ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​…!!

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា​ឆ្នាំ ២០១៩ នេះ​បន្ទាប់ពី​ពិធី​បើក​ជា​ផ្លូវការ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋ​មន្ត្រី​បរិស្ថាន​អាស៊ាន ក្រោម​អធិបតីភាព ឯកឧត្តម​អគ្គបណ្ឌិត សភា​ចារ្យ  អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​មក​ឯកឧត្តម បណ្ឌិត​សភា​ចារ្យ  ក៏​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដាំ​ដើមឈើ​ផ្កាក្រវ៉ាន់​ជា​និមិត្តរូប​៥០០​ដើម នៅលើ​ផ្ទៃដី ចំនួន ៨០​អា នៅ​បរិវេណ​ខាង​មុខ​ប្រាសាទអង្គរវត្ត ផ្នែក​ខាង​លិច​ជាមួយ​បណ្ដា​រដ្ឋមន្ត្រី ឧត្តម​មន្ត្រី​អាស៊ាន អគ្គលេខាធិការ​អាស៊ាន  អាជ្ញាធរ​ដែនដី ឧទ្យាន​នុរ​ក្ស ក្រុមការងារ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន យុវជន​កាយ​រិទ្ធ យុវជន​ស​.​ស​.​យ​.​ក​ខេត្ត ជាច្រើន​នាក់​។​

​កម្មវិធី​ដាំ​ដើម ក្រ​វ៉ាន់​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក្នុង​គោលបំណង ចង់​រំលឹក​ឡើងវិញ និង​បង្ហាញ​នូវ​រុក្ខជាតិ ឬ បុប្ផា សម្គាល់​នៅ​ភូមិសាស្ត្រ ទីតាំង ឬ ខេត្ត ដូច​ក្នុង​អត្ថន័យ​សំឡេង​មរតក​ដើម​របស់​អធិរាជ​សំឡេង​មាស ស៊ិន​ស៊ី​សាមុត បានបង្ហាញ​តាមរយៈ​បទ​ចម្រៀង ក្រ​វ៉ាន់​សៀមរាប រំដួល​ក្រចេះ និង​ចំប៉ា​បាត់ដំបង​ជា​ដើម​។ ជាងនេះទៅទៀត​កម្មវិធី​នេះ​ក៏​ជា​ការ​ជម្រុញ និង​លើកកម្ពស់​ទស្សនវិស័យ Clean and Green Asean គឺ អាស៊ាន​ស្អាត និង​បៃតង ៕

img191008b0 img191008b1 img191008b2 img191008b3 img191008b4

Filed in: ព័ត៌មានជាតិ
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.