ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់ លោក ង្វៀន សួន​ហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​វៀតណាម​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ តាម​កម្មវិធី​ដែល​បាន​គ្រោងទុក សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ លោក ង្វៀន ហ៊ួ​ជុង (Nguyen Phu Trong) អគ្គលេខាធិការ​បក្ស និង​ជា​ប្រធាន​រដ្ឋ​វៀតណាម និង​លោកស្រី ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា​វៀតណាម​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុក​។ ក្នុងជំនួប​នោះ​នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម នឹង​ពិភាក្សា​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក និង​ការបារម្ភ​រួមគ្នា​។ ក្រោយ​កិច្ចប្រជុំ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

​នាយករដ្ឋមន្ត្រី​ទាំងពីរ នឹងចូលរួម​ថ្លែង​សុន្ទរកថា បើក​សន្និសីទ​ស្តីពី​ការជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី​៤ តុលា​។ នៅ​ថ្ងៃ​ទី​៥ តុលា ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ចូលរួម​ជា​អធិបតី​ក្នុង​សន្និសីទ​បូកសរុប​ការងារ​ខ័ណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ដែល​រំពឹង​ថា នឹង​បញ្ចប់​ដោយ​ការចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ពីរ ដើម្បី​ទទួល​ស្គាល់​លទ្ធផល​ការងារ​ខ័ណ្ឌសីមា ព្រំដែន ៨៤% ដែល​សម្រេចបាន​។​

​ក្នុងកំឡុងពេល​ស្នាក់នៅ​ទីក្រុង​ហាណូយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាក្ខន្ធ នៅ​វិមាន​អនុស្សាវរីយ៍​បុព្វបុរស​និង​យុទ្ធជន​ពាលី និង​នៅ​វិមាន​តម្កល់សព​លោក​ហូជីមិញ ផងដែរ​៕

img191004aa1 img191004aa2 img191004aa3 img191004aa4 img191004aa5

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.