ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បង្ក្រាបខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ ព្រមថ្នាំញៀនមួយចំនួន នៅភ្នំពេញ - អភិបាលខេត្តកំពង់ធំ នាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - អភិបាលខេត្តកំពង់ធំនាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - បនល្បែងដ៍ធំនៅភូមិ អន្លួងជ្រៃស្រុកពញា ក្រែកខេត្តត្បួងឃ្មុំ សង្ស័យគ្មានច្បាប់ឃើញបើកលែងរាល់ថ្ងៃយ៉ាងកក្រើកសម្ថកិច្ចមិនបង្ក្រាប - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី

សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសនៅថ្ងៃនេះ អំពីអត្រាធ្លាក់ចុះនៃគ្រោះថ្នាក់ចរាចរណ៍យ៉ាងល្អប្រសើរនៅក្នុងព្រះរាជាណាចក្រ​កម្ពុជាក្នុងត្រីមាសទី១ដើម ឆ្នាំ២០២០។

ថ្ងៃសុក្រ១០រោច ឆ្នាំជូត ខែចេត្រទោស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២០
សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថានៅ១ត្រីមាសនៃឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានថយចុះ១៥០លើក ស្មើ១៤ភាគរយ, ចំនួនអ្នកស្លាប់បានថយចុះ២០នាក់ស្មើ៤ភាគរយ និងអ្នករបួស បានថយចុះ២៧៧នាក់ ស្មើ១៧ភាគរយ បើប្រៀបធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ២០១៩។

អត្រាធ្លាក់ចុះទាំងចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងរបួសនេះ គឺជាលទ្ធផលកើតឡើងក្នុងបរិបទ ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានជំរុញការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងសកម្មនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំ២០១៩។

ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវច្រើនលើសលប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មី ដែលប្រាក់ពិន័យត្រូវបង្កើនពី៣ទៅ៥ដងឯណោះ បើធៀបនឹងអនុក្រឹត្យចាស់ ដើម្បីជំរុញការគោរព និងអនុវត្តច្បាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ។received_1855096451287761

ដូច្នេះសូមកងកម្លាំងសមត្ថកិច្ចទាំងអស់ ពិសេសនគរបាលចរាចរណ៍ បន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ច ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងសូមបងប្អូនជនរួមជាតិគោរពច្បាប់ និងបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីសេចក្ដីសុខ និងសុវត្ថិភាពក្នុងការធ្វើដំណើរ៕

Filed in: ព័ត៌មានជាតិ
© 2020 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.