ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​ - សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ - នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​...!! - ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ - ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​អង្គភាព និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​ - ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!! - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទទួលប​ដិ​សណ្ឋារ​កិច្ច​លោក​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​...!! - ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​...

ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​

​បន្ទាយមានជ័យ ៖ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​បន្ទាយមានជ័យ បាន​រៀបចំ​កម្មវិធី​ដាំ​កូនឈើ ដើម្បី​អរសាទរ​ទិវា សាលា​បៃតង ក្រោម​ប្រធានបទ​” យើង​ទាំងអស់​គ្នា​ស្រលាញ់​បរិស្ថាន​” ដែល​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅក្រោ​អធិបតីភាព ឯកឧត្តម ឈើ​យ ចាន់ណា សមាជិក​ព្រឹទ្ធសភា ឯកឧត្តម អោម ចន្ថា អភិបាលរង​ខេត្ត​បន្ទាយមានជ័យ តំណាង​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដែល​មាន​ការអញ្ជើញ​ពី​ចូលរួម​ពី​លោក ឈូរ ប៊ុន​រឿង ប្រធាន​មន្ទីរអបរំ យុវជន និង​កីឡា​ខេត្ត លោក​អភិបាលស្រុក​ភ្នំស្រុក រួម​នឹង​មាន​ការចូលរួម​ពី​សំណាក់ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​។

​លោក ឈូរ ប៊ុន​រឿង ប្រធាន​មន្ទីរអបរំ យុវជន និង​កីឡា​ខេត្ត​បាន​មានប្រសាសន៍ថា ៖ ទិវា សាលា​បៃតង គឺជា​ទិវា​មួយ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ជួ​លើកកម្ពស់​សោភ័ណ្ឌ តាម​បណ្តា​សាលា​ឲ្យមាន​ភាព​បៃតង តាមរយៈ​ការរៀបចំ​ឲ្យមាន​ការ​រៀបចំ​សួន​ផ្កា សួន​បន្លែ និង​ការដាំ​ដើមឈើ​ជុំវិញ​សាលា​ជាដើម​។

​លោក​ប្រធាន​មន្ទី​អប់រំ បាន​បន្តថា ៖ មន្ទីរអប់រំ នឹង​រៀបចំ​ធ្វើ​ប្រឡង​ជ្រើសរើស​សាលា​ដែល​មាន​បរិស្ថាន​ស្អាត ជា​សាលា​គំរូ​ប្រចាំខេត្ត ដូច្នេះ​លោក​ជម្រុញ​ដល់​គ្រប់​សាលា​ទាំងអស់ ត្រូវ​ចូលរួម​រៀបចំ​បរិស្ថាន​នៅ​តាម​សាលារៀន​ឲ្យបាន​ស្អាត​តាម​ដែល​អាច​ធ្វើទៅបាន​ដើម្បី​ក្លាយជា​សាលា​គំរូ ។

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ឯកឧត្តម អោម ចន្ថា អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​លើកឡើងថា ៖ ការបាត់បង់​ព្រៃឈើ​ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី​យើង​នេះ​ដូចជា ៖ ធ្វើឱ្យ​មាន​ការប្រែប្រួល​អាកាសធាតុ ការឡើង​កំដៅ​នៃ​ភពផែនដី គ្រោះរាំងស្ងួត ភ្លើង​ឆេះ​ព្រៃ បាត់បង់​ជីវៈចម្រុះ បាត់បង់​សត្វព្រៃ​គ្រប់​ប្រភេទ បង្ក​អោយ​មាន​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ គ្រោះទឹកជំនន់ បង្ក​ឲ្យ​លិចលង់​ផ្ទះសំបែង ដីស្រែ​ចំការ ដំណាំ និង​បាត់បង់​អាយុជីវិត ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ថែមទៀត​ផង​។

​ឯកឧត្តម​បាន​បន្តថា ៖ មួយរយៈ​ពេលមុន​នេះ តំបន់​មួយចំនួន​បាន​ជួប​នូវ​គ្រោះ​រាំងស្ងួត ខ្វះខាត​ទឹក​ស្រោចស្រព​ស្រូវ ចំការ​ដំណាំ​គ្រៀម​ស្វិត ដែល​កិច្ចការ​នេះ​ជា​ក្តី​កង្វល់​របស់​យើង​គ្រប់គ្នា ក្នុង​ការ​រក​ប្រភព​ទឹក ដើម្បី​បូមទឹក​សង្គ្រោះ​ស្រូវ​នៅទីណា​ដែល​មាន​ប្រភពទឹក​។

​ផ្ទុយទៅវិញ បើ​មាន​ព្រៃឈើ​យើង​ពិតជា​អាច​ទៅ​កាត់បន្ថយ​បាន​នូវ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ដែល​កើតមានឡើង​ខាងលើ​។ ក្រៅពីនេះ ក៏​ត្រូវ​គិតគូ​ពី​ការថែរក្សា​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ពង ការបាត់បង់​ព្រៃ​លិច​ទឹក ឬ​ការបំផ្លាញ​ព្រៃ​លិច​ទឹក ក៏ដូចជា​បំផ្លាញ​មច្ឆា​ជាតិ​របស់​យើង​ដែរ ហើយ​ក៏​រួមចំណែក​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​នេសាទ​ក៏​ជួប​ការលំបាក់​ផងដែរ ។​

​ឯកឧត្តម អភិបាលរង​ខេត្ត បាន​លើកឡើង​ថា ៖ ដើម្បី​ជំនួស​មកវិញ​នូវ​ព្រៃឈើ​បាន​បាត់បង់ ឯកឧត្តម​បាន​ធ្វើការ​សំណូមពរ​ដល់​បងប្អូន​និង​ក្មួយៗ​ទាំងអស់ ត្រូវ​រួមគ្នា​ដាំ​ដើមឈើ​ឡើងវិញ ដើម្បី​ធ្វើឲ្យ​បរិស្ថាន​មាន​ភាពប្រសើរ​ឡើង​វិ​ញ និង​កាត់បន្ថយ​នូវ​គ្រោះ​ធម្មជាតិ​គ្រប់បែបយ៉ាង ជួយ​លើកស្ទួយ​សេដ្ឋកិច្ច និង​សង្គមជាតិ ៕

 

img190907a1 img190907a2 img190907a3 img190907a4 img190907a5

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.