ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សិក្ខាសាលា​ស្តីពី "​ការលើកស្ទួយ​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​កង្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​" - ឯកឧត្តម​គួច ចំរើន បើក​កិច្ចប្រជុំ​គណ​:​កម្ម​ការសម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​...!! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​

ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!!

នា​ថ្ងៃ​ពុធ ៦​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ដោយ​ផ្ទាល់​នូវ​ស្ថាន​ជំនន់​ទឹកភ្លៀង​តាម​បណ្តា​ឃុំ មួយចំនួន​ក្នុង​ស្រុក​សៀម​បូក ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ និង​ក្រុង​ស្ទឹងត្រែង​ស្ថិត​តាម​បណ្តោយ​ដង​ទន្លេ​ទាំង​បួន​រួម​មាន​ទន្លេមេគង្គ ទន្លេសេសាន​ទន្លេស្រែពក​និង​ទន្លេ​សេកុង​។

​ភ្លៀង​បាន​បន្ត​ធ្លាក់ចុះ​ឥត​ឈប់ឈរ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​បាន​ធ្វើឱ្យ​កម្ពស់​ទឹក​នៅ​តាម​ដង​ទន្លេ​ទាំង​បួន​នៅ​ខេត្តស្ទឹងត្រែង​បាន​បន្ត​ហក់​ឡើង​យ៉ាង​ខ្លាំង​រហូត​ធ្វើឱ្យ​លិចលង់​ភោគផល​ដំណាំ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​តាម​ដង​ទន្លេ​។

​ឯកឧត្តម ម៉ុម សារឿ​ន​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រៀបចំ​ទីទួល​សុ​វត្តិភាព ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល​ពី​ជំនន់​ទឹកភ្លៀង​ទៅ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ទី​ទួល​សុ​វត្តិភាព​ដែល​បាន​រៀបចំ​រួចរាល់ ព្រមទាំង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពិសេស កុមារ​តូច​កុំឲ្យ​លេង​ទឹក​និង​ឲ្យ​ពួកគាត់​ប្រកាន់​ភ្ជាប់​ការហូរ​ស្អាត ផឹក​ស្អាត​និង​រស់នៅ​ស្អាត​។​

​ជាមួយគ្នា​នេះ​ឯកឧត្តម អភិបាលខេត្ត​បាន​ធ្វើ​ការណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​ត្រូវ​ត្រៀម​សម្ភារ​បរិក្ខា​ពេទ្យ និង​បញ្ជូន​មន្ត្រី​សុខាភិបាល​ចុះ​នៅ​ជាប់​និង​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​ដើម្បី​សង្គ្រោះ​បាន​ទាន់ពេលវេលា ដើម្បី​ជួយ​សម្រួល​ដល់​ទុក​លំបាក​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ឯកឧត្តម​អភិបាលខេត្ត​បាន​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រៀម​ខ្លូន​គ្រប់ពេលវេលា និង​ក្តាប់​ឱ្យបាន​ជាក់លាក់​អំពី​របា​យ​ការណ៍​ការខូចខាត​និង​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​បាន​កើតឡើង​។​

​នា​រាត្រី​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ឯកឧត្តម​អភិបាលខេត្ត បាន​ចុះ​ពិនិត្យ​មើល​កំលាំង​មាន​សមត្ថកិច្ច​កំពុង​ច្រក​ប៉ាវ​ខ្សាច់ ដើម្បី​ធ្វើ​ទំនប់​ទប់ទឹក មិន​ឲ្យ​ហូរ​កាត់​ថ្នល់​ចូល​ក្នុង​ក្រុង​ស្ទឹងត្រែង​។​

​សូមបញ្ជាក់​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តស្ទឹងត្រែង​គិត​ត្រឹម​ថ្ងៃ​ទ​៤​ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង​បាន​ឡើងដល់​១០,៨២​ម៉ែត្រ​ដែល​លើស​ពី​ប្រកាសអាសន្ន​០,១២ ម៉ែត្រ​ដែល​កម្ពស់​ទឹក​ដល់​ចំណុច​ប្រកាសអាសន្ន ១០,៧០​ម៉ែត្រ​ប៉ុណ្ណោះ​៕

 

img190905a1 img190905a2 img190905a3 img190905a4 img190905a5 img190905a6

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.