ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​

កំពង់ឆ្នាំង ៖ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​រអ៊ូរទាំ​ថា របាំង​សាច់​អួន​ទំនើប​ក្រឡា​ញឹក​ដាក់​ស្ទាក់​ចាប់​ត្រី​លាតសន្ធឹង​តាម​ចរន្តទឹក​ហូរ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ចាប់ពី​រដូវ​បិទ​នេសាទ​រហូត​ដល់​រដូវ​បើក​នេសាទ​ដែលមាន​រាប់រយ​កន្លែងៗ​និ​មួយៗ​ចាប់ពី​៥០០​ម៉ែត្រ​រហូតដល់​ជាង​១០០០​ម៉ែត្រ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​គ្មាន​វិធានការ​បង្ក្រាប​សោះឡើយ ។ ជាក់ស្តែង​ចំណុច​តំបន់​អភិរក្ស​(​កុក​ពង​) (​ព្រែក​តា​ថាស​) (​ព្រែក​តា​លា​) និង​ចំណុច​(​ក្បាល​ស្រែ​) រហូត​ដល់​ចុង​ព្រែក ស្ថិតក្នុង​ភូមិ​ស្លត ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។ របាំង​លប​ក្រឡា​ញឹក​ទាំងនេះ មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​និង​ករណី​នេះ​ប្រជាពលរដ្ឋ​អ្នក​រាយ​មង​ចង​សន្ទូច​នៅ​តំបន់​នោះ​បានឲ្យដឹង​ថារ​បាំងសា​ច់​អួន​ទំនើប​ក្រឡា​ញឹក​ដាក់​ស្ទាក់​ចាប់​ត្រី​គ្រប់​ប្រភេទ​ជាពិសេស​ត្រី​ល្អិតៗ​(​ត្រី​នុយ​)​ដឹកយក​ទៅ​លក់​ចែកចាយ​ធ្វើ​ជា​ចំណី​ត្រី​ឆ្តោ​និង​ត្រី​រ៉​ស់ ។​

​ចាប់តាំងពី​រដ្ឋាភិបាល​អនុញ្ញាត​អោយ​មាន​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ឡើងវិញ​ដោយ​ប្រើ​ចំណី​សិប្បនិម្មិត ក្រុម​អ្នករកស៊ី​បទល្មើស​ទាំងនោះ​មាន​លេស​ចិញ្ចឹម​ត្រី​ឆ្តោ​ដោយ​ចំណី​ត្រី​ល្អិត​ជា​អាហារ​ដែល​នាំអោយ​មាន​កា​រដាក់រ​បាំង​លប​ក្រឡា​ញឹក​ជាពិសេសរ​បាំង​ស្បៃ​មុង​មាន​ការកើនឡើង ។​

​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ខាងលើ បាន​ប្រាប់​បន្តថា វត្តមានរ​បាំង​ណ​រ៉ាវ​លប​(​បរ​)​ឬ​រ៉ូយ៉ាល់​សាច់​អួន​ក្នុង​ឆ្នាំ​២០១៩​នេះ​មាន​ការកើនឡើង​ដោយសារ​តែ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​លោក​លី​ឡា​និង​លោក​ឌុល​ច័ន្ទឌីនា​យ​សង្កាត់រដ្ឋបាល​ជលផល​ស្រុក​កំពង់លែង​បើកដៃ​ក្រោម​ការទទួលយក​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ​ដោយមាន​អ្នក​រត់ការ រស់នៅក្នុង ភូមិ​ស្លត ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង និង មាន ឈ្មោះ​១.​ឈ្មោះ​ក្រេត​២.​ឈ្មោះ​ហួរ​.៣.​ឈ្មោះ​វុទ្ធ​នៅ​មាន​ច្រើន​នាក់​ទៀត ។​

​នៅ​ក្នង ខេត្ត​កំពង់ឆ្នាំង បទល្មើស​នេសាទ គេ​សង្កេតឃើញ​មាន​ជា​រៀងរាល់ឆ្នាំ ។ ឯ​ការនេសាទ​ដោយ​ប្រើ​ឧបករ​ខុស​ច្បាប់ក៏​មាន​ទៅ​តាម​រដូវ រដូវវស្សា​ឈ្មួញ​នេសាទ ដោយ​ប្រើ​ឧបករ​របាំង​លប​(​បរ​)​ណ​រ៉ាវ និង​របាំង​ស្បៃ​មុង ។​ល​។​

​នៅ​រដូវប្រាំង​គឺ​ចាប់ពី​ពាក់កណ្តាល​ខែ​តុលា​ទៅ​ឧបករ​ល្មើស​មានចំរុះ ទាំង​របាំង​. អួន​គូរ .​យ៉ាំង​កាវ .​ស៊ី​ប​.​នាម​.​មង​គ្រប​. ឧបករណ៍​ទាំង​(៥)​ប្រភេទ​នេះ​សរុប​ទាំង​តូច​ទាំង​ធំ​មាន​មិន​តិច​នោះ​ទេ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​មន្ត្រី​ជលផល​ខេត្ត​កំពង់ឆ្នាំង​បាន​ទទួលស្គាល់ថា​ពិតជា​មាន​សកម្មភាព​លួចលាក់​ដាក់រ​បាំងពិត​ប្រាកដ​មែន​និង​បាន​បដិសេធ​និង​បញ្ជាក់​ថា គ្មាន​ក្រុម​រត់ការ​អ្វី​នោះ​ទេ ។

​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ស្នើសុំ​សមត្ថកិច្ច​ជំនាញ​ថ្នាក់លើ ជាពិសេស​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង លោ​កឈួរ ច័ន្ទ​ឌឿ​នក្នុងនាម​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​ចាត់​វិធានការ​បង្ក្រាប​ទាន់ពេលវេលា ដើម្បី​ការពារ​ធនធាន​មច្ឆជាតិ​អោយ​កើន​ឡើង​ដើម្បី​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ។​

​គួរ​រំលឹក​ផងដែរ​ថា នៅក្នុង​ពិធី បិទ​សន្និបាត​បូក​សុ​ប​លទ្ធផល ការងារ ប្រចាំឆ្នាំ​២០១៦ និង​លើក​ទិសដៅ បន្ត​ឆ្នាំ​២០១៧ របស់​សាលា ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ ទី​២៨ ខែ​ធ្នូ ម្សិលមិញ សម្តេច​ក្រឡាហោម ស ខេង ឧបនា​យ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែងថា រាជរដ្ឋាភិបាល និង​បង្កើត ក្រុមការងារ មួយ​ដឹកនាំ ដោយ​លោក នេ​ត សារឿ​ន អគ្គស្នងការ​នគ​របា​ន​ជាតិ ដើម្បី​បង្ក្រាប បទល្មើស​នេសាទ នៅក្នុង​បឹង​ទន្លេ​សាទ ដោយ​ប្រើប្រាស់ ទូក​ល្បឿន​លឿន ប្រភេទ​រ៉ូយ៉ាល់ ហើយ​កម្ម​ភាព​នេះ ធ្វើ​ជា​ប្រចាំ ដោយ​សម្តេច និង​ជិះ​យន្តហោះ ពិនិត្យមើល ពី​ខាងលើ ក្នុង​២​សប្តាហ៍​ម្តង ឬ​១​ខែម្តង​។​

​សម្តេច​បាន​បន្តថា ថ្ងៃ​មួយ​សម្តេច បាន​ជិះ​យន្តហោះ​ទៅ បាត់ដំបង ដោយ​ឆ្លងកាត់ បឹង​ទន្លេសាប សម្តេច​មើល ពីលើ​ឃើញថា បទល្មើស​នេសាទ មាន​ច្រើន​ទាំង នៅ​កណ្តាល បឹង​ទន្លេសាប និង​ព្រៃ​លិច ទឹក​នៅ​ជុំវិញ ដែល​បញ្ហា​នេះ ចាំបាច់​ត្រូវ ឲ្យ​យើង​ដោះស្រាយ ជាបន្ទាន់ ។ សម្តេច​បាន​ព្រមាន​អភិបាលខេត្ត ទាំងអស់​នៅ​ជុំវិញ បឹង​ទន្លេសាប បើ​ខេត្ត​ណា នៅតែ​មាន​បទល្មើស នេសាទ​ច្រើន និង​ត្រូវ​ដក​ពី​តំណែង​។​

​សូមបញ្ជាក់​ថា ដើម្បី​លើ​ស្ទួយ​ជីវភាព របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បាន​លុបចោល ឡូតិ៍​នេសាទ ទាំងអស់ នៅក្នុង​បឹង​ទន្លេសាប ដោយ​អនុញ្ញាតិ ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​នេសាទ តាម​លក្ខណៈ គ្រួសារ​បាន​ទូលាយ​។ ប៉ុន្តែ​ផ្ទុយទៅវិញ បន្ទាប់​លុបចោល ឡូតិ៍​នេសាទ ហើយ​បទល្មើស គឺ​កើតឡើង យ៉ាងខ្លាំង ដែល​បញ្ហា នេះ​ចាំបាច់​ឲ្យ រាជរដ្ឋាភិបាល ដោះស្រាយ​បន្ទាន់​។ ក្នុងនោះ​គេ​សង្កេតឃើញថា នៅ​ខេត្ត​កំពង់ឆ្នាំង​បទល្មើស​នេសាទ កើតមាន យ៉ាង​ពេញបន្ទុក មិន​ចាញ់​ខេត្ត ផ្សេងទៀត ជុំវិញ​បឹង ទន្លេសាប​នោះដែរ​។​

​សូម​ជម្រាប​ជូន​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ការអនុវត្ត​នូវ​យុទ្ធនាការ ដើម្បី​ប្រយុទ្ធ និង​បង្ក្រាប​លើ​បទ​ល្មើស​ធំៗ​ចំនួន​៥ រួមមាន​៖ បទល្មើស​កាប់​ឈើ​ខុសច្បាប់​, ការរំលោភ​ដីធ្លី​ខុសច្បាប់​, បទល្មើស​នេសាទ​ខុសច្បាប់​, អាជីវកម្ម​រ៉ៃ​ខុសច្បាប់ និង​អាជីវកម្ម​ខ្សាច់​ខុសច្បាប់​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ទៀតថា ក្នុងករណី​ដែល​មាន​បុគ្គល​ណា​ធ្វើ​ល្មើសច្បាប់​ខាងលើនេះ ជន​ទាំងនោះ​ត្រូវ​ទទួលទោស​តាម​ច្បាប់​កំណត់ ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បែបនេះ ខណៈ​សម្តេច​ចូលរួម​ជា​អធិបតីភាព ក្នុង ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧ មករា លើក​ទី​៣៨ (៧ មករា ១៩៧៩-៧ មករា ២០១៧) យ៉ាង​មហោឡារិក​ក្រោម​វត្តមាន​អ្នកចូលរួម​រាប់ពាន់នាក់ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៧​។​

​ថ្លែង​បញ្ជាក់​នៅក្នុង​ពិធី​ខាងលើនេះ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​«​គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ការអនុវត្ត​នូវ​យុទ្ធនាការ ដើម្បី​ប្រយុទ្ធ និង​បង្ក្រាប​ចោរកម្ម​, ឃាតកម្ម​, ការ​ប្លន់​ប្រដាប់អាវុធ​, គ្រឿងញៀន​, ការកាប់​ឈើ​ខុសច្បាប់​, ការ​ទន្ទ្រាន​យក​ដីធ្លី​ខុសច្បាប់​, បទល្មើស​នេសាទ​ខុសច្បាប់​, អាជីវកម្ម​រ៉ែ​ខុសច្បាប់​, អាជីវកម្ម​ខ្សាច់​ខុសច្បាប់ និង​ការដាក់​កុងត្រូល​យកលុយ​ខុសច្បាប់ ជន​ណា​ដែល​ប្រព្រឹត្ត​ខុស​បទល្មើស​ត្រូវតែ​ទទួល​ទោស​តាមច្បាប់​»៕

img190916a2 img190916a3 img190916a1

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.