ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សិក្ខាសាលា​ស្តីពី "​ការលើកស្ទួយ​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​កង្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​" - ឯកឧត្តម​គួច ចំរើន បើក​កិច្ចប្រជុំ​គណ​:​កម្ម​ការសម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​...!! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌ ជូន​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​មាន​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ ចំនួន​១,៧៧១​គ្រួសារ​

ខេត្ត​ត្បូងឃ្មុំ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​គណ​:​ប្រតិភូ និង​សហការី កាកបាទក្រហមកម្ពុជា អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌ ជូន​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​មាន​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ ចំនួន​១,៧៧១​គ្រួសារ នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ចារ​ថ្មី ស្ថិតនៅ​ភូមិ​ចារ​ធំ ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​ពាំនាំ​ព្រះរាជបន្ទូល​សួរសុខទុក្ខ​ពី ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះ​ប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា​។​

​កាកបាទក្រហមកម្ពុជា គឺជា​ស្ថាប័ន​មួយ​ជំនួយការ​ឱ្យ​អាជ្ញាធរ​សា​ធា រណ​: បាន​អនុវត្ដ​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ការងារ​មនុស្សធម៌​ទូទាំង​ប្រទេស ដោយ​មាន​តម្លាភាព និង​ប្រសិទ្ធភាព ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​ដល់​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ និង​រងគ្រោះ​បំផុត​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​មានប្រសាសន៍​សំខាន់ៗ ថ្លែង​អំពាវនាវ និង​ផ្តាំផ្ញើ​ដូចខាងក្រោម​៖

១.​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ថ្នាក់ដឹកនាំ មន្ត្រី​សាខា​-​អនុសាខា អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា ដែល​តែងតែ​បំពេញ​ការងារ​របស់​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការជួយ​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ ឬ​ឧបទ្ទហេតុ​នានា​បានទា​ន់ពេល​វេលា​។​

២.​សូម​ប្រជាពលរដ្ឋ​ទាំងអស់​គិតគូរ​ពី​សុខុមាលភាព​សង្គម និង​លើកស្ទួយ​ជីវភាព​គ្រួសារ តាមរយៈ​ការកាត់បន្ថយ​ការចំណាយ​លើ​ការព្យាបាល​ជំងឺ​ដង្កាត់​នានា ដោយ​ក្នុង​នោះ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព ពិសា​ទឹក​ដាំ​ឆ្អិន​ល្អ មាន​អនាម័យ​ក្នុង​ការរស់នៅ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ លុបបំបាត់​ជម្រក​សត្វ​មូស​ដែលជា​ប្រភព​នៃ​ជំងឺ​គ្រុនឈាម​-​គ្រុនចាញ់ ហើយ​ត្រូវ​គេង​ក្នុង​មុង​ជានិច្ច និង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​នៅ​ពេល​មាន​រោគសញ្ញា​នៃ​ជំងឺឆ្លង​ណាមួយ​ដើម្បី​សង្គ្រោះ​ជីវិត​ឱ្យបាន​ទាន់​ពេលវេលា​។

៣.​សូម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់​យ៉ាងហោចណាស់​ឱ្យបាន ៤​ដង​មុន​ពេល​សម្រាល និង​ត្រូវ​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​បង្ការ​ការចម្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន​។​

៤.​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​មេរោគ​អេដស៍​ពី​ដៃគូ​របស់​ខ្លួន បើ​ទោះបី​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការកាត់បន្ថយ​អត្រា​ឆ្លង​មេរោគ​អេដស៍​ស្ថិត​ក្នុង​រង្វង់ ០.៥% ក្តី​។ សូម​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ទាំងអស់​មេត្តា​កុំ​ចម្លង​ទៅ​អ្នកដទៃ និង​ត្រូវ​ដើរតួ​ជា​អ្នក​ជួយ​អប់រំ​ដល់​បងប្អូន មិត្តភក្តិ​របស់​ខ្លួន ក្នុង​ការប្រុងប្រយ័ត្ន និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​។​

៥.​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ជាមួយ​អាជ្ញាធរ និង​រាជរដ្ឋាភិបាល ក្នុង​ការដោះស្រាយ​បញ្ហា​គ្រឿងញៀន គ្រឿង​ស្រវឹង និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​ជា​ប្រភព​នៃ​អំពើហិង្សា ចោរកម្ម ឬ​សម្លាប់​មនុស្ស​ជាដើម​។​

៦.​សូម​ក្មួយៗ​យុវជន ជាពិសេស​យុវជន​កាកបាទក្រហម​កម្ពុជា ត្រូវធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នកដទៃ ខិតខំ​សិក្សា​រៀនសូត្រ និង​ជួយ​អូសទាញ​មិត្តភក្តិ​ដែល​ដើរ​ផ្លូវខុស​មក​ធ្វើ​អំពើ​ល្អ​វិញ​។

៧.​សូម​អាណាព្យាបាល​ទាំងអស់​មើលថែ​កូន​ក្មួយ ឬ​ចៅ​ឱ្យបាន​ល្អ ប្រយ័ត្ន​លង់ទឹក ឬ​ជួប​ឧបទ្ទវហេតុ​ផ្សេងៗ ដែលនាំឱ្យ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត​។​

៨.​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​រាល់​ពេល​ធ្វើដំណើរ ហើយ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន បើកបរ​ដោយ​ការ​អធ្យាស្រ័យ​គ្នា និង​ជៀសវាង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម បង្ក​ឱ្យ​មាន​ការស្លាប់ និង​របួស​ជា​រៀងរាល់ថ្ងៃ​។​

​អំណោយ​ដែល​បាន​ផ្តល់ជូន​ក្នុង​គ្រួសារ​និមួយៗ រួមមាន​៖ អង្ករ​៣០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ឃី​ត (​សារុង ក្រមា មុង ភួយ អាវ​) ជា​ពិសេស​បាន​ផ្ដល់​នូវ​រទេះរុញ​ជូន​ដល់​ជនពិការ​ផងដែរ​។ លើសពីនេះ ក៏​បាន​ទទួល ក្រណាត់ស​១​ដុំ និង​ថវិកា​ចំនួន ១​ម៉ឺន​រៀល​បន្ថែមទៀត ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​៕

img190901b1 img190901b2 img190901b3 img190901b4 img190901b7 img190901b6 img190901b5

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.