ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​…!!

នៅ​ថ្ងៃ​សុក្រ ៧​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​២០​ខែ​កញ្ញា​ឆ្នាំ​២០១៩​នៅ​វត្ត​គល់​ទទឹង​ត្រូវជា​ថ្ងៃ​បិណ្ឌ​វេន​ទី​៧​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​ក្រុម​គ្រួសារ​និង​មន្ត្រីរាជការ​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី​បាន​អញ្ជើញ​មក​កាន់បិណ្ឌ​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ រាប់បាត្រ​បង្សកូល វេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​និគ្រោធ​វន័ ហៅ​វត្ត​គល់​ទទឹង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ទៅ​តាម​គន្លង​ប្រពៃណី​ទំនៀម​ទំលាប់​ព្រះពុទ្ធសាសនា​។​

​ពិធី​បុណ្យកាន់បិណ្ឌ​ដែល​មាន​រយៈពេល ១៤​ថ្ងៃ​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​ធំ ត្រូវបាន​ប្រជា​ពុទ្ធបរិស័ទ​ធ្វើឡើង​ក្នុងន័យ​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​មាន​មាតា បិតា​ញាតិ​ការ​ទាំង ៧​សណ្តាន ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ សូម​មក​ទទួល​អានិ​សង្ឃ​ដែល​កូនចៅឧ​ទ្ទិស​ជូនទៅ​។

​នេះ​ជា​វត្ត​ទី​២​ហើយ​ដែល​លោក​អភិបាល​និង​លោកស្រី​បាន​ទៅ​កាន់បិណ្ឌ​បន្ទាប់​ពី​វត្ត​លង្ការ​ព្រះកុសុមា​រាម ក្នុង​ខណ្ឌ​បឹង​កេងកង​។​

​បងប្អូន​ប្រជាពលរដ្ឋ​បាន​សំដែង​ក្តី​សោមនស្ស​រីករាយ​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​ក្នុង​សុខសន្តិភាព ដោយ​មិន​បាន​ខ្វាយខ្វល់​ពី​ការ​ញុះញង់ បំផ្លិចបំផ្លាញ​សង្គមជាតិ ពី​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែលមាន បំណង​បំផ្លាញ សេចក្តី​សុខសាន្ត​និង​ការអភិវឌ្ឍន៍​របស់​សង្គមនិង​ប្រជាពលរដ្ឋ​នោះ​ឡើយ​។​

​នៅក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​បាន​ធ្វើ​បុណ្យទាន​ដោយ​ស្ងប់​អារម្មណ៍ មិន​មាន​ការភ័យខ្លាច​ព្រមទាំង​ការរៀបចំ​សំរួល​ចរាច​រណ៍ តាម​ដងផ្លូវ​នានា​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ ឲ្យ​ងាយស្រួល​ផងដែរ ក្នុងឱកាស​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​។ ជាមួយគ្នានេះ​ក៏​ត្រូវ​រំលឹក​ដល់​ប្រជាពលរដ្ឋ​កុំឲ្យ​ធ្វេស​
​ប្រហែស​ពី​គ្រោះ​អគ្គិភ័យ​និង​ការពារ​ផ្ទះសម្បែង​របស់​បងប្អូន​។​

​ចំពោះ​ទេយ្យទាន​ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​រួមមាន​៖ សា​ដក​, មី​.​ទឹក​សុទ្ធ​.​ទឹកក្រូច​.​អង្ករ ស្ករស ផ្លែឈើ​.​ត្រីខកំប៉ុង​ទឹកដោះគោ​
​ខា​ប់​.​ក្រណាត់ស​.​បច្ច័យ​សំរាប់​ប្រគេន​ព្រះសង្ឃ តាជី ដូនជី និង​កូនសិស្ស​លោក​ផងដែរ​៕

img190920a1 img190920a2 img190920a3 img190920a4 img190920a6

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.