(ខេត្តកំពុងចាម)
បន្ទាប់ពីរដ្ឋបាលសង្កាត់បានខ្ចីអាគារគេធ្វើការអស់ជាច្រើនទស្សវត្ស
ដោយសម្លឹងឃើញពីបញ្ហាប្រឈមរបស់រដ្ឋបាលសង្កាត់បឹងកុក ដែលពុំមានអាគារផ្ទាល់ខ្លួនសម្រាប់ធ្វើការនោះឡើយដោយកន្លង
មកបានសុំអាគារមន្ទីរពាណិជ្ជកម្ម សម្រាប់ធ្វើការ។
ទើបនៅព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០
នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តបាន
សម្រេចសាងសង់អាគារសាលាសង្កាត់បឹងកុក ថ្មី នៅលើទីតងដីរដ្ឋមួយកន្លែងស្ថិតនៅ ភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម លើទំហ៤០×៥០ ដែលគ្រោងចាប់ផ្ដើមចាក់ដីសាងសង់ពីពេលនេះតទៅ។
ទីតាំងថ្មីខាងលើ អាជ្ញាធរតម្រូវធ្វើផ្លូវចូលប្រវែងប្រមាណ១៦០ ម៉ែត្រ ដោយត្រូវចំណាយថវិកាមូលនិធិសង្កាត់ឆ្នាំ២០២០ ប្រហែលជាង ២០០ លានរៀល។
យើងរំពឹងថាអាគារសាលាសង្កាត់ បឹងកកថ្មីនេះ និងសាងសង់រួចរាល់នៅដើមឆ្នាំ២០២១ ដែលកសាងដោយថវិការបស់រដ្ឋបាលខេត្តចំនួន ៣៥០ លានរៀល។
បន្ទាប់មក ឯកឧត្តម និងក្រុមការងារ បានអញ្ជើញចុះពិនិត្យទីតាំងដីសម្រាប់សង់សាលាសង្កាត់ បឹងកុក ពិនិត្យទ្វារទឹក និងពិនិត្យច្រាំងទន្លេដែលបានបាក់ស្រុត ដោយសារការហូរច្រោះនៃឥទ្ធិពលទឹកភ្លៀងមួយមេធំកាលពីយប់មិញ នៅ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយឯកឧត្តម អភិបាលខេត្ត លោកបានស្នើឲ្យមន្ទីរធនធានទឹកទទួលយកនូវការជួសជុសឲ្យបានឆាប់បំផុត។