ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សិក្ខាសាលា​ស្តីពី "​ការលើកស្ទួយ​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​កង្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​" - ឯកឧត្តម​គួច ចំរើន បើក​កិច្ចប្រជុំ​គណ​:​កម្ម​ការសម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​...!! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​

កម្ពុជា​សូម​ស្វាគមន៍ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធា មហា​ម៉ាត់ Mahathir Mohamad

នៅ​ម៉ោង ៩:៤០​នាទី​ព្រឹក​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ លោក​បណ្ឌិត មហា​ធា  មហា​ម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ភរិយា បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការចាប់ ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ កញ្ញា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad នឹង​អញ្ជើញ​ជួប​សំដែង​ការគួរសម​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។

​លោក​បណ្ឌិត មហា​ធា មហា​ម៉ាត់ នឹង​អញ្ជើញ​ជួបប្រជុំ​ទ្វេភាគី​ជាមួយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​នឹង​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​។​

​ទន្ទឹមនឹងនោះ សម្តេច​តេជោ និង លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ក៏​នឹង​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​មាន​ផលប្រយោជន៍​រួម​ផងដែរ​។ បន្ទាប់​មក​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន និង​ធ្វើ​ការប្រកាស​ព័ត៌មាន​រួម​គ្នា​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក​បណ្ឌិត មហា​ធា មហា​ម៉ាត់ នៅ​កម្ពុជា នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុ ង​ការពង្រឹង និង​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ ៕

img190902b1 img190902b2 img190902b3

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.