ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ បាន​បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន រយៈពេល​២​ថ្ងៃ ជូន​ដល់​មន្ដ្រី​សង្កាត់ ប្រធាន អនុប្រធាន​ភូមិ សមាជិក​ភូមិ ប្រជា​ការពារ​សរុប​ចំនួន​៣៨​នាក់ មកពី​តាម​បណ្តា​សង្កាត់​ចំនួន​១២ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ជ្រោយចង្វារ និង​ខណ្ឌ​ទួលគោក ក្រោម​អធិបតីភាព លោក ជិន ប៊ុនធឿន នាយក​ប្រតិបត្តិ​សាខា ។ ដែល​វគ្គ​បណ្តុះបណ្តាល​នេះ ក្រោម​កិច្ចសហការ​រវាង​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ និង​អង្គការ​ទស្សនៈ​ពិភពលោក (World Vision Organization) ក្នុង​គម្រោង​គ្រប់គ្រង​គ្រោះមហន្ដរាយ ។​

​មានប្រសាសន៍​នាឱកាស​នោះ ក្នុងនាម​ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ លោក​នាយក​ប្រតិបត្តិ​សាខា បាន​ពាំនាំ​នូវ​សេចក្តី​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​សិក្ខាកាម​ទាំងអស់​ប្រកប​ដោយ​សេចក្តី​នឹករលឹក ព្រមទាំង​បាន​គូសបញ្ជាក់​ពី​គោលបំណង​នៃ​កា​របេី​កវគ្គ​បណ្តុះបណ្តាល​នេះ​គឺ ដើម្បី​ផ្ដល់​ចំណេះដឹង និង​បង្កើន​សមត្ថភាព​ដល់​ក្រុមការងារ​នៅ​ថ្នាក់​មូលដ្ឋាន​រួម​មាន​មន្ដ្រីសង្កាត់ ប្រធាន អនុប្រធាន​ភូមិ សមាជិក​ភូមិ ប្រជា​ការពារ ឲ្យមាន​លទ្ធភាព​ជួយ​ជា​លក្ខណៈ​បឋម​ទៅ​ស្ថានភាព​គ្រោះថ្នាក់​គ្រាអាសន្ន ឬ​គ្រោះធម្មជាតិ​នៅក្នុង​សហគមន៍​ដែល​ខ្លួន​កំពុង​រស់នៅ ៕

img190912a1

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.