ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!!

នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​ស័ក​រាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩
​រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​កិច្ចប្រជុំ​ពិនិត្យ និង​វាយតម្លៃ​ការប្រឡងប្រណាំ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ួត ហៃ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជា​ភាគី​បេក្ខភាព​និង​ឯកឧត្តម​អាំង សុវណ្ណ​រ័ត្ន អគ្គលេខាធិការរង គ​.​ជ​.​វ​.​ទ ជា​ភាគី​ប្រតិភូ​គណៈកម្មការ​វាយតម្លៃ ក្នុងនោះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​សុខ ពេញ​វុទ្ធ​អភិបាលនៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​និ​ង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​រាជធានី​ភ្នំពេញ មាន​មន្ដ្រី​បច្ចេកទេស​របស់ គ​.​ជ​.​វ​.​ទ និង​លោក លោកស្រី​ចៅសង្កាត់​ទាំងអស់​ក្នុង​ខណ្ឌ​ដូនពេញ​ទាំងមូល​បាន​មក​ចូលរួម​កិច្ចប្រជុំ​និង​វាយ​តំលៃ​នា​ព្រឹក​នេះ​តែម្តង ។​

​គូសបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវបាន​ដាក់​ចូល​ជា​បេក្ខភាព​ក្នុង​ចលនា​ប្រឡងប្រណាំង​ជា​បន្ដបន្ទាប់ ដូចជា​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត ខណ្ឌ​ស្អាត ក្នុងនោះ​ខណ្ឌដូនពេញ ត្រូវ​ទទួលបាន​ជ័យលាភី “​ផ្កា​រំដួល​៣​ទង​” នៅក្នុង​រយៈពេល​ពីរ​អា​ណ​ត្តិ​ជា​បន្ដបន្ទាប់​ជាប់​គ្នា​។

​ដោយ​បាន​ឆ្លងកាត់​ការ​បទពិសោធន៍​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោ​កសុខ ពេញ​វុទ្ធ​អភិបាលនៃ​គណៈ​អភិបាល​ ​ខណ្ឌ​ដូនពេញ​ទាំង​ការអនុវត្ត​ការងារ​រដ្ឋបាល​ប្រចាំ​ថ្ងៃ ទាំង​ការងារ​អភិវឌ្ឍន៍​ការងារ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់​វិស័យ​កន្លងមក រដ្ឋបាល​ខណ្ឌដូនពេញ​ ​សង្ឃឹម​និង​ជឿជាក់​យ៉ាងម៉ុត​មាំ​ថា​ខណ្ឌ​ដូនពេញ​នឹង​ត្រូវ​បាន​ជាប់​​ជា​បេក្ខភាព​និង​ទទួលបាន​ជ័យលាភី “​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២” ខាងមុខ​នេះ​ជាក់​ជា​ពុំខាន​ឡើយ​៕

img191008a1 img191008a2 img191008a4 img191008a5

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.