ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សិក្ខាសាលា​ស្តីពី "​ការលើកស្ទួយ​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​កង្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​" - ឯកឧត្តម​គួច ចំរើន បើក​កិច្ចប្រជុំ​គណ​:​កម្ម​ការសម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​...!! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​

ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​…

​កំពត ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៥​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៣  ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ប្រគល់​ភារកិច្ច​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត ។​

​យោង​ប្រកាស​លេខ ៧៧១១​ប្រ​.​ក ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ របស់​ក្រសួង​មហាផ្ទៃ  ត្រូវបាន​ប្រគល់​ភារកិច្ច​ជូន លោក ង៉ែត សាវឿន ឲ្យ​កាន់​មុខតំណែង ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត ។

​អញ្ជើញ​ចូលរួម​ក្នង​ពិធី​នេះ​មាន ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ​គ្រប់​ផ្នែក​ដែល​ពាក់ព័ន្ធ មន្ត្រីរាជការ​នៃ​ទីស្នាក់ការ ព្រមទាំង​ភាគី វៀតណាម រួមមាន តំណាង​ខេត្ត​គៀន​យ៉ាង ក្រុង​ហា​ទៀង  មន្ត្រី​ច្រកទ្វារ​ហា​ទៀង អាជីវករ ពាណិជ្ជករ និង​ប្រជាពលរដ្ឋ សរុប ២៥០​នាក់  ។

​ស្ថិត​ក្នុង​បរិ​យាស​ដ៏​មាន​អត្ថន័យ​នេះ ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍ ថ្លែង​នូវ​អំណរគុណ ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ ថ្នាក់  នៃ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ព្រែក​ចាក ដែល​កន្លងមក បាន​រួម​សហការ​គ្នា​បំពេញ តួនាទី ភារកិច្ច របស់​ខ្លួន​យ៉ាង​ល្អប្រសើរ  រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការគាំទ្រ​ដល់​ការការពារ​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា  និង ប្រទេសជិតខាង​ជា​មិត្ត តាម​គោលនយោបាយ​ដឹកនាំ​របស់ សម្ដេច​តេជោ  នាយករដ្ឋមន្ត្រី ដែល​ទាំងអស់​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ មិន​ត្រឹមតែ​ចូលរួមចំណែក ក្នុង​ការលើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចូល​រួមចំណែក​លើកកម្ពស់​សុខុមាលភាព ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​ផងដែរ ។

​ចំពោះ​ការតែងតាំង​ផ្លាស់ប្តូរ​មុខតំណែង វា​ជា​រឿង​ធម្មតា​របស់​មន្ត្រីរាជកា​រ​សាធារណៈ ដែល​ធ្វើឡើង​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ នៃ​មុខតំណែង​ផ្សេង​ទៀត​របស់​ស្ថាប័នរដ្ឋ​តាម​តម្រូវការ​ចាំបាច់ ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​ជា​ធរមាន​របស់​ថ្នាក់លើ ដើម្បី​លើកកម្ពស់​សមត្ថភាព​ការងារ និង​ការដឹកនាំ​គ្រប់គ្រង សំដៅ​ធ្វើឲ្យ​មាន​កំណែទម្រង់​ក្នុង​ប្រព័ន្ធ​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕

img190903a1 img190903a2 img190903a3 img190903a4

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.