ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី១១ ខែឧសភាឆ្នាំ២០២០ បានយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព បន្ទាប់ពីបានគង់ប្រថាប់នៅក្នុងប្រទេសចិនដើម្បីពិនិត្យនិងព្យាបាលព្រះរាជសុខាភាព។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឥស្សរជនជាន់ខ្ពស់ ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រះរាជវង្សានុវង្ស ជាច្រើនបាន យាងនិងអញ្ជើញទទួលព្រះរាជ ដំណើរនិវត្តន៍របស់ព្រះអង្គទំាងទ្វេ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមក្រាបថ្វាយបង្គំព្រះអង្គទំាងទ្វេមានព្រះរាជសុខភាពមាំមួន ល្អបរិបូណ៍ និងព្រះជន្មាយុយ៉ឺនយូរ ដើម្បីគង់ប្រាថាប់នៅក្នុងព្រះរាជ សម្បត្តិ ជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្រ្តគ្រប់រូបជាយូរអង្វែងតរៀងទៅ៕