លោកជំទាវ​អគ្គលេខាធិការ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ផ្ញើ​ជូន​គណៈ​អភិបាល​គ្រប់​ថ្នាក់ សូមមេត្តា​ពង្រឹង​សាមគ្គីភាព​ឲ្យបាន​ជិត​ស្និទ្ធ និង​សុខដុម​រមនីយ​រវាង​គណៈ​កិត្តិយស​សាខា អនុសាខា ជាមួយ​គណៈកម្មាធិការ​សាខា អនុសាខា និង​ក្រុម​ប្រតិបត្តិ​គ្រប់ លំដាប់ថ្នាក់​ដើម្បី​កៀរគរ​កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដឹកនាំ​សាខា​បន្ត​អនុវត្ត​សកម្មភាព​ប្រកប​ចីរភាព និង​បរិយាប័​ន តាម​សញ្ញា​ពេជ្រ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ “​ខ្ញុំ​ស្រលាញ់​កាកបាទក្រហមកម្ពុជា​” ហើយ “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​” យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ ដែល​ត្រូវការ​ឲ្យជួយ​ពិសេស​ស្ត្រី និង​កុមារ ។ ពង្រឹង​នូវ​ភាពជា​ម្ចាស់​របស់​សាខា​ក្នុង​ការអភិវឌ្ឍ​ទាំង​ធនធានមនុស្ស ទាំង​ធនធាន​មូលធន មាន​លក្ខណៈ​រឹង​មាំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពង្រឹង​សមត្ថភាព​ក្នុង​អភិបាល​សាខា អនុសាខា ក្នុង​កិច្ចសហប្រតិបត្តិការ​ឆ្លើយ​តប​គ្រោះមហន្តរាយ​តាម​សហគមន៍​រងគ្រោះ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ៕

img190820a1 img190820a2 img190820a3 img190820a4 img190820a5 img190820a6 img190820a7 img190820a8

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.