ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- ឯកឧត្តមអ៊ុំ រាត្រីបានចុះពិនិត្យមើលទីតាំងច្រកអូរបីជាន់.គោកធ្យូងជាច្រកប្រជុំរវាងអភិបាល ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ(ថៃ) ងាយស្រួលត្រួតពិនិត្យសុខភាព បង្ការទប់ស្កាត់ ជម្ងឺកូវីត១៩.... - មន្ត្រីអគ្គនាយកដ្ឋានបានសហការជាមួយសមត្ថកិច្ចប្រឆាំបទ ល្មើសសេដ្ឋកិច្ចចាប់អាល់កុលក្លែងក្លាយបាន៣០០០លីត្រ... - ឯកឧត្ដម​នៃ ចារី​បាន​នាំយក​ថវិកា​២៤​លាន​រៀល​ឧបត្ថម្ភ​ដល់​ស្រុក​អង្គស្នួល​ដើម្បី​ចុះ​អប់រំ​ផ្សព្ធផ្សាយ​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វិដ​១៩ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប ៣១០​លាន​ដុល្លារ​ - ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​ត្បូងឃ្មុំ ចុះ​ពិនិត្យ​សណ្ឋាគារ​ឆៃ​ណា​មេមត់ ដែល​ជា​ទីតាំង​ត្រៀម​ទុកជាមុន សម្រាប់​អ្នកជំងឺ COVID-19..! - សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ និង​កោតសរសើរ លោក សាយ សំ​អាល់ និង​សប្បុរសជន​មួយចំនួនទៀត ដែល​រួម​គ្នា​ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារ ដល់​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដនៅកម្ពុជា​ - ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្ម​ការបង្ការ​និង​ទប់ស្កាត់​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ (COVID-19).! - សារាចរ​ណែនាំ​ស្ដី​ពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ - ឯកឧត្តម​អភិបាលខេត្ត​កណ្តាល ឯកឧត្ដម​គង់ សោភ័ណ្ឌ​ចុះ​ពិនិត្យ​បន្ទប់​សំរាប់​ត្រៀម​ព្យាបាល​អ្នក​ ​ជំងឺ​covid-19​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​..!! - ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​ឈើ​ប្រក់​សង្ក័សី​ចំនួន ២៧​ខ្នង​

ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​…!!

បន្ទាយមានជ័យ ៖ ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ដែល​ជា​តំបន់​សម្បូរ​ទំនាស់​ច្រើន​ផ្នែក​ដីធ្លី  ហើយ​ជា​ជម្ងឺមហារីក​ដែល​មិន​អាច​ព្យាបាល​ឱ្យ​ជាសះស្បើយ​បាន ដោយសារ​មាន​ការឃុបឃិត គ្នា​ជា​ប្រពន្ធ័ ពុករលួយ កាលពី​សម័យ​អភិបាលក្រុង​ប៉ោយ​ប៉ែត លោក​ង៉ោ​ម៉េង​ជ្រួន រហូត​ដល់​បន្សល់ទុក​នូវ​ស្លាកស្នាម​ដែល​ចៅហ្វាយក្រុង​ថ្មី​ពី​បាក​ឈឺក្បាល​ក្នុង​ការដោះស្រាយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ជា​ពិសេស​ការ​ចុះហត្ថលេខា​វាយ​ត្រាទុក​មុន​នៅលើ​ដី​ណា​ដែល​គាត់​(​ង៉ោ ម៉េង​ជ្រួន​)​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​និង​ម្ច៉ា​ស់ដី​។  ក្រោយពេល​ដែល​គាត់​បាន​ឡើងទៅ​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​គឺ​គ្មាន​អ្វី​បន្សល់ទុក​នូវ​ស្នាដៃ​ទាល់តែសោះ​ក្នុង​ក្រុង​ប៉ោយប៉ែត​គឺ​មានតែ​ភាពស្មុកស្មាញ​ចាក់ស្រេះ​ដែល​អភិបាល​ថ្មី​ពិបាក​ក្នុង​ការដោះស្រាយ​ហើយ​ចំពោះ​ការក៍សាង​ហេ​ដ្ឋា​រចនាសម្ពន្ត័​វិញ​គឺ​សូន្យ​។​

​ផល​លំបាក​ពេលនេះ​គឺ​ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ទទឹង​២០​ម៉ែត្រ​ចាប់ត៍​ផ្ជាប់​ពី​ចំណុចដើម​ពុទ្ទ្រា​ឆ្លងកាត់​របង​វត្ត​ត្រា​ចទល់​មុខផ្ទះ​លោក ឧត្តមសេនីយ៍ត្រី អ៊ុំ​សុផល ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ធ្លាយ​រហូតដល់​ទំនប់​ក៍​ប្រាំ​(​ក៍​៥) ត្រូវ​គេ​រំលោភ​បាត់​ស្រ​ម៉ោល  ហើយ​សាងសង់​សំណង់​រឹងមាំ​ថែម​ទៀត​នេះ​បើ​គ្មាន​ការបើក​ដៃ​ពី​អភិបាល​ក្រុង​លោក​ង៉ោ ម៉េង​ជ្រួន​ទេ​ម៉េច​គេ​ហ៊ាន​សាងសង់​សំណង់​រឹងមាំ​បែប​នេះ​និយាយ​ត្រួសៗ លោក អ៊ុយ​ឆាយ យក​ដី​ផ្លូវ​សាងសង់​អាងទឹក សម្រាប់​ធ្វើ​អាជីវកម្ម  បន្ទាប់មក​ឈ្មោះ​ម៉ា​សុភាព មុខរបរ​មិន​ច្បាស់លាស់ កាសែត​ផង  ថា​ខ្លួន​ជា​ប៉ូលីស​ផង​មិន​ដឹង​អី​ឱ្យ​ច្បាស់លាស់​នោះទេ រំលោភ​យក​ហើយ​លក់​ឱ្យ​ឈ្មោះ​អ៊ុយ​ឆាយ​ឭ​ថា​បាន​២៥០០០​ដុល្លា្អ​អាមេរិក  ជា​បន្តរ​បន្ទាប់​គឺ​គេ​ស៊ី​ទាំងអស់​បាត់​ផ្លូវ​មួយ​នេះ​តែម្ត៉ង ។ ក្នុង​ពេល​នេះ​បើ​គិត​ទៅ​ផ្លូវ​នេះ​បាត់​ហើយ​អាជ្ញាធរ​មិនដឹង​មាន​វិធានការ​យ៉ាងណា​ទេ​។​

​ចំណែក​ផ្លូវ​នៅ​មុខ​វត្ត​ត្រាច​ឯណេះ​វិញ​ត្រង់ចំណុច​ផ្លូវ​ចូល​ទៅ​ផ្លូវ​លេខបូក​ដែល​គេ​រំលោភ​បាត់​នោះ គឺ​ឃ្លីនិក នគរ​រាជ្យ មាន​សំណង់​ដែល​ជា​សំ​យ៉ាប​ជាប់​និង​ឃ្លីនិក​នេះ​យូរ​ហើយ​ត្រូវបាន​គេ​រុក​គួនឱ្យ​រុះរើ​គេ​ចោទ​ថា​រំលោភ​ដី​ផ្លូវ​តែ​ធាតុពិត​គឺ​សំណង់​នេះ​យូរ​ហើយ  ចំណែក​ផ្លូវ​ចូល​នោះ​ត្រូវ​ឈ្មោះ​ម៉ា​សុភាព​និង​អ៊ុយ​ឆាយ​ធ្វើ​របង​បិត​ជិត​ហើយ​តែ​អ្នក​ទាំង​ពីរ​នោះ​ទាមទារ​ឱ្យ​ឈ្មោះ  លោក​វេជ្ជ​បណ្ឌឹត ជាតិ ហួន​ហៅ​ទី នេះ​រុះរើ​ចេញ រហូត​មាន​ទំនាស់​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ទៀត​ផង​ដោយ​ឈ្មោះ​ម៉ា​សុភាព​ចង់​ប្រើ​ហឹង្សា​ទៅលើ​លោក​វេជ្ជបណ្ឌឹត​ជាតិ​ហួន​ហៅ​ទី ព្រមទាំង​និយាយ​ចោទប្រកាន់​និង​ចុះ​កាសែត​ថា​លោក​វេជ្ជ​បណ្ឌឹត​ជាតិ​ហួន​នេះ​រំលោភ​ផ្លួ​វ​សាធារណ​របស់​រដ្ឋ​

​តាម​ការសម្ភាសន៍ ជាមួយ​លោក​វេជ្ជ​បណ្ឌឹត​ជាតិ​ហួន​ហៅ​ទី បានបញ្ជាក់​ថា​លោក​និង​រុះរើ​ចេញ​បាន​តែ​សុំ​ឱ្យ​អាជ្ញាធរ​សង្កាត់​ក្រុង​ប៉ោយប៉ែ​ត​បើក​ទំលាយ​ផ្លូវ​នេះ​តាម​ប្លង់​សាលាក្រុង​ប៉ោយ​ប៉ែត​ដែល​មាន​ស្រាប់  គឺ​បើករបង​ទំលាយ​អាងទឹក​របស់​អ៊ុយ​ឆាយ​ទៅដល់​ផ្ទះ​កាស៊ីណូ ហើយ​ឈ្មោះ​ម៉ា​សុភាព​ត្រួវ​ប្រគល់​ផ្លូវ​ជួន​រដ្ឋ​វិញ​ទៅ​តាម​ប្លង់​សាលាក្រុង​នោះ​គឺ​ចប់​មិនមាន​អ្វី​និយាយ​ទៀត​ទេ​ព្រោះ​លោក​គោរព​ច្បាប់  ចំណែក​លោក​អ៊ុយ​ឆាយ​លោក​ធ្លាប់​មានប្រសាសន៍​ប្រាប់​អ្នកកាសែត​ដែ​ថា​បើ​រដ្ឋ​ត្រូវកា​អភិវឌ្ឍន៍​ពេលណា​លោក​និង​ប្រគល់ជូន​វិញ​ពេលនោះ​លោក​មិន​ប្រកែក​ទេ​។​

​បញ្ហា​នេះ​មានតែ​អាជ្ញាធរ​សង្កាត់​ក្រុង​ប៉ោយប៉ែត​ទេ​ដែល​ជា​អ្នក​សម្រេច​និង​វិនិច្ឆ័យ​បើ​ពុំ​នោះ​និង​ចេះ​តែ​កើត​រឿង​ជា​បន្តរ​បន្ទាប់​។​

​តាម​ប្រសាសន៍​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ​គឺ​ចង់​បាន​ការបើកផ្លូវ​ពី​អាជ្ញាធរ​ហើយ​ស្នើសុំ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ជា សុ​ផា​រា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​មេត្តា​ពិនិត្យ​និង​ជួយ​ចាត់ការ​តាម​ការ​គួរ​ផង​ទាន​៕

img191013a1 img191013a2 img191013a3 img191013a4 img191013a5

Filed in: ព័ត៌មានជាតិ
© 2020 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.