ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​ - សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​ - នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​...!! - ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់​ភពផែនដី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ - ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ដល់​អង្គភាព និង​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​ - ឯកឧត្តម​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាល​ធ្វើ​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ដង​ទន្លេ​ក្នុង​ស្រុក​ស្ទឹងត្រែង​..!!! - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទទួលប​ដិ​សណ្ឋារ​កិច្ច​លោក​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​...!! - ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​...

នាយ​ឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៩ ​និង​លើក​ទិសដៅ​បន្ត​…!!

នា​ព្រឹក​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន​អគ្គស្នងការ​រង​នគរបាលជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម  នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេត​សាវឿ​ន​អគ្គស្នងការន​គ​របាល ជាតិ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​
​ខែ​សីហា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​កិច្ចប្រជុំ​នេះ​មាន​ប្រធាន អនុប្រធាននាយកដ្ឋាន​ស្នងការរង​នាយរង​ការិយាល័យ​រាជធានី​ខេត្ត អញ្ជើញ​ចូលរួម​ផងដែរ ។​

​តាម​របាយការណ៍​របស់​អនុគណៈកម្មកា​រ​ទី​២​បានឲ្យដឹងថា សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែ​សីហា ឆ្នាំ​២០១៩  បាន​កើតឡើង​ចំនួន​៣១៤​លើក បណ្តាលឲ្យ​ស្លាប់​ចំនួន​១៧០​នាក់  និង​របួស​ចំនួន​៤២៦​នាក់ ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ស្លាប់​២៩​នាក់ ខេត្ត​កំពង់ស្ពឺ  ស្លាប់​ចំនួន​១៤​នាក់ និង​ខេត្ត​បន្ទាយមានជ័យ​ស្លាប់​១១​នាក់ ។

​មូលហេតុ​ការបើកបរ​លើស ល្បឿន​កំណត់​៣៨​ភាគរយ​មិន​គោរព​សិទ្ធិ​២៨​ភាគរយ មិន​ប្រកាន់​ស្តាំ​១០​ភាគរយ​វ៉ា​ជែង​១០​ភាគរយ​បត់​៧​ភាគរយ ស្រវឹង​៤​ភាគរយ​និង​កត្តា​យានយន្ត ៣​ភាគរយ​។​

​ប្រៀបធៀប​ខែ​កក្កដា (​ខែ​មុន​) ឆ្នាំ​២០១៩ គ្រោះថ្នាក់​វ​ចរាចរណ៍ ២២​លើក​ស្មើ​៦​ភាគរយ  ​ស្លាប់​កើន​ចំនួន​២៩​នាក់ ស្មើ​២០​ភាគរយ​និង​របួស​ថយ​ចំនួន​១៧២​នាក់ ស្មើ​២៨​ភាគរយ​។​ ​ប្រៀបធៀប​ខែ​សីហា (​ឆ្នាំមុន​) ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍ កើនឡើង​ចំនួន​៥៧​លើក  ​ស្មើ​២២​ភាគរយ​ស្លាប់​កើន​ចំនួន​៤៨​នាក់​ស្មើ​៤០​ភាគរយ​និង​របួស​កើន​ចំនួន​៩១​នាក់  ​ស្មើ​២៧​ភាគរយ​។

​ក្នុង​ចំណោម​អ្នក​ស្លាប់​១៧០​នាក់ ភាគច្រើន​អ្នក​ជិះ​ម៉ូតូ​មាន​ចំនួន ១៣៤​នាក់​ស្មើ​៧៩​ភាគរយ
(​ប្រភេទ​១២៥​សេ​សេ​ចុះក្រោម​)  ​ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​១០០​នាក​ស្មើ​៧៥​ភាគរយ​។​

​គ្រោះថ្នាក់​ពេលយប់​ចំនួន​៥៦ ​ភាគរយ​បណ្តាលឲ្យ​ស្លាប់​៩៦​នាក់ លើ​១៧០​នាក់​ដែល​ភាគច្រើន​ ​បណ្តាលមកពី​ការបើកបរ ក្នុងស្ថានភាព​ស្រវឹង​។​

​ដើម្បី​អនុវត្ត​ឲ្យបាន​សម្រេច​តាម​ទិសដៅ​ការងារ​របស់ គ​.​ស​.​ច​.​គ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន​អគ្គស្នងការ​រង​នគរបាលជាតិ បានដាក់​ទិសដៅ​សម្រាប់​ខែ​កញ្ញា ឆ្នាំ​២០១៩ ចំនួន​៧​ចំណុច​ដូចខាងក្រោម ៖

១.​ពង្រឹង​យន្តការ​ដឹកនាំ​និង​គ្រប់គ្រង​ការងារ​សុវត្ថិភាព ចរាចរណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​ជម្រុញ​​អនុវត្ត​ឲ្យបាន​សម្រេច​តាម​ផែនការយុ​ទ្ធសា​ស្ត្រ​របស់ គ​.​ស​.​ច​.​គ ​បង្កើន​ការណ៍​ត្រួតពិនិត្យ​និង​ដាក់ចេញ​វិធានការ​ថ្មីៗ​ក្នុង​ការបង្ការ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ឲ្យបាន​ទាន់​ពេល​អនុវត្តរប​ប​ប្រជុំ​ត្រួតពិនិត្យ​ការងារ​និង​របប​រាយការណ៍​ទៀត​ទាត់​ជាប្រចាំ ។​

២.​បន្ត​ជំរុញ​ការ​រឹតបន្តឹង​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​តាម​គ្រប់​វិធានការ​ទាំង​នៅ​គោល​ដៅ​ដើមទី​តាម​ដងផ្លូវ​ទាំង​ពេល​ថ្ងៃ  ពេលយប់​ឲ្យបាន​ជាប់​ជាប្រចាំ​ប្រកបដោយ​តម្លាភាព ស្មើភាព ​ពិសេស​ត្រូវ​ផ្តោត​លើ​បញ្ហា​ជា​អាទិភាព ដែល​បង្ក​គ្រោះថ្នាក់ ដូច​ជា​ការ​ពាក់មួក​សុវត្ថិភាព  ​ការបើកបរ​លើស​ល្បឿន​កំណត់ ស្រវឹង មិន​គោរព​សិទ្ធិ​ការដឹកនាំ​ជញ្ជូន​អ្នកដំណើរ​កម្មករ​និង​ទំនិញ លក្ខណៈ​បច្ចេកទេស​យានយន្ត​។​ល​។

​ការ​រឹតបន្តឹង​ពាក់មួក​សុវត្ថិភាព​ត្រូវ​បន្ត​ឃាត់ បង្ខំ​ឲ្យ​រក​មួក​មក​ពាក់ និង​ធ្វើ​ការពិន័យ​តាមច្បាប់​ទើប​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅ​មុខ​។​

៣.​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក  ​ឲ្យបាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព ជ្រើសរើស​ខ្លឹមសារ​អប់រំ  ​ស្របតាម​សភាពការណ៍​ជាក់ស្តែង និង​ចាំបាច់​ដោយ​ស៊ីជម្រៅ​តាម​វ័យ  ​និង​តាម​មុខសញ្ញា​រងគ្រោះ ពិសេស​អ្នក​ជិះ​ទោចក្រយានយន្ត  ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ ដឹក​អ្នកដំណើរ និង​ទំនិញ ។​

៤.​ជំរុញ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី ខេត្ត​បន្ត​ដំណើរការ​ត្រួតពិនិត្យ​សាលាបង្រៀន​បើកបរ  ​ពន្លឿន​ការដោះស្រាយ​បញ្ហា​រាំងស្ទះ​ក្នុង​ការបញ្ចប់​មិនឲ្យ​មាន​យានដ្ឋាន​កែច្នៃ​តម្លើង​យានយន្ត​ខុសច្បាប់​ការរក្សា​សុវត្ថិភាព​រថយន្ត​ដឹក​កម្មករ អ្នកដំណើរ​និង​ទំនិញ ។​ ​ការត្រួតពិនិត្យ​យានយន្ត​ខុស​ ​លក្ខណៈ​បច្ចេកទេស​ដោយ​ចាត់វិធានការ​ម៉ឺងម៉ាត់​កែតម្រូវ ឬ​កាត់​ទងុង​ជា​បន្ទាន់​និង​ការ​គ្រប់​ ​គ្រង​ទិន្នន័យ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​អំពី​យានយន្ត​បណ្ណ​បើកបរ  ​គ្រោះថ្នាក់​និង​បទល្មើស​ចរាចរណ៍​។​

៥.​ជំរុញ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី ខេត្ត​ត្រូវ​ចាត់វិធានការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ទីប្រជុំជន​សាលារៀន​និង​រៀបចំ​ចំណត​រថយន្ត​ដឹក​អ្នកដំណើរ ដឹក​ទំនិញ​ដឹក​កម្មករ​ឲ្យ​ចតមាន​របៀបរៀបរ​យ​។​

៦.​បន្ត​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកទេស​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​និង​សង្គ្រោះ​បឋម​ដល់​មន្ត្រី​នគរបាល​ចរាច​រ​ផ្លូវគោក​។​
៧.​បន្ត​ពង្រឹង​យន្តការ​តាមដាន​ប្រតិកម្ម​របស់​សាធារណៈជន
​ដើម្បី​ធ្វើការ​ឆ្លើយតបបាន​ទាន់ពេលវេលា ៕
img190909p1

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.