ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​ - សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ - នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​...!! - ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ - ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​អង្គភាព និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​ - ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!! - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទទួលប​ដិ​សណ្ឋារ​កិច្ច​លោក​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​...!! - ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​...

លោក​ស៊ុត ខុន អភិបាលស្រុក​គិរីវង់​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក បាន​អញ្ជើញ​ចូលរួម ចុះ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ត្រូវបាន​ខ្យល់​កន្ត្រាក់ ចំនួន​៦២​គ្រួសារ​

នា​ព្រឹក​ថ្ងៃ​ចន្ទ ៤ កើត​ខែភទ្របទ​ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក​ស៊ុត ខុន អភិបាលស្រុក​គិរីវង់​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក បាន​អញ្ជើញ​ចូលរួម​នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ព្រៃ​អំ​ពក ដើម្បី​ចុះ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ត្រូវបាន​ខ្យល់​កន្ត្រាក់​នាពេល​ថ្មីៗ​នេះ​មាន​ចំនួន​៦២​គ្រួសារ​ដែល​បាន​អញ្ជើញ​មក​ពី​ឃុំ​ចំនួន​៥ គឺ​នៅក្នុង​ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​ពិធី​ប្រព្រឹត្តទៅ សិ្ថតក្រោម​អធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ និង​ជា​ប្រធានកិត្តិយ ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​តាកែវ លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក ទេព កន អភិបាលរង​ស្រុក និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​គិរីវង់ ព្រមទាំង​លោក​ប្រធានការិយាល័យ​ធម្មការ និង​សាសនា​ស្រុក​លោក​មេឃុំ​រាម​អណ្តើក​តា​អូ​ព្រៃ​រំដេង អង្គ​ប្រាសាទ​លោក​មេឃុំ​ព្រៃ​អំ​ពក ។

​កម្ម​ពិធី​នេះ នៅ​បរិវេណ​វត្ត​ព្រះ​ធាតុ​ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ព្រីង ឃុំ​ព្រៃ​អំ​ពក ស្រុក​គិរីវង់ ខេត្តតាកែវ​ដោយ​មាន​ការចូលរួម សរុប ៧៣ នាក់ ដែល​ត្រូវបាន​ទទួល​អំណោយ​ផ្ដល់ជូន​ក្នុង​មួយ​គ្រួសារៗ រួមមាន​÷
អង្ករ​២៥​គីឡូក្រាម​កន្ទេល​១​មុង ១​ភួយ​១​សារុង​១​ក្រមា​១​មី​១​កេស អាវយឺត​៥​និង​ឧបត្ថម្ភ​បន្ថែម​ថវិកា​មួយចំនួន​ផង​ដែរ ៕

img190902a1

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.