ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​ - សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ - នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​...!! - ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ - ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​អង្គភាព និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​ - ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!! - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទទួលប​ដិ​សណ្ឋារ​កិច្ច​លោក​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​...!! - ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​...

អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!!

មណ្ឌលគិរី​៖ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ធម្មជាតិ នា​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា​នេះ ឯកឧត្តម ស្វាយ សំ​អ៊ាង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធាន​កិត្តិយស​សាខា លោកស្រី វិន ស៊ី​ធួន អភិបាលរង​ខេត្ត លោក សាយ ម៉េង​គីម អភិបាលរង​ខេត្ត អមដំណើរ​ដោយ​លោក លោកស្រី សមាជិក​នៃ​គណៈកម្មាធិការ​សាខា អនុសាខា​ស្រុក បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ក្រុម​ស្រែ​ជ្រៃ ក្នុងភូមិ​ណង​បួរ ក្នុង​ឃុំ​ណង​ឃិ​លឹក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។​

​ឯកឧត្តម ស្វាយ សំ​អ៊ាង មានប្រសាសន៍ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សុខភាព ដោយ​រក្សា​អនាម័យ ពិសារ​ទឹក​ឆ្អិន និង​គេង​ក្នុង​មុខ​ជា​និច្ច ចៀសវាង​កើត​ជំងឺគ្រុនឈាម​-​គ្រុនចាញ់ ជំងឺរាក​រួស និង​ជំងឺ​តម្កាត់​ផ្សេងៗ​ទៀត​។ ឯកឧត្តម ណែនាំ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ខិតខំ​បង្កបង្កើន​ផល​ដំណាំ​រួមផ្សំ​ផ្សេងៗ និង​ចិញ្ចឹមសត្វ​បន្ងែមទៀត ហើយ​ក៏​សូម​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​សហការ​គ្នា យកចិត្តទុកដាក់​ជួសជុល​លើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ការធ្វើដំណើរ​ទៅ​មក​មាន​លក្ខណៈ​ងាយស្រួល​។​

​ឯកឧត្តម​បន្ថែមថា​ចំពោះ​អំណោយ​មនុស្សធម៌ ចែកជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នាពេលនេះ ក្នុង​ការជួយ​សម្រាល​នូវ​ការខ្វះខាត​មួយ​រយៈពេល​ខ្លី ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ប្រកប​មុខរប​ប​ផ្សេងៗ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម ស្វាយ សំ​អ៊ាង បាន​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​១៩៦ គ្រួសារ រស់នៅ​ក្រុម​ស្រែ​ជ្រៃ ភូមិ​ណង​បួរ ក្នុង​ឃុំ​ណង​ឃិ​លឹក ស្រុក​កោះ​ញែក ក្នុង​មួយ​គ្រួសារ ទទួលបាន​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន​ផង​ដែរ ៕

 

img190821a01 img190821a02 img190821a03 img190821a04 img190821a05 img190821a06 img190821a07 img190821a08

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.