ថ្ងៃព្រហស្បតិ៍១រោចខែពិសាខឆ្នាំជូតទោស័កពុទ្ធសករាជ២៥៦៤ត្រូវនឹងថ្ងៃទី៧ខែឧសភា ឆ្នាំ២០២០
ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោក លោកស្រីនាយកទីចាត់ការ និងលោកប្រធានអង្គភាពចំណុះសាលាខេត្ត ការិយាល័យប្រជាពលរដ្ឋ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់
ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមអាណត្តិទី៣។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីការអនុវត្តការងារប្រចាំខែមេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំផែនការក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២១របស់មន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២០របស់រដ្ឋបាលខេត្តកំពង់ចាម
៥-បញ្ហាផ្សេងៗ៕