ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​

នៅ​ព្រឹក​ថ្ងៃអាទិត្យ ៩​រោច ខែ​ភទ្របទ ឆ្នាំច ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ​២០១៩ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​មក​កាន់បិណ្ឌ​ទី​៩ នៅ​វត្ដ​មុន្នី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​) ដែល​ស្ថិត​នៅក្នុង ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​នៅក្នុង​ឱកាស​អញ្ជើញ​កាន់បិណ្ឌ​ព្រឹក​នេះ សម្ដេច​តេជោ ហ៊ុ ន សែន និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​នាំ​យក​ចង្ហាន់ និង​ទេយ្យទាន​មួយចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ទៅ​ដល់​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា និង​បុព្វការី​ជន ដែល​បាន​ចែក​ឋាន ទៅ​តាម​ប្រពៃណី​សាសនា​ខ្មែរ​។ ទន្ទឹមនឹងនោះ​ដែរ សម្ដេច​តេជោ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រគេន និង​ជូន​ក្រណាត់ស និង​ថវិកា​ដល់​ព្រះសង្ឃ ចាស់​ព្រឹទ្ធ​ចារ្យ លោកយាយ លោកតា ព្រមទាំង​ពុទ្ធ​បរិ​ស័ក​ជាច្រើន​នាក់​ផង​ដែរ​។

​ជា​រៀងរាល់ឆ្នាំ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តែងតែ​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល មក​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​នៅ​តាម​វត្ត​អារាម​នានា​យ៉ាង​ខ្ជាប់ខ្ជួន ។ នៅក្នុង​ឱកាស​ដ៏​មហោឡា​ឬ​ក្ស​នេះ សម្តេច​ទាំង​ទ្វេ​បាន​ឧទ្ទិស​សុំ​ឲ្យ​មគ្គផល​ដែល​កើតចេញ​ពី​ការ​ធ្វើ​បុណ្យ​ថ្ងៃនេះ សូមឲ្យ​ជាតិខ្មែរ​ទាំងមូល​បាន​ជួប​តែ​សេចក្តីសុខក្សេមក្សាន្ត​ជានិច្ច​និរន្ត ។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ នៅក្នុង​ចំណោម​ពិធីបុណ្យ​ផ្សេងៗ​នៅ​កម្ពុជា ដែល​ប្រជាជន​ខ្មែរ​នាំគ្នា​ប្រារព្ធ​ធ្វើឡើង​មិន​ដែល​អាក់ខាន​ឡើយ​ជា​រៀងរាល់ឆ្នាំ  គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ រហូត​ដល់​ថៃ្ង​ទី​១៥​រោច ដែលមាន រយៈ ពេល​១៥​ថៃ្ង ដោយ​ហៅ​ថា​បុណ្យ​កាន់បិណ្ឌ​១, បិណ្ឌ​២… និង​នៅ​ថៃ្ង​បញ្ចប់ គឺជា​ថៃ្ង «​ភ្ជុំ​បិណ្ឌ​» ធំ​តែ​ម្តង​។ សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំនេះ គឺ​ចាប់ផ្ដើម​ដាក់​បិណ្ឌ​ចាប់​ថ្ងៃទី​១៤ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា និង​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៩ ៕

 

img190922a1 img190922a2 img190922a3 img190922a4 img190922a5 img190922a6 img190922a7

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.