ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​ - សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ - នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​...!! - ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ - ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​អង្គភាព និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​ - ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!! - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទទួលប​ដិ​សណ្ឋារ​កិច្ច​លោក​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​...!! - ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​...

លោក ម៉ឹង សំផន ជំរុញ​ក្រុមការងារ​ចុះ​មូលដ្ឋាន និង​អាជ្ញាធរ​ត្រូវ​គិត​គួរ​ពី​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ និង​ដោះស្រាយ​បញ្ហា​ឲ្យបាន​លឿន​

(​ស្វាយរៀង​)៖ លោក ម៉ឹង សំផន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា បាន​ថ្លែង​ជំរុញ​ដល់​ក្រុមការងារ​ចុះ​មូលដ្ឋាន និង​អាជ្ញាធរ​ត្រូវ​គិត​គួរ អំពី​ជីវភាព​រស់នៅ និង​ផ្តល់​សេវា​សាធារណៈ​ឲ្យ​ល្អ​ប្រសើរ ទាំង​សេវា​សំណូមពរ និង​សេវា​តម្រូវការ​ធ្វើឲ្យ​លឿន និង​មាន​តម្លាភាព​។​

​ការ​ថ្លែង​របស់លោក ម៉ឹង សំផន បែបនេះ​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​ចន្ទ្រា ដែល​មាន​ការចូលរួម​ពី​ក្រុម​ការងារ​ជាច្រើន​រូប នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ នៅ​អគារ​សាល​ប្រជុំ​គណបក្ស​ស្រុក​ចន្ទ្រា​។​

​លោក ម៉ឹង សំផន បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​អង្គពិធី​ផងដែរ​។​

​លោក​បញ្ជាក់ថា ការបង្កើត​ក្រុម​ការងារ​ថ្នាក់ជាតិ គឺ​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្តន៍​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក៏​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​ការបម្រើ​ផលប្រយោជន៍​ជូន​ប្រជាជន​នៅ​មូលដ្ឋាន ដោយ​ផ្សាភ្ជាប់ រវាង​រាជរដ្ឋាភិបាល ជាមួយ​ប្រជាពលរដ្ឋ តាមរយៈ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​នូវ​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ​គោលនយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព​គោលនយោបាយ​តាម វិស័យ​ដូចជា សភាព​ការរួម​របស់​ប្រទេសជាតិ ដោយ​ផ្សាភ្ជាប់​សភាពការណ៍​នៅ​មូលដ្ឋាន​។​

​លោក ម៉ឹង សំផន ក៏​បាន​ណែនាំ​ដល់​ក្រុមការងារ និង​អាជ្ញាធរ​ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ ឲ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ មួយវិញទៀត ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​នៅ​មូលដ្ឋាន ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ត្រៀម​ជួយសង្គ្រោះ ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះថ្នាក់​ធម្មជាតិ​ផ្សេងៗ និង​ត្រូវ​ទប់ស្កាត់​ការនាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេស​ជិតខាង ព្រោះ​នាំ​ឲ្យ​ឆ្លង​ជំងឺបេស្ត​ជ្រូក​អាហ្វ្រិក ដល់​សត្វ​ជ្រូក​របស់​ប្រជាពលរដ្ឋ​៕

 

img190901a1 img190901a2 img190901a3

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.